List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ជោគជ័យរបស់ ប៉ូលិសស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចាប់វ៉ៃខ្នោះមនុស្ស ៧នាក់ ដែលលួចបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ

ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចាប់វៃខ្នោះទាំងអស់ ករណីលួចបូមប្រេងម៉ាស៊ូតចំនួន៣កានពីអេស្កាវ៉ាទ័រ...
ឃុំប្រឡាយរងការចោទប្រកាន់ពីប្រជាពលរដ្ឋចំនួន១២៥គ្រួសារពីបទគំរាមកំហែង

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២៥គ្រួសារមានការមិនពេញចិត្តចំពោះលោកគឹម ចាន់រិទ្ធ មេប៉ុស្តិ៍ឃុំប្រឡាយបានប្រេីអំណាចរបស់ខ្លួនគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចម្ការនៅលេីដីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលពីមុនមក...
លីសនាក់ចាប់បទល្មើសជលផលជាក់ស្តែង តែខាងមន្ទីរកសិកម្មខេត្តកណ្តាល បានត្រឹមពិន័យ ធ្វើឈ្មួញទុច្ចរិត បានចិត្ត ។

ខេត្តកណ្តាល៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល បានពួនស្ទាក់បង្ក្រាបរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ...
សត្វពស់អន្ទង់៦៩០គីឡូក្រាមឆ្លងដែនទៅលេងវៀតណាមត្រូវនគរបាលសេដ្ឌកិច្ចខេត្តកណ្តាលក្របួចជាប់ ខេត្តកណ្តាល ។

ខេត្តកណ្តាល ៖ ដោយមាន ការចង្អុលបង្ហាញពីលោក សេង គឹមឃន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ។លោក លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច...
សមិទ្ធិផលដែលសម្រេចបានជាច្រើនកន្លែងក្នុងខេត្តបាត់ដំបងពេលនេះត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោមស.ខេងឧបនាយរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានច្រាំងចោតស្ថិតនៅភូមិរូងឃុំចែងមានជ័យស្រុកបាណន់និងស្ពាន៤ផ្សេងទៀតនៅស្រុកសំឡូតស្រុកបវិលស្រុកឯកភ្នំនិងស្រុកកំរៀងខេត្តបាត់ដំបងដែលសមិទ្ធផលទាំងនេះជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងពិធីនេះដែរក៏មានវត្តមានលោកទេសរដ្ឋមន្ត្រីស៊ុន.ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាគណះប្រតិ្តភូអមដំណើរផងដែររួមនិងមន្ត្រីរាជការសាលាខេត្តរួមនិងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកុះករដើម្បីចូលរួមអបអរសាទ័រចំពោះសមិទ្ធិផលថ្មីដែលចេញពីការខិតខំនិងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជារបស់គណះបក្សប្រជាជនផងដែរដែលខិតខំសម្រេចបានជាបន្តបន្ទាប់ដើម្បីឆ្លើយតបក្នុងសង្គមមួយដែលកំពង់តែមានសន្តិភាពល្អប្រកបដោយការអភិវឌ្ឈន៍ឥតឈប់ឈដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ។ ជាកិច្ចចាប់ផ្តើមក្នុងអង្គពិធីដ៏អធឹកអធ័មនេះលោកសុន.ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនបានឡើងអានរបាយការណ៍សង្ខែបជូនគណះអធិបតីក៏ដូចជាប្រជាពលរដ្ឋអោយបានជ្រាបអំពីសមិទ្ធិផលដែលសម្រេចបានជាច្រើនកន្លែងក្នុងខេត្តបាត់ដំបងយ៉ាងដូច្នេះថា:ស្ពានច្រាំងចោតដែលបានសម្ពោធអោយប្រើប្រាស់ក្នុងឨកាសនេះមានប្រវែង១៦២ម៉ែត្រទទឹង៨ម៉ែត្រស្ថិតក្នុងភូមិរូងឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបងត្រូវបានអនុវត្តន៍ការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការនៃក្រសួងការពារជាតិនិងត្រូវបានត្រួតពិនិត្យការសាងសង់ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធារណការនិងដឹកជញ្ជូនដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន០២ឆ្នាំដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩កន្លងទៅដោយចំណាយថវិការាជរដ្ឋាភិបាលសរុបប្រមាណជា៤,៩៧១លានរៀលប្រមាណជាង១លានដុល្លារអាមេរិក។លោកបន្តថាដោយឡែកស្ពាន៤កន្លែងផ្សេងទៀតរួមមានទី១/ស្ពានប្រវែង៤៥ម៉ែត្រទទឹង០៨ម៉ែត្រស្ថិតនៅភូមិមាក់ឃុំព្រៃខ្ពស់ស្រុកបវេលខេត្តបាត់ដំបងប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា១,៧១២លានរៀលដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧និងបានបញ្ចប់នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨។ទី២/ស្ពានប្រវែង៧២ម៉ែត្រទទឹង១០ម៉ែត្រស្ថិតនៅភូមិព្រែកកញែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា៣,១៥១លានរៀលដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧និងបានបញ្ចប់នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩។ទី៣/ស្ពានប្រវែង៥៤ម៉ែត្រទទឹង០៨ម៉ែត្រស្ថិតនៅភូមិបឹងអូរជាងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបងប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា២,៤៥៩លានរៀលដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៧និងបានបញ្ចប់នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨។និងទី៤/ស្ថានប្រវែង១០២ម៉ែត្រទទឹង០៨ម៉ែត្រស្ថិតនៅភូមិអូររំចេកក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបងប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា៣,១៥១លានរៀលដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ខែមករាឆ្នាំ២០១៧និងបានបញ្ចប់នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៨។ ឆ្លើយតបនឹងសមិទ្ធផលថ្មីៗជាច្រើនកន្លែងសម្រាប់ខេត្តបាត់ដំបងនេះដែរសម្ដេចក្រឡាហោមស.ខេងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះដើម្បីជាប្រយោជន៍ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតក្នុងការដឹកជញ្ជូនផលិតផលឆ្លងកាត់បានយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារធំៗនៅក្នុងខេត្ត។សម្ដេចក្រឡាហោមស.ខេងក៏បានគូសបញ្ជាក់ដែរថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែមានសុខសន្ដិភាពពេញលេញគ្មានក្រុមកងទ័ពក្រៅច្បាប់ណាមួយដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាលទៀតនោះទេដែលនេះជាភព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន.សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននិងឆ្ពោះទៅអនាគត់ផងដែរ។សម្ដេចបន្តដោយសង្កត់ធ្ងន់ថាបើស្រុកគ្មានសុខសន្ដិភាពនិងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននោះប្រជាពលរដ្ឋក៏មិនមានពេលដើម្បីប្រកបមុខរបរប្រចាំថ្ងៃបានដោយក្តីសុខសាន្តនោះដែរដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាគិតដើម្បីកសាងជីវភាពឲ្យសប្បូរសប្បាយហើយកុំទៅជឿការឃោសនាអូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះដែលគេមានបំណងដើម្បីគៀងគរប្រមូលប្រជាពលរដ្ឋទៅគាំទ្រគេឲ្យទៅប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបាតុកម្មឬតាមរូបភាពផ្សេងៗនោះទេ៕សៅ...
ចប់ពិធីឡើងផ្ទះថ្មីៗ ភ្ញៀវទៅវិញអស់ ទើបដឹងថាបាត់កូនទាំង២ ពេលរកឃើញកូនទាំង២លង់ទឹកស្លាប់ ឳពុកម្ដាយនិងសាច់ញាតិយំសោកសន្លប់ពេញផ្ទះ។

ខេត្តបន្ទាយមានជ័យ៖ ម្តាយ ឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអកស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នាដោយសារតែបានឃើញកូនជាទីស្រឡាញ់លង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មីនៅវេលាម៉ោង៣រសៀល...
អនុប្រធានការិយាល័យចរាចរណ៌ផ្លវទឹកស្នងការនគរបាលខេត្តកណ្តាល ត្រូវតុលាការកោះហៅចូលបំភ្លឺជាលើកទី ពីបទ គំរាមថានិងសម្លាប់

កណ្តាល៖ប្រភពព័ត៌មានបានបង្ហើបប្រាប់អ្នកយកពត៍យើងនៅថ្ងៃទី១៣ ខែសីហា ឆ្នា២០១៩នេះថា លោកវរសេនីយ៌ទោ ជុំ សំណាង ដែលមានតួនាទីជាអនុប្រធានការិយាល័យចរាចរណ៌ជើងទឹកនៃស្នងការនគរបាលខេត្តកណ្តាល...
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរឃុំព្រែកទន្ទាប់ធ្វើផ្លូវបេតុង ខណៈអភិបាលស្រុកលើកដែកចុះពិនិត្យមើលសមិទ្ធផលនៅក្នុងឃុំនេះ

ខេត្តកណ្តាលៈប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែកបានស្នើសុំឲ្យអាជ្ញាធរធ្វើផ្លូវចាក់បេតុង ខណៈដែលលោក ចាប...
ជំនន់ទឹកភ្លៀងកំពុងតែកាត់ផ្ដាច់កំណាត់ផ្លូវជាតិពីរខ្សែក្នុងខេត្ដរតនគិរី

រតនគិរី:ជំនន់ទឹកភ្លៀងកំពុងតែបន្ដឡើងហើយជន់លិចតំបន់មួយចំនួនក្នុងខេត្ដរតនគិរីនិងបានកាត់ផ្ដាច់ផ្លូវជាតិលេខ78និងលេខ៧៦ក្នុងស្រុកលំផាត់និងស្រុកកូនមុំកាលពីល្ងាចថ្ងៃ៩ខែសីហាឆ្នាំ២០១៩ដោយមិនអាចធ្វើចរាចរណ៏បានឡើយ។ខណ:នេះដែរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដនគិរីបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការផ្អាកការធ្វើចរាចរណ៏ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧៦នោះ។ លោកហេងណារ៉ាក់អធិការស្រុកលំផាត់បានប្រាប់ទូរទស្សន៍ព្រះនរាយណ៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ខែសីហានេះថាស្ថានភាពទឹកទន្លេស្រែពកបានបន្ដឡើងថែមទៀតកាលពីព្រលប់ថ្ងៃទី៩ខែសីហានេះហើយបានជន់លិចកំណាត់ផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ត្រង់ចំណុចចន្លោះបង្កោលគីឡូម៉ែត្រ២៧១ដល់បង្កោលគីឡូម៉ែត្រលេខ២៧២គឺត្រូវបានទឹកហូរកាត់យ៉ាងខ្លាំងនិងមានជំរៅដល់ទៅជិតមួយម៉ែត្រ។ លោកអធិការបានបន្ដឱ្យដឹងទៀតថាផ្លូវជាតិលេខ៧៦នោះតភ្ជាប់ពីខេត្ដរតនគិរីទៅខេត្ដមណ្ឌលគិរីគឺមានសារ:សំខាន់ដល់ប្រជាពលរដ្ឋខេត្ដទាំងពីរក្នុងការធ្វើដំណើរក៏ដូចកាដឹកជញ្ជូនកសិផលផ្សេងៗយកទៅលក់។ប៉ុន្ដែនៅខណ:ពេលកំណាត់ផ្លូវជាតិលេខ៧៦មួយនេះត្រូវបានកាត់ផ្ដាច់ទាំងស្រុងមិនអាចធ្វើចរាចរណ៏តាមរថយន្ដឬម៉ូតូបានឡើយ។...
យើងធ្វើនយោបាយដើម្បីប្រាថ្នារកសេចក្ដីសុខជូនប្រជាពលរដ្ឋនិងជាតិជាធំមិនមែនធ្វើឈ្លោះគ្នាឫលាបពណ៌ជាមួយខ្មែរគ្នាឯងដណ្ដើមអំណាចជាធំនោះទេ !

ភ្នំពេញ.លោកសុខសុវណ្វឌ្ឍនាសាប៊ុង. ហៅ វីល្លាមគង្គ័.ប្រធានបក្សខ្មែរក្រោកបានថ្លែងថា.នយោបាយរបស់បក្សខ្មែរក្រោកគឺឈរលើភាពដាច់ខាត.នាយើងធ្វើនយោបាយដើម្បីប្រាថ្នារកសេចក្ដីសុខជូនប្រជាពលរដ្ឋជាធំនិងផលប្រយោជន៍ជាតិជធំមែនហើយមិនមែនឈ្លោះឫលាបពណ៌ជាមួយខ្មែរឯង.ហើយក៍មិនដណ្ដើមអំណាចជាធំនោះទេ.. លោកប្រធានបក្សខ្មែរក្រោក.ធ្វើសេចក្ដី ថ្លែងការក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី10ខែសី ហាឆ្នាំ2019នៅសមាជវិសាមញ្ញរបសខ្លួន នៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតី ភាពលោក.សុខសុវណ្ណវឌ្ឍនាសាប៊ុង.ប្រ ធានបក្សខ្មែរក្រោកដោយមានប្រជាពល រដ្ឋមកចូលរួមជាច្រើនមកពីតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស.ដើម្បីបង្ហាញអំ ពីលទ្ធផលនិងរបាយការ.នាការធ្វើនយោ បាយរបស់បក្សខ្មែរក្រោកនៅឆ្នាំ2018និងឆ្នាំ2019.ហើយកំណត់ទិសដៅបោះជំហ៊ាននយោបាយសម្រាប់2020. ប្រធានបក្សខ្មែរក្រោកបានធ្វើសេចក្ដីថ្លែងការនាកិច្ចប្រជុំសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោកនាពេលនេះធ្វើឡើងដើម្បី.បង្ហាញលទ្ធផលរបាយការនិង នយោបាយរបស់បក្សនៅឆ្នាំ2018និងឆ្នាំ2019.កំណត់ទិសដៅនយោបាយ. សម្រាប់2020ខាងមុខ.ហើយសមាជ. នេះក៍ដើម្បីបោះឆ្នោតទទួល.លទ្ធផលជា. ផ្លូវការចំពោះយុត្តិមិត្តថ្មីៗបន្ថែមទៀតដើម្បីចាប់ដៃគ្នាក្នុងការចុះបេសកកម្ម. ជាមួយប្រជាពលរដ្ឋ.បំរើពលរដ្ឋនិងដើម្បីប្រទេសជាតិយើងជាធំ.. លោកសុខសុវណ្ណវឌ្ឍនាសាប៊ុង...