ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនាំយកអំណោយចែកជូនប្រជាពលរដ្ធក្រីក្រចំនួន៥២គ្រួសារនៅឃូំព្រៃខ្ល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនាំយកអំណោយចែកជូនប្រជាពលរដ្ធក្រីក្រចំនួន៥២គ្រួសារនៅឃូំព្រៃខ្ល

(ព្រៃវែង)…. ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបាលើនដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥២... សូមអានត... »

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចូលរួមសូត្រមន្តបង្សុកូលវេនកាន់បិណ្ឌទី៩ព្រមទាំងប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តគីរីរតនារាមហៅវត្តកំពង់ភ្នំក្នុង.

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចូលរួមសូត្រមន្តបង្សុកូលវេនកាន់បិណ្ឌទី៩ព្រមទាំងប្រគេនបច្ច័យនិងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តគីរីរតនារាមហៅវត្តកំពង់ភ្នំក្នុង.

(កណ្តាល)….. នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក លោកស្រី ស្នងការរង... សូមអានត... »

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍អញ្ជើញចុះពិនិត្យមើលការសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម).

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍អញ្ជើញចុះពិនិត្យមើលការសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម).

(ខេត្តព្រៃវែង)…. នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍... សូមអានត... »

រថយន្តហាយឡិនដ័រឡើងជែងប្រលះម៉ូតូ១គ្រឿងស្លាប់២នាក់ម្ចាស់រថយន្តដាក់មេផាយបាត់ស្រមោល

រថយន្តហាយឡិនដ័រឡើងជែងប្រលះម៉ូតូ១គ្រឿងស្លាប់២នាក់ម្ចាស់រថយន្តដាក់មេផាយបាត់ស្រមោល

ខេត្តបាត់ដំបង÷មនុស្សប្រុសស្រី២នាក់ត្រូវបានបាត់បង់អាយុជីវិតខណះដែលគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។សមត្ថកិច្ចបានអោយដឹងថាហេតុការខាងលើបានកើតឡើងនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នេះវេលាម៉ោង១១:៣០នាទីនៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី០៦ភូមិអូសទូកឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។ សមត្ថកិច្ចអោយដឹងបន្តថាករណីគ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងរវាងម៉ូតូនឹងរថយន្ដរថយន្តម៉ាកហាយឡិនដ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខបន្ទាយមានជ័យ:២B:១៤៥៥។មុនកើតហេតុគេឃើញរថយន្តបង្កបើកបរ​ទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានជែងរថយន្តខាងមុខក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមC១២៥សេរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង១u:២៤៨០ទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់អ្នកជិះម៉ូតូចំនួន០២នាក់។ ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការខាងលើនេះមានឈ្មោះលី.សុផាតភេទប្រុសអាយុ៧៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិរំចេក១សង្កាត់រតនៈក្រុងបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូនឹងឈ្មោះសុវ៉ាន់.មុនីភេទស្រីអាយុ៦៩ឆ្នាំ(ស្លាប់នៅមន្ទីពេទ្យ)ត្រូវជាប្រពន្ធមានទីលំនៅជាមួយគ្នា។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណបច្ចុប្បន្នម៉ូតូនិងរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងចំណែកសាកសពគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ... សូមអានត... »

លោកភួ.ប៉ូយជាប្រធានសមាគមចិនខ្មែរហួសចិត្តនឹងលោកលឹម.ទាឡេងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគចិនខ្មែរបានកាយយកដីផ្លូវសាធារណះគ្មានសល់ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ា

លោកភួ.ប៉ូយជាប្រធានសមាគមចិនខ្មែរហួសចិត្តនឹងលោកលឹម.ទាឡេងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគចិនខ្មែរបានកាយយកដីផ្លូវសាធារណះគ្មានសល់ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ា

ខេត្តបាត់ដំបង៖លោកលឹម.ទាឡេងដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរបានធ្វើសកម្មភាពទៅកាយដីបំផ្លាញផ្លូវជាលើកទី២ដែលផ្លូវនេះត្រូវបានប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃហើយក៏ធ្លាប់មានបញ្ហាចំរ៉ូងចំរ៉ាស់ម្តងរួចមកហើយកាលពីពេលថ្មីៗនេះដែលបានឈានដល់ការប្តឹងចូលប្រព័ន្ធតុលាការទៀតផង។ការកាយបំផ្លាញផ្លូវសាធារណះពីសំណាក់លោកលឹម.ទាឡេងនេះបានធ្វើឡើងខណះដែលលោកភួ.ប៉ូយបានបើកការដ្ឋានសាងសង់សាលារៀនចិនខ្មែរមួយកន្លែងនៅខាងក្រោយផ្សារភួ.ពុយក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង។ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់ហើយការសាងសង់នេះក៏ត្រូវបានលោកលឹម.ទាឡេងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមចិនខ្មែរជាអ្នកចាត់ចែងនិងមើលការខុសត្រូវទើបលោកលឹម.ទាឡេងបានធ្វើសកម្មភាពបែបនេះ។ នៅក្នុងដំណាក់កាលដែលកំពុងសាងសង់កាលពីរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០២០លលោកលឹម.ទាឡេងបានធ្វើសកម្មភាពរំលោភយកផ្លូវម្តងរួចមកហើយដោយបោះបង្កោលរបងលើផ្លូវអស់ពាក់កណ្តាលមានន័យថាផ្លូវដែលនៅសល់តែមួយចំហៀងប៉ុណ្ណោះដែលផ្លូវនេះប្រជាពលរដ្ឋកំពុងធ្វើដំណើររាល់ថ្ងៃ។រហូតមកដល់ពេលថ្មីៗនេះដីផ្លូវដែលនៅសល់ពាក់កណ្តាលទៀតត្រូវបានលោកលឹម.ទាឡេងថ្លើមធំកាយធ្វើជាប្រឡាយខ្ទេចទាំងស្រុងធ្វើអោយពលរដ្ឋ១០គ្រួសារក្តៅក្រហាយជាលើកទី២ហើយចេញមុខមករារាំងប្រឆាំងនឹងការកាយផ្លូវនេះតែម្តង។ក្រោយពីមានពលរដ្ឋ១០គ្រួសារផ្ទុះការតវ៉ានៅថ្ងៃទី៩ខែកញ្ញានេះលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានដឹកនាំក្រុមការងារចុះដោះស្រាយលើបញ្ហានេះដោយលោកអភិបាលក្រុងបានបញ្ជាអោយលោកលឹម.ទាឡេងចាក់ដីបំពេញធ្វើជាផ្លូវអោយបានដូចដើមឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាវិញប៉ុន្តែប្រជាពលរដ្ឋក៏បាននាំគ្នារៃអង្គាសដើម្បីទិញថ្មមកចាក់ធ្វើផ្លូវឡើងវិញដោយសារតែពួកគាត់មិនចង់បន្តបញ្ហាវែងឆ្ងាយ៕សៅ... សូមអានត... »

គ្លីនិកឯកជនមួយកន្លែង យីហោ សម្ភព ឈីសម្ភ័សស្រុកស្វាយអន្ទរសង្ស័យមើលព្យាបាលអ្នកជំងឺម្នាក់បណ្តាលអោយប្រតិកម្មថ្នាំស្លាប់ រួចដឹកសពបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងដើម្បីបំវាងភស្តុតាង ខណៈជនរងគ្រោះគ្រាន់តែឈឺចុកពោះបន្តិចបន្តួច.

គ្លីនិកឯកជនមួយកន្លែង យីហោ សម្ភព ឈីសម្ភ័សស្រុកស្វាយអន្ទរសង្ស័យមើលព្យាបាលអ្នកជំងឺម្នាក់បណ្តាលអោយប្រតិកម្មថ្នាំស្លាប់ រួចដឹកសពបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងដើម្បីបំវាងភស្តុតាង ខណៈជនរងគ្រោះគ្រាន់តែឈឺចុកពោះបន្តិចបន្តួច.

(ព្រៃវែង)….បុរសម្នាក់គ្រាន់តែឈឺចុកពោះហើយត្រូវក្រុមគ្រួសារដឹកតាមម៉ូតូឌុបយកមកពិនិត្យព្យាបាលនៃគ្លីនិកឯកជនមួយកន្លែង”យីហោ... សូមអានត... »

តំណាងអយ្យការចេញដីកាកោះអោយជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងចូលបំភ្លឺដំណើររឿងបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់

តំណាងអយ្យការចេញដីកាកោះអោយជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងចូលបំភ្លឺដំណើររឿងបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់

ខេត្តបាត់ដំបង÷ជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងត្រូវបានចូលខ្លួនទៅតុលាការតាមដីការកោះរបស់លោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីស្តាប់ចម្លើយនឹងសាកសួរអំពីដំណើររឿងដែលជាប់ពាក់ព័ន្ធពីបទបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។ដោយក្នុងដីការនោះបានកំណត់អោយជនសង្ស័យចូលខ្លួននៅវេលាម៉ោង៩:៣០នាទីនៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០នេះដើម្បីសាកសួរនិងបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០។បើយោងតាមដីការកោះរបស់តំណាងអយ្យការបានអោយដឹងថា÷ជនសង្ស័យមានឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរដែលមានទីលំនៅបច្ចុប្បន្នភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ ពាក់ព័ន្ធនឹងជនសង្ស័យចូលខ្លួនទៅតុលាការនេះដែរនៅចំណុចមុខសាលាដំបូងខេត្តបាត់ដំបងស្ថិតក្នុងក្រុមទី០៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដំបងក៏មានប្រជាពលរដ្ឋជាច្រើនផងដែរ។សមត្ថកិច្ចអោយដឹងថា÷ប្រជាពលរដ្ឋដែលមកនៅមុខតុលាការនេះមានចំនួន៤០នាក់(ស្រី១៥នាក់)ប្រើប្រាស់មធ្យោបាយម៉ូតូ១៥គ្រឿងមកពីភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ពួកគេបានមកប្រមូលផ្តុំគ្នាក្នុងគោលបំណងគាំទ្រជនសង្ស័យឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ដែលជនសង្ស័យរូបនេះត្រូវបានលោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចេញដីកាកោះក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០ដើម្បីសាកសួរបំភ្លឺពីបទ:បរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។ សមត្ថកិច្ចបន្តថា÷ក្រៅពីប្រមូលផ្តុំគ្នាពលរដ្ឋទាំងនោះមិនមានសកម្មភាពអ្វីនោះទេចំណែកជនសង្ស័យបន្ទាប់ពីតំណាងអយ្យការធ្វើការសាកសួររួចមកនៅវេលាម៉ោង១០:២០នាទីថ្ងៃខែឆ្នាំដដែលតំណាងអយ្យាការបានសំរេចអនុញ្ញាត្តិអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ចំពោះករណីនេះសមត្ថកិច្ចក៏នៅមិនទាន់ដឹងថាជនសង្ស័យត្រូវបានតំណាងអយ្យការមានចំណាត់ការលើនីតិវិធីបន្តឬយ៉ាងណាទៀតនោះនៅឡើយទេ៕សៅ... សូមអានត... »

មន្ទីរកសិកម្មខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន១អោយទទួលទិញស្រូវពីសហគមន៍ផលិតស្រូវដើម្បីនាំទៅទីផ្សារក្រៅប្រទេសស្របតាមយុទ្ធសាស្ត្រជាអទ្ធិភាពរបស់រាជរដ្ឋាភិបាល

មន្ទីរកសិកម្មខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន១អោយទទួលទិញស្រូវពីសហគមន៍ផលិតស្រូវដើម្បីនាំទៅទីផ្សារក្រៅប្រទេសស្របតាមយុទ្ធសាស្ត្រជាអទ្ធិភាពរបស់រាជរដ្ឋាភិបាល

