List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
តាមពិតមកពីចំណុច៣នេះសោះដែលជម្រុញឲ្យព្រះសង្ឃមួយអង្គដុតព្រះកាយបណ្តាលអោយសុគត់

ខេត្តបាត់ដំបង÷ក្រោយពីព្រះសង្ស១អង្គបានដុតព្រះកាយសម្លាប់ខ្លួនដោយមិនដឹងមូលហេតុកន្លងទៅថ្មីៗនេះទាំងពលរដ្ឋនឹងមហាជនរួមទាំងព្រះសង្ឃក្នុងវត្តផងមានការងឿងឆ្ងល់អំពីហេតុការនេះ។គួរបញ្ជាក់ផងដែរថា÷ព្រះសង្ឃរងគ្រោះមានព្រះនាមហ៊ាត.ហ៊ាក់ព្រះជន្ម២១វស្សាមានស្រុកកំណើតនៅភូមិគោកឬស្សីឃុំបល្ល័ង្គស្រុកប្រាសាទបាគងខេត្តសៀមរាប។បានមកគង់នៅវត្តកណ្តាលក្រុងបាត់ដំបងជាង៥ខែហើយដើម្បីសិក្សារៀនសូត្រក្នុងវិស័យព្រះពុទ្ធសាសនានិងសាលាចំណេះដឹងទូទៅនៅក្នុងខេត្តបាត់ដំបងហើយបានធ្វើអត្តឃាតដុតខ្លួនឯងបណ្តាលអោយសុគត់កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០កន្លងទៅនៅពេលនេះដឹងអំពីមូលហេតុហើយ។ ព័ត៌មានចុងក្រោយនេះបានទម្លាយអំពីមូលហេតុដែលបង្ខំឲ្យព្រះសង្ឃមួយអង្គគង់នៅវត្តកណ្តាលធ្វើអត្តឃាតដុតខ្លួនឯងដោយសារតូចព្រះទ័យនិងវាសនា។តាមការបញ្ជាក់ពីភិក្ខុកាន់.ហេងព្រះជន្ម២៥វស្សាត្រូវជាបងបង្កើតរបស់ព្រះសពជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២៤ខែកញ្ញានេះថា÷មូលហេតុដែលនាំឲ្យប្អូនរបស់ព្រះអង្គព្រះនាមហ៊ាត.ហ៊ាក់ធ្វើអត្តឃាតដោយខ្លួនឯងរហូតសុគតនៅលើកុដិវត្តកណ្តាលក្រុងបាត់ដំបងដោយសារតូចព្រះទ័យចំនួន៣ចំណុច។ដែលចំណុចទាំង៣នេះមានដូចជា:ទី១តូចព្រះទ័យប៉ះពាល់ដល់ផ្លូវព្រះទ័យចំពោះក្រុមគ្រួសារបានជួបរឿងបាក់បែកដោយញ៉ោមស្រីព្រះអង្គ(ម្តាយ)បានស្លាប់ចោលចំណែកញ៉ោមប្រុស(ឳពុក)ក៏បានយកប្រពន្ធថ្មីមួយទៀត។ទី២:ព្រះអង្គហ៊ាត.ហ៊ាក់បានតូចព្រះទ័យចំពោះលទ្ធផលប្រឡងធ្លាក់នៅសាលាពុទ្ធិកវិទ្យាល័យដែលខកបំណងធំតាមការគ្រោងទុកនិងបន្តការសិក្សាឆ្ពោះទៅកាន់សាកលវិទ្យាល័យ។និងចំណុចទី៣ចុងក្រោយដោយសារមានបញ្ហាខ្វះខាតបច្ច័យសម្រាប់ដំណើការសិក្សារៀនសូត្របន្តទៀត។ ចំណែកប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យព្រះសពបានសម្តែងការសោកស្តាយយ៉ាងខ្លាំងព្រោះបាត់បង់ព្រះសង្ឃមួយអង្គដែលមានទឹកព្រះទ័យល្អស្លូតត្រង់និងមានសេចក្តីព្យាយាមសិក្សារៀនសូត្រមិនចេះធុញទ្រាន់។ហើយនៅក្នុងពិធីបុណ្យព្រះសពខាងលើនេះដែរត្រូវបានលោកប៊ុត.គឹមស៊ានអភិបាលរងខេត្តបាត់ដំបងបាននាំយកនូវថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងពីសប្បុរសជនមួយចំនួនរួមនិងថវិការបស់សម្តចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែនចំនួន១០លានរៀលផងដែរដើម្បីឧបត្តម្ភគាំទ្រក្នុងកម្មវិធីបុណ្យសពនេះ៕សៅ...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល 5G

រាជធានីភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក...
ក្រុមគ្រួសារជនរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់និងរបួសចំនួន១១នាក់នៅស្រុករុក្ខគិរីត្រូវបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា

ខេត្តបាត់ដំបង÷តាមរយ:លោកវេជ្ជ:បណ្ឌឹតអ៊ុយ.សំអាតជានាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២១ខែកញ្ញាម្សិលមិននេះបាននាំយកអំណោយដ៏ថ្លៃពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែននឹងសម្តេចតេជោដើម្បីចូលរួមរំលែកទុក្ខដល់សពជនរងគ្រោះទាំង៨នាក់រួមនឹងអ្នករងរបួស៣នាក់ដែលទើបចេញពីមន្ទីរពេទ្យផងដែរ។ដែលអំណោយទាំងនោះរួមមាន:ថវិកាចំនួន៥លានរៀលសម្រាប់សពម្នាក់ៗរួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន។នឹងអ្នករងរបួសចំនួន៣នាក់ទៀតដែលទើបបានជាសះស្បើយចេញពីមន្ទីរពេទ្យក្នុងម្នាក់ៗទទួលបានថវិកា២លានរៀលនឹង(ឃីត១)រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។នៅក្នុងឱកាសនោះដែរលោកវេជ្ជ:បណ្ឌឹតអ៊ុយ.សំអាតក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងការសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំពីសណាក់សម្តេចទាំងទ្វេរដែលបានផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំនិងក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិដែលបានកើតឡើងបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរបង្កឲ្យមានមនុស្សស្លាប់រហូតដល់៨នាក់នឹងរបួស៣នាក់បែបនេះ។ ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០នេះលោកជំទាវហួន.ច័ន្ទបូរ៉ានាយិកានៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាក៏បានដឹកនាំគណះប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំផងដែរ។ដោយបានពាំនាំនូវអំណោយនិងថវិកាមួយចំនួនដើម្បីចូលរួមសម្រាប់ធ្វើបុណ្យ៧ថ្ងៃដល់ជនរងគ្រោះម្នាក់ទៀតដែលបានរងគ្រោះបាត់បង់ជីវិតដោយរន្ទះបាញ់ក្នុងថ្ងៃតែមួយលើទីតាំងផ្សេងគ្នាក្នុងចំណោមសពទាំង៧នាក់។សូមបញ្ជាក់ផងដែរថា៖ហេតុការខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៧ខែកញ្ញាកន្លងទៅថ្មីៗនេះមាន២ទីតាំងផ្សេងគ្នាថ្ងៃជាមួយគ្នា។ទីតាំងទី១កើតឡើងនៅចំណុចភូមិធ្នួយឃុំព្រែកជីកស្រុករុក្ខគីរីបង្កអោយមនុស្សស្លាប់៦នាក់របួស៤នាក់ហើយអ្នករងរបួសធ្ងន់ក៏បានស្លាប់ម្នាក់ទៀតកើនអ្នកស្លាប់ដល់៧នាក់អ្នករបួសសល់៣នាក់។ទីតាំងទី២បានកើតឡើងនៅចំណុចវាលស្រែក្នុងភូមិថ្នំក្នុងឃុំជាមួយគ្នាបង្កអោយមនុស្សម្នាក់ស្លាប់ដូច្នេះក្នុងហេតុការខាងលើនេះបានសម្លាប់មនុស្ស៨នាក់នឹងរបួស៣នាក់៕សៅ...
រថយន្តបែនដឹកដី បុករថយន្ត កុងតឺន័រដឹកចេកយ៉ាងពេញទំហឹងក្នុងស្ថានភាពផ្លូវចុះចំណតស្ពានស្រែកពក

