List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ល្បីឃើញភ្លើងព្រាយហោះចេញ ពីសាកលវិទ្យាល័យកម្ពុជា U C ចូលស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ !

ភ្នំពេញ ៖ យោងតាមសំដីរៀបរ៉ាប់ពីបុរសម្នាក់ ដែលជាអតីតសន្តិសុខយាមកាម ផ្ទះឯកជន ទល់មុខ សាកលវិទ្យាល័យកម្ពុជា U C កាលពីកន្លងទៅបាននិយាយថា...
រាជរដ្ឋាភិបាលគួរពិនិត្យមេីល សកម្មភាពឆ្នោតយួន ជ្រកក្រោមច្បាប់ឆ្នោតខ្មែរ ។

ព្រះនរាយណ៍ PNTV: រាជរដ្ឋាភិបាលគួរពិនិត្យមេីល សកម្មភាពឆ្នោតយួន ជ្រកក្រោមច្បាប់ឆ្នោតខ្មែរ ។ ឥឡូវប្រទេសកម្ពុជាទាំងមូល...
សិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងគ្រប់គ្រងហិរញ្ញវត្ថុសាធារណះឲ្យមានតម្លាភាព

បាត់ដំបង:នៅក្នុងអង្គសិក្ខាសាលាអាជ្ញាធរខេត្តបាត់ដំបងបានជំរុញដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន១០០នាក់មកពីបណ្តាមន្ទីរនិងអង្គភាពជំនាញពាក់ពន្ធ័ចំនួន៧អោយពង្រឹងសមត្ថភាពការងាររបស់ខ្លួនអោយមានប្រសិទ្ធភាពបន្តរឲ្យកាន់តែល្អដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ។ក្នុងអង្គសិក្ខាសាលាដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តបើកវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងកម្មវិធីសម្រាប់អង្គភាពថវិការដល់មន្ត្រីរាជការចំនួន១០០នាក់ដែលមកពីខេត្តបាត់ដំបងប៉ៃលិនពោធិ៍សាត់និងខេត្តបន្ទាយមានជ័យធ្វើឡើងនៅថ្ងៃទី១៧កក្តដានេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:មន្ត្រីក្នុងមន្ទីរអង្គភាពនានាពាក់ពន្ធ័នៅថ្នាក់ខេត្តទាំងអស់ត្រូវប្រឹងប្រែងធ្វើយ៉ាងណាក្នុងការលើកកម្ពស់អោយបាននូវការយល់ដឹងលើជំនាញរបស់ខ្លួនដើម្បីឆ្លើយតបទៅនិងកិច្ចការជំនាញសំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីពេញលេញនិងអង្គភាពថវិការ។លោកបន្តថា:កន្លងមកមន្ត្រីមួយចំនួនជួបនូវបញ្ហាប្រឈមខ្លះៗក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះដោយសារតែកង្វះធនធានមនុស្សនិងបទពិសោធន៍គ្រប់គ្រាន់នៅមានកំរឹតនៅឡើយ។វគ្គបណ្តុះបណ្តាលនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកានេះពិតជាមានសារះសំខាន់ណាស់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករនិងរជ្ជទេយ្យកររងរួមទាំងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុដែលបាននិងកំពង់ចាប់ផ្តើមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧នេះដែលជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។ដោយឡែកនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអិន.អេនបានពន្យល់ថា:កម្មវិធីបណ្តុះបណ្តាលនិងកសាងសមត្ថភាពនេះគឺមានគោលបំណងបង្កើនការយល់ដឹងនិងពង្រីកសមត្ថភាពថែមទៀតដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ពន្ធ័នៅគ្រប់រាជធានីខេត្តទូទាំងប្រទេសអនុវត្តថវិការកម្មវិធីពេញលេញប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពអនុលោមតាមក្រមសីលធម៌និងវិជ្ជាជីវះជាធរមាន។ចំពោះវគ្គបណ្តុះបណ្តាលខាងលើនេះគឺផ្តោតសំខាន់ទៅលើមូលដ្ឋាននៃការរៀបចំថវិកាតាមកម្មវិធីនិងការបង្កើតអង្គភាពថវិការនីតិវិធីនៃការអនុវត្តថវិកាសម្រាប់អង្គភាពថវិការួមនិងនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាននិងកិច្ចបញ្ជីការគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យករចំណូលនិងរជ្ជទេយ្យប្រទានឲ្យកាន់តែល្អប្រសើរ៕សៅ...
ពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៣មិថុនាឆ្នាំ២០១៧ក្នុងខេត្តបាត់ដំបង

បាត់ដំបង:ជាការពិតណាស់ថាទិវានេះពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់នៅក្នុងប្រទេសនិមួយៗក៏ដូចជាពិភពលោកផងដែរដែលបានបង្ហាញជាសត្យានុម័តអំពីការចូលរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានតម្លៃជាសកលចំពោះកម្ពុជាគឺជាការរួមចំណែកយ៉ាងពេញទំហឹងក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញភូមិឃុំត្រូវតែមានសុវត្ថិភាពរួមនិងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌឹតឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន.សែនជានាយកយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកសម្រាប់ខេត្តបាត់ដំបងគឺក្រោមការគិតគួរនិងយកចិត្តទុកដាក់ពីសំណាក់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិរួមនិងលោកឧបនាយករដ្ឋមន្ត្រីកែវ.គឹមយ៉ានជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងផងដែរ។ក្នុងពិធីដ៏មានសារះសំខាន់នេះដែរក៏បានអញ្ជើញចូលរួមពីមន្ត្រីសំខាន់ៗក្នុងខេត្តរួមនិងមន្ត្រីរាជការមកពីមន្ទីរស្ថាប័ន្ធជុំវិញខេត្តព្រមទាំងសិស្សានុសិស្សលោកគ្រូអ្នកគ្រូព្រះសង្ឃកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករក្រោមអធិបតីភាពរបស់លោកមាស.វិរិទ្ធជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រាំងគ្រឿងញៀន។នៅក្នុងពិធីនេះដែរអាជ្ញាធរខេត្តបានបង្ហាញរបាយការណ៍របស់ខ្លួនដល់អង្គពិធីនិងគណះអធិបតីយពាក់ព័ន្ធនិងសកម្មភាពដែលអាជ្ញាធរមានសមត្ថកិច្ចខេត្តខិតខំសម្រេចបានកន្លងមកអំពីលទ្ធផលដែលបង្ក្រាបបានរួមមាន:បង្រ្កាបបានចំនួន៥០៩ករណី,ឃាត់ខ្លួនជនសង្ស័យចំនួន៨៤៨នាក់ស្រី៤៤នាក់ដកហូតវត្ថុតាងប្រភេទ(WY)ជាសារធាតុញៀនបានចំនួន១៥.៩៣២គ្រាប់ស្មើនិង១៤៨៦,៤៨ក្រាម,គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ICE)ចំនួន២៨៣៣,៣៥ក្រាមនិងគ្រឿងញៀនប្រភេទអិុចស្តាសីុចំនួន១០,៧៧ក្រាមរួមនិងកញ្ឆានិងវត្ថុតាងជាច្រើនទៀតដែលពាក់ព័ន្ធហើយអាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយគ្រប់តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកផងដែរ។នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកអគ្គលេខាធិការមាស.វិរិទ្ធក៏បានឡើងអានសារលិខិតរបស់សម្តេចតេជោហ៊ុ.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងអង្គពិធីបានស្តាប់ដោយក្នុងសារលិខិតរបស់សម្តេចបង្កប់ដោយនូវខ្លឹមសារពាក្យពេជ្យសួរសុខទុក្ខនិងយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋមន្ត្រីរាជការសិស្សានុសិស្សកងកម្លាំងគ្រប់លំដាប់ថ្នាក់។ក្នុងសារនោះដែរសម្តេចបានផ្តល់ការណែនាំដែលមាន៩ចំណុចសំខាន់ៗដែលមានខ្លឹមសារពាក់ព័ន្ធនិងអង្គពិធីនេះផងដែរដើម្បីជាការអនុវត្តបន្តរដើម្បីផលប្រយោជន៍សង្គមនិងប្រជាជន៕សៅ...
ការទប់ស្កាត់ចំណីអាហារដូចជាកាកសំណល់មកពីប្រទេសថៃដែលបំផ្លាញសុខភាពពលរដ្ឋខ្មែររបស់មន្ត្រីគយសាខាខេត្តបាត់ដំបងមានការថយចុះដែរឬទេ?

បាត់ដំបង:បច្ចុប្បន្នមហាជននិងប្រជាពលរដ្ឋនៅតែមើលឃើញថានៅលើទីផ្សារខេត្តបាត់ដំបងនៅតែមានលក់សាច់មាន់,ឆ្អឹងស្លាប,ជង្គង់មាន់រួមនិងសាច់ជ្រូក,ត្រីក្លាសេយ៉ាងច្រើនស្ទើរគ្រប់លើទីផ្សារទាំងនេះហើយដែលមហាជននិងប្រជាពលរដ្ឋដាក់សំណួរមកទូរទស្សន៍ព្រះនរាយថា:តើនៅតាមច្រកព្រុំដែនកម្ពុជាថៃចំណុះក្នុងខេត្តបាត់ដំបងមានមន្ត្រីគយឬមន្ត្រីពាក់ព័ន្ធនានានៅប្រចាំការដែរឬទេ?បានជាទំនិញខូចគុណភាពនៅតែមានជាបន្តបន្ទាប់គ្រប់ច្រកជាពិសេសច្រកអូរំដួលក្នុងស្រុកភ្នំព្រឹកនិងច្រកភ្នំដីខេត្តបាត់ដំបង។ក្រុមមហាជននិងប្រជាពលរដ្ឋបន្តជាសំណួរទៀតថា:បច្ចុប្បន្នមន្ត្រីគយបង្ក្រាបដុតចោលបានតិចតែលក់ក្នុងទីផ្សារកាន់តែច្រើនដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋនៅតែជាក្តីកង្វល់ចំពោះសុខភាពចាប់រាប់ពីពួកគាត់រហូតដល់កូនដល់ចៅជំនាន់ក្រោយទទួលរងគ្រោះពីបញ្ហានេះ។ឆ្លើយតបនិងការលើកឡើងរបស់មហាជននិងប្រជាពលរដ្ឋលោកហាក់.សុខរិនមេគយសាខាខេត្តបានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃទី១៥ខែកក្កដានេះខណះដែលលោកនិងមន្ត្រីលោកបានចាប់បានសាច់និងឆ្អឹងមាន់ដែលខូចគុណភាពចំនួន១២០គីឡូក្រាមរួមនិងនំដែលគ្មានស្លាកយីុហោចំនួន២០គ.កផងដែរនោះថា:ការបង្ក្រាបនេះដោយសាតែខាងលោកបានសហការណ៍ជាមួយមន្ត្រីគយប្រចាំច្រករួមនិងសមត្ថកិច្ចប្រចាំដែនទីនោះផងទើបឆ្មក់ចាប់បានលោកថា:ទន្ទឹមនិងចាប់បាននេះសោធក៏មានការឃ្លាំមើលជាប្រចាំផងដែរនេះបើយោងតាមសំដីរបស់លោកហាក់.សុខរិនបានបញ្ជាក់ប្រាប់អង្គភាពpressNewsប្រចាំខេត្តបាត់ដំបងធ្វើការចុះផ្សាយថ្ងៃទី១៥ខែកក្កដានេះ។ក្រោយពីបង្ក្រាបបានហើយមន្ត្រីគយដែលបានសហការណ៍ដ៏ស្អិតរមួតជាមួយគយប្រចាំការរួមនិងសមត្ថកិច្ចបានដុតបំផ្លាញចោលភ្លាមៗឲ្យមហាជននិងពលរដ្ឋមើលឃើញ។ការរៀបរាប់ពីបញ្ហាសហការណ៍ជាមួយគយច្រកអូរំដួលរបស់លោកហាក់.សុខរិននោះត្រូវបានមហាជននិងពលរដ្ឋលើកជាសំណួរបន្តថា:តើក្រៅពីសាខាខេត្តខកខានសហការណ៍នោះក្នុងមួយថ្ងៃៗចំណីអាហារដែលព្រៀបដូចកាកសំណល់នោះចូលក្នុងទីផ្សារប៉ុន្មានទៅ?ក្រុមប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់លោកអភិបាលខេត្តបាត់ដំបងច័ន្ទ.សុផលជាពិសេសរដ្ឋមន្ត្រីសាមីមេត្តាចាត់វិធានការក្តៅចំពោះមន្ត្រីគយតាមច្រកនិមួយៗឲ្យពង្រឹងសមត្ថភាពខ្លួនកុំចាំបាច់តែសាខាខេត្តចេញមុខសហការណ៍ដាស់ទឿនទើបចាប់បាននោះ៕សៅ...
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន អោយទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបានប្រកាសតែងតាំងជាស្នងការ...
បែកធ្លាយនិងផ្ទុះការតវ៉ារឿងសហព័ន្ធចង់ក្តោបក្តាប់សហគមន៍សន្សំប្រាក់ទាំង៤សហគមន៍ក្នុងស្រុកសង្កែខេត្តបាត់ដំបង

បាត់ដំបង៖បុគ្គលិកសហគមន៍សន្សំប្រាក់ចំនួន៤ក្នុងស្រុកសង្កែខេត្តបាត់ដំបងនៅថ្ងៃនេះបានផ្ទះការតវ៉ាទាមទាផ្តាច់ខ្លួនដើម្បីនៅឯករាជ្យមិនចំណុះក្រោមការគ្រប់គ្រងរបស់សហពន្ធ័។លោកធុជ.ផល្លាជាតំណាងបុគ្គលិកសហគមន៍ទាំងអស់បានលើកឡើងនៅថ្ងៃទី១៣កក្តដានេះថា៖បុគ្គលិកសរុបចំនួន៣៥នាក់មកពីសហគមន៍ចំនួន៤ផ្សេងគ្នារួមមានសហគមន៍វឌ្ឍនះ,សហគមន៍អូរមុន្នី,សហគមន៍កំពង់ព្រៀងនិងសហគមន៍ខេមរាទាំងអស់គ្នាមិនសុខចិត្តសុំដកខ្លួនចេញពីសហពន្ធ័វិញបន្ទាប់ពីសហពន្ធ័បានឃុបឃិតគ្នាអនុមត័ដាក់បញ្ចូលអោយសហគមន៍ឋិតក្រោមការគ្រប់គ្រង់របស់ខ្លួន។ការដាក់បញ្ចូលនេះសហពន្ធ័បានផ្លាស់ប្តូរមុខងារនិងតួនាទីរបស់បុគ្គលិកឬអ្នកគ្រប់គ្រង់របស់សហគមន៍មិនសមរម្យនិងមិនអាចទទួលយកបានដោយអ្នកគ្រប់គ្រង់សហគមន៍ខ្លះត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងសន្តិសុខជាកត្តាដែលក្រុមសហគមន៍មិនអាចទទួលយកបាន។ប្រភពមួយផ្សេងទៀតបានបង្ហើបអោយដឹងដែរថា:សហពន្ធ័កន្លងមកគ្រាន់តែទ្រទ្រង់ផ្នែកបច្ចេកទេសនិងមានលុយតម្កល់អោយសហគមន៍ខ្ចីធ្វើដើមទុនតែប៉ុណ្ណោះដោយសាតែបច្ចុប្បន្នសហគមន៍មានលទ្ធភាពនិងទទួលបានជោគជ័យលើការងារជាច្រើនគួឲ្យកត់សម្គាល់ដូចនេះហើយទើបសហព័ន្ធចង់ក្តោបក្តាប់អោយសហគមន៍ឋិតក្រោមចំណុះរបស់ខ្លួនទៅវិញ។ការតវ៉ានៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកសង្កែនេះត្រូវបានលោកអធិការហៅភាគីទាំងសងខាងមកជួបគ្នាដើម្បីរកចំណុចំណាល្អយកមកដោះស្រាយតាមដែលអាចធ្វើបាន។ក្នុងការជួបគ្នានេះភាគីខាងសហពន្ធ័បានបកស្រាយថា:ការដាក់បញ្ចូលគ្នារវាងសហគមន៍និងសហពន្ធ័នេះធ្វើអោយការងារនិងតួនាទីមួយចំនួនត្រូវជាន់គ្នាដូច្នេះខាងសហពន្ធ័សម្រេចផ្លាស់ប្តូរដើម្បីកិច្ចដំណើរការល្អប្រសើរឆ្ពោះទៅដៅតែមួយគឺបម្រើប្រជាពលរដ្ឋបន្តទៀត។លោកនី.រដ្ឋាអភិបាលរងស្រុកសង្កែបានបញ្ជាក់អោយដឹងថា៖ភាគីមានទំនាស់ទាំងសងខាងគប្បីព្យាយាមជួបគ្នាបន្តទៀតដើម្បីសម្រុះសម្រួលឈានដល់ការឯកភាពជាមួយគ្នាឡើងវិញនៅមានដំណោះស្រាយជាច្រើនទៀតដែលត្រូវរួមគ្នាពុំនោះទេអាចប៉ះពាល់ខ្លាំងទៅដល់ទំនុកចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាសមាជិកជាក់ជាមិនខាន។គួរបញ្ជាក់ថា:បច្ចុប្បន្នសហគមន៍ទាំង៤ខាងលើមានទីស្នាក់ការរួមធំមួយឈ្មោះថាសហគមន៍សន្សំប្រាក់សង្កែតាមរយៈកិច្ចដំណើរការធ្វើឥណ្ឌទាននិងសន្សំប្រាក់នេះមានប្រជាពលរដ្ឋចូលរួមផ្ទាល់ជាង១ម៉ឺននាក់ជាសមាជិកដោយឡែកទំហំទឹកប្រាក់ផ្នែកប្រាក់សន្សំបានចំនួនជាង៣០០០លានរៀលនិងទឹកប្រាក់ផ្នែកឥណ្ឌទានមានជាង៨០០០លានរៀលក្នុងពេលបច្ចុប្បន្ន៕សៅ...
តើដំណោះស្រាយទាំង៥ចំណុចរបស់ប្រជាកសិករសំណូមពរដល់អាជាធរនោះយ៉ាងណាហើយនៅថ្ងៃទី១៤កក្កដានេះ

បាត់ដំបង:មានហេតុផលជាច្រើនដែលនាំមកនូវផលលំបាកដល់ប្រជាកសិករស្ទើរទូទាំងប្រទេសប្រឈមនិងការបាត់បង់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ដោយសាតែមុខរបរកសិកម្មនេះកាន់តែទីផ្សារតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ជាក់ស្តែងនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ខែកក្កដាថ្មីៗនេះប្រជាកសិករប្រមាណ១៣០នាក់និងយករថយន្តដឹកកសិផល,គោយន្តកែឆ្នៃនិងត្រាក់ទ័រចំនួន២៣គ្រឿងផងដែរធ្វើជាមធ្យោបាយបិទផ្លូវដែលឋិតត្រង់ចំណុចផ្លូវ៣០ក្នុងភូមិសាសិបឃុំតាក្រីស្រុកកំរៀង។ការសម្រេចចិត្តធ្វើកូដកម្មរបស់ប្រជាកសិករនេះដោយសាតែរាល់ផលិទ្ធផលរបស់ពួកគាត់កាន់តែមានតម្លៃថោកហើយគ្មានទីផ្សារធំទូលាយជាហេតុនាំឲ្យពួកគាត់ម្នាក់ៗជំពាក់ធនាគាឬឯកជនវ័ន្ធករទាំងដើមទាំងការប្រាថ្នាលើតែមុខរបរដំណាំមួយគត់ដែលជាដំណោះស្រាយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ប្រចាំថ្ងៃតើមកដល់ថ្ងៃទី១៤ខែកក្កដានេះមន្ត្រីជំនាញពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដោះស្រាយយ៉ាងណាហើយ?។ ចំពោះប្រធានបទដែលពួកគាត់ត្រូវយកមកសំណូមពរដែលជាកត្តាធ្វើឲពួកគាត់កាន់តែវ័ន្ធករដោយសារជំពាក់ធនាគាឬលុយឯកជននោះរួមមាន:១,សុំឲ្យពោធមានតម្លៃថេរយ៉ាងហោច៣.៥បាតប្រាក់ថៃ២,សុំបើកឲ្យទូលាយសម្រាប់ថៅកែបានទទួលទិញឲ្យបានច្រើនកុំឲ្យមានថៅកែតែម្នាក់ចៀសវាងដាក់តម្លៃតាមអំពើចិត្ត។ហើយនៅមានពីរចំណុចទៀតដែលពួកគាត់កាន់តែក្តៅក្រហាយបំផុតនោះរួមមាន:ពួកគាត់សុំឲ្យមន្ត្ត្រីជំនាញដែលជាស្ថប័ន្ធរដ្ឋជួយពិនិត្យលើជញ្ជីងនៅតាមសាយឡូដែលទទួលទិញឲ្យបានត្រឹមត្រូវរួមនិងមន្ត្រីតាមច្រកត្រូវតែឲ្យពួកគាត់បង់តាមតម្លៃរដ្ឋដែលបានកំណត់កុំយកហួសហេតុពេក។ហេតុផលខាងលើនេះមកដល់ថ្ងៃទី១៤ខែកក្កដានេះនៅមិនទាន់ដឹងចម្លើយដែលជាដំណោះស្រាយពីមន្ត្រីពាក់ព័ន្ធបានថាយ៉ាងណានោះនៅឡើយទេ។ទោះយ៉ាងនេះមុននេះបន្តិចគឺវេលាម៉ោង១១:១៥នាទីថ្ងៃទី១៤ខែក្ក្កដានេះលោកជា.សុផាតអភិបាលស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយថា:បញ្ហានេះលោកកំពង់ជាប់ប្រជុំជាមួយគណះបញ្ជាការខេត្តមិនទាន់ចប់នៅឡើយដើម្បីរកដំណោះស្រាយលើបញ្ហានេះលោកថាបើចប់ហើយលោកនិងបញ្ជាក់ប្រាប់បន្ថែមនៅពេលក្រោយ៕សៅ...
ដំណោះស្រាយរបស់មន្ត្រីសាលាខេត្តបាត់ដំបងគ្មានប្រសិទ្ធិភាពចំពោះក្រុមហ៊ុនវិនិយោគផ្សារដំណាក់ស្តៅធ្វើឲ្យអាជីវិករតាមតវ៉ាដល់មុខសាលាខេត្ត

បាត់ដំបង:កាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅថ្មីៗនេះដែរក្រុមអាជីករផ្សារដំណាក់ស្តៅស្រុករតនះមណ្ឌលចំនួន១១នាក់បានសុំឲ្យទូរទស្សន៍ព្រះនរាយចុះផ្សាយម្តងរួចហើយបន្ទាប់ពីក្រុមហ៊ុនវិនិយោគសាងសង់ផ្សារមួយនេះបានសាងសង់រួចបែជាមិនអនុវត្តតាមការអះអាងរបស់ខ្លួនថា:ឲ្យពួកគាត់ជាអាជីវករចាស់លក់យួឆ្នាំហើយនោះរុះរើចេញសិនចាំក្រុមហ៊ុនសាងសង់ហើយក្រុមហ៊ុននិងឲពួកគាត់ចូលលក់វិញ។ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនសាងសង់មួយនេះបែជាយកបក្ខពួកខ្លួនឲ្យដាក់លក់ហើយទាត់ពួកគាត់ចោលទាំងអស់ព្រមទាំងគំរៀមឲ្យបង់ថ្លៃតូបថ្លៃហួសពីលទ្ធភាពរបស់ពួកគាត់ថែមទៀត។កត្តានេះហើយដែលជំរុញឲ្យពួកគាត់ដាច់ចិត្តលើកគ្នាមកដល់សាលាខេត្តបាត់ដំបងសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍អោយពួកគាត់បានតូបចូលលក់វិញនៅលើចំណតរថយន្តដែលបានសាងសង់ថ្មីរួចហើយនោះ។អ្នកស្រីអន.សៀងបូរីអតីតអាជីករលក់ម្ហូបអាហារក្នុងទីតាំងចំណតរថយន្តចាស់បានលើកឡើងនៅល្ងាចថ្ងៃទី១២កក្តដាថ្មីៗនេះថា:ពួកគាត់មានគ្នាចំនួន១១នាក់តំណាងអោយអាជីករ៨គ្រួសារធ្វើដំណើរមកសាលាខេត្តបាត់ដំបងដើម្បីសុំអោយលោកចន្ទ័.សុផលអភិបាលខេត្តជួយដោះស្រាយបញ្ហាមិនមានកន្លែងលក់ដូរក្រោយពីក្រុមហ៊ុនវិនិយោគផ្សារសាង់សង់រួចរាល់ហើយដាក់សាច់ញាតិនិងក្រុមគ្រួសាររបស់មន្ត្រីសាលាស្រុកចូលដាក់ឥវ៉ាន់លក់មិនមានឈ្មោះពួកគាត់ធ្វើឲ្យពួកគាត់បាត់មុខរបររកកន្លែងលក់គ្មាន។ ចំណែកអាជីករម្នាក់ទៀតអ្នកស្រីង៉ែត.ចន្ថាអាយុ៧៦ឆ្នាំបានអោយដឹងដែរថា:មូលហេតុធំដែលបង្ខំអោយពួកគាត់លើកគ្នាទាំងអស់មកនេះដោយសារតែការព្រួយបារម្មណ៍ព្រោះក្រោយពីការសម្របសម្រួលដោយមន្ត្រីសាលាខេត្តកាលពីថ្ងៃទី១២កក្តដាថ្មីៗនេះតម្រូវអោយអ្នកចូលលក់ថ្មីជាសាច់ញាតិម្ចាស់ក្រុមហ៊ុនផ្អាកការនាំទំនិញចូលក្នុងតូបលក់បន្តទៀតប៉ុន្តែក្រោយពីមន្ត្រីសាលាខេត្តចេញផុតអ្នកលក់ថ្មីហាក់មិនយកចិត្តទុកដាក់ព្រមទាំងថ្កើនទៅនឹងការណែនាំរបស់មន្ត្រីសាលាខេត្តក៏ដឹកជញ្ជូនឥវ៉ាន់ដាក់លក់កាន់តែច្រើនឡើង។ចំណុចនេះហើយដែលពួកគាត់សម្រេចឡើងមកសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តបន្តកិច្ចអន្តរាគមន៍សាជាថ្មីហើយឲ្យមានប្រសិទ្ធិភាពជាងមន្ត្រីរបស់លោកបើមិនដូច្នោះខ្លាចក្រែងចូលលក់បានហើយមិនងាយចេញវិញនោះឡើយ។ ការលើកគ្នាសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍នាមុខសាលាខេត្តនេះត្រូវបានលោកឆាយ.ម៉ាទីណាល់នាយករងរដ្ឋបាលសាលាខេត្តចេញមកជួបជំនួសលោកអភិបាលខេត្តជាមួយក្រុមអាជីករហើយលោកបានសុំអោយក្រុមអាជីករទាំងអស់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញសិនទុកពេលអោយអាជ្ញាធរស្រុកឬខេត្តរកដំណោះស្រាយជូនបន្តរ។ក្រោយពីពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញក្រុមអាជីវករបញ្ជាក់ថាកិច្ចអន្តរាគមន៍របស់មន្ត្រីសាលាខេត្តត្រូវបានបរាជ័យម្តងរួចហើយដោយអាជីវករថ្មីមិនយកចិត្តទុកដាក់ថាគ្មានប្រសិទ្ធិភាពចំពោះម្ចាស់ក្រុមហ៊ុនទើបពួកគាត់សុំឲ្យលោកអភិបាលខេត្តច័ន្ទ.សុផលជួយអន្តរាគមន៍ផ្ទាល់ទើបពួកគាត់មានភាពកក់ក្តៅ៕សៅ...
បែកធ្លាយក្រុមហ៊ុន ជាច័ន្ធ រិទ្ធិ ធ្វើអាជីវកម្មឈើ គ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល

រតនគិរី ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាក្រុមហ៊ុន ដីសប្បទាន សេដ្ឋកិច្ចមួយកន្លែង ស្ថិតនៅភូមិ សាស្ត្រ ក្នុងភូមិ សាគ្រៀង ឃុំ...