ខេត្តបាត់ដំបង÷ក្រោយពីមានការសម្របសម្រួលរវាងមន្ទីរកសិកម្មជាមួយនឹងក្រុមហ៊ុន១សហគមន៍អ្នកផលិតស្រូវចំនួន៩ក្នុងខេត្តបាត់ដំបងបានចុះកិច្ចព្រមព្រៀងលក់ស្រូវក្រអូប(SRP)ជិត១ម៉ឺនតោនឲ្យក្រុមហ៊ុនBRICOដើម្បីបម្រើការនាំចេញផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស។ពិធីចុះកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)រវាងក្រុមហ៊ុនBRICOនិងសហគមន៍កសិកម្មខេត្តបាត់ដំបងទាំង៩បានធ្វើឡើងកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២០កន្លងមកនេះ។លោកឈឹម.វជិរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានលើកឡើងថា÷កន្លងមកមន្ត្រីជំនាញរដ្ឋបាលខេត្តបាត់ដំបងពិសេសរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងគោលបំណងជំរុញពិនិត្យលទ្ធភាពពាក់ព័ន្ធនិងការកៀរគរស្វែងរកដៃគូអភិវឌ្ឍផ្សេងៗដូចជាការបើកទីផ្សារមួយច្បាស់លាស់ទទួលផ្លែស្វាយផ្លែមៀនឬបន្លែជាដើម។លោកបន្តថាជាក់ស្តែងចំពោះមុខនេះបានសម្របសម្រួលឲ្យក្រុមហ៊ុនBRICOបានចុះកិច្ចសន្យាទទួលទិញស្រូវក្រអូបសរុបរហូតដល់ចំនួន៨០៨៨តោនពីសហគមន៍ចំនួន៩ក្នុងខេត្តបាត់ដំបងសំដៅលើកទឹកចិត្តដល់កសិករឲ្យកាន់តែខ្លាំងឡើងក៏ដូចជាចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករអោយកាន់តែល្អប្រសើមួយកម្រិតទៀតផងដែរ។ ដើម្បីអោយស្របតាមយុទ្ធសាស្ត្រជាអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលោកសង្ឃឹមថាដៃគូវិនិយោគដូចជាក្រុមហ៊ុនBRICOនេះនឹងបន្តបន្ថែមនូវកិច្ចសន្យាជាមួយនឹងវិស័យផ្សេងៗជាច្រើនទៀតហើយពង្រីកនូវទំហំវិនិយោគឲ្យកាន់តែធំទូលាយពីមួយដំណាក់ទៅមួយដំណាក់កាលតាមតម្រូវការទីផ្សារអន្តរះជាតិនាពេលបច្ចុប្បន្ននឹងអនាគត។ចំណែកលោកហង់.សុវណ្ណអនុប្រធាននាយកដ្ឋានកសិកម្មឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷យន្តការកសិកម្មតាមកិច្ចសន្យានាពេលនេះបានកាត់ផ្តាច់១០០%នូវសកម្មភាពបង្អាប់បន្ថោកជាន់កទម្លាក់តម្លៃកម្រិតទាបពីឈ្មួញទាំងឡាយពិសេសនូវរដូវដែលកសិករប្រមូលកសិផលម្តងៗ។យន្តការខាងលើនេះធ្វើឲ្យក្រុមហ៊ុនដៃគូវិនិយោគបានជួបដោយផ្ទាល់ជាមួយកសិករក្នុងសហគមន៍ដើម្បីឈានដល់ការពិគ្រោះចចារគ្នាផ្តល់នូវជំនឿទុកចិត្តដល់គ្នាទៅវិញទៅមកទាំងលក្ខ័ណដែលភាគីក្រុមហ៊ុនតម្រូវទាំងតម្លៃមួយខ្ពស់ជាងទីផ្សារដែលកសិករប្រាថ្នាចង់បានផង។លោកបន្តថា÷ដើម្បីសម្រេចបាននូវគម្រោងទាំងអស់តាមការរំពឹងទុកភាគីទាំង២ត្រូវគោរពនូវលក្ខ័ណ៍ដែលបានព្រមព្រៀងគ្នាអោយមានភាពស្មោះត្រង់រវាងគ្នានឹងគ្នាដោយមានការយោគយល់គ្នាទៅវិញទៅមកទើបសម្រេចបាននូវរាល់ការងារភារកិច្ចរបស់យើងរៀងៗខ្លួនប្រកបដោយភាពជោគជ័យ៕សៅ... សូមអានត... »

ទោះបីជាអំពៅធ្លាក់ថ្លៃ កសិករឃុំជាខ្លាង ស្រុកស្វាយអន្ទរ នៅតែបន្តដាំ ជៀសជាងទៅធ្វើកាចំណាក់ស្រុកឆ្ងាយបែកពីក្រុមគ្រួសារ…

ទោះបីជាអំពៅធ្លាក់ថ្លៃ កសិករឃុំជាខ្លាង ស្រុកស្វាយអន្ទរ នៅតែបន្តដាំ ជៀសជាងទៅធ្វើកាចំណាក់ស្រុកឆ្ងាយបែកពីក្រុមគ្រួសារ…

(ព្រៃវែង)….. ប្រជាកសិករជាច្រើនគ្រួសាររស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅតែបន្តនាំគ្នាប្រកបមុខរបរដាំដំណាំអំពៅ... សូមអានត... »

ហាងហែលទឹក ស៊ីន្នី ២ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ស្រូបយកជីវិតក្មេងប្រុសម្នាក់

ហាងហែលទឹក ស៊ីន្នី ២ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ស្រូបយកជីវិតក្មេងប្រុសម្នាក់

ខេត្តកណ្ដាល : នៅថ្ងៃទី០៣ ខែ​កញ្ញា​ឆ្នាំ ២០២០ នៅវេលាម៉ោង១៥និង៣០នាទី មានហេតុការគួរអោតសោកស្តាយមួយបានកើតឡើងលើក្មេងប្រុសម្នាក់... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com