.ខេត្តរតនគិរី..រថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅលើទ្រូងផ្លូវជាតិលេខ78 បង្កការភ្ញាក់ផ្អើលនិងបណ្តាលឲ្យកក់ស្ទះចរាចរដល់អ្នកធ្វើដំណើរទៅមកជាច្រើនម៉ោង...
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន២៨,៣៤៤នាក់ដែលទៅទស្សនាកម្សាន្តតាមរមណីយដ្ធាននានាក្នុងខេត្ត…..

(ព្រៃវែង)….. បើគិតចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តព្រៃវែង...
កំពុងស្រស់ស្រូបអាហារជុំបងប្អូនក្នុងរដូវភ្ជុំបិណ្ឌនៅក្រោមផ្ទះស្រាប់តែរន្ទះមកប្រល័យបណ្តាលអោយក្ស័យសង្ខា៦នាក់នឹងរបួស៤នាក់

ខេត្តបាត់ដំបង÷បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី១៨ខែកញ្ញានេះបានអោយដឹងថា÷កាលពីវេលាម៉ោង៦នឹង១៥នាទីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិបឹងធ្មួយឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបងមានករណីរន្ទៈបាញ់បានកើតឡើងទៅលើផ្ទះប្រជាពល១គ្រួសារបណ្តាលឲ្យស្លាប់មនុស្ស០៦នាក់ក្នុងនោះស្រី០២នាក់និងរងរបួសមនុស្ស០៤នាក់ផ្សេងទៀត។របាយការណ៍ដដែលបន្តថាជនរងគ្រោះទាំង១០នាក់រួមមាន÷១/ឈ្មោះយ៉ុម.ញុិកភេទប្រុសអាយុ៥៦ឆ្នាំម្ចាស់ផ្ទះនៅភូមិឃុំខាងលើស្លាប់។២/ឈ្មោះដាំ.សុខណាភេទស្រីអាយុ៥៦ឆ្នាំត្រូវជាប្រពន្ធ(ស្លាប់)។៣/ឈ្មោះយ៉ុម.ចរិយាភេទស្រីអាយុ២៥ឆ្នាំត្រូវជាកូនបង្កើតរបស់ម្ចាសផ្ទះ(ស្លាប់)។៤/ឈ្មោះយ៉ុម.រ៉ាវុធភេទប្រុសអាយុ២៦ឆ្នាំត្រូវជាកូនបង្កើតម្ចាស់ផ្ទះ(ស្លាប់)។៥/ឈ្មោះ(ធី)អត់ស្គាល់ត្រកូលភេទប្រុសមកពីខេត្តបាត់ដំបង(ស្លាប់)។៦/ឈ្មោះអន.រិនភេទប្រុសប្រុសអាយុ២៧ឆ្នាំរស់នៅខេត្តបាត់ដំបងស្លាប់។៧/ឈ្មោះវឿន.វុត្ថាប្រុសអាយុ៤១ឆ្នាំ់មកពីបាត់ដំបង(រងរបួស)៨/ឈ្មោះសើក.សារស់ភេទប្រុសអាយុ៤១ឆ្នាំរស់នៅខេត្តបាត់ដំបង(រងរបួស)៩/ឈ្មោះហួត.ហុងអាយុ៤៨ឆ្នាