ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម យន្ត មីន អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិ៣ សង្កាត់លេខ១

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨ លោកយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ៣០០គ្រួសារ មកពីភូមិ៣ សង្កាត់លេខ១ ក្រុង. ខេត្តព្រះសីហនុ នៅបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុក្នុងឱកាសបុណ្យកម្សាន្តភូមិ ។

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុបានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ខ ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរអំពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនៅទូទាំងប្រទេស និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងនៅទីប្រជុំជន និងជនបទ ។

លោកអភិបាលខេត្ត ក៍បានបញ្ជាក់ថា ដំណាក់កាលប្រទេសជាតិមានសុខសុវត្ថិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមពាក្យស្លោក “អ្នកក្ររស់បាន អ្នកមានរស់បានដូចគ្នា” ព្រមទាំងផ្តាំផ្ញើប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាល ទី១.ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនកំពុងវាយលុកនៅទូទាំងសកលលោក ទី២.គ្រោះថ្នាក់ចរាចរណ៍ ទី៣.ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទី៤.អំពើហឹង្សាក្នុងគ្រួសារ និងក្រុមបងតូច បងធំ ដើម្បីធានាសុវត្ថិភាពនៅក្នុងសហគមន៍មូលដ្ឋាន ពិសេសការពាសុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ទើបប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនសម្រាប់កូនចៅយើងជំនាន់ក្រោយ ។

លោកអភិបាលខេត្ត ក៍បានសំណូមពរប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខ ។ ក្នុងឱកាសនោះលោកអភិបាលខេត្តក៍បានជូនថវិកាលោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ៤,០០០០រៀល រីឯសិស្សានុសិស្ស ទទួលបានសៀវភៅ ប៊ិច និងថវិកាមួយចំនួន ដោយឡែកប្រជាពលរដ្ឋចូលរួម ៣០០នាក់ ទទួលបានសារ៉ុង១ ក្រណាត់សរ ទឹកត្រី ២ដប ប៊ីចេង ១កញ្ចប់ និងថវិកា ២០,០០០រៀល ៕

IMG_20180507_120106_180

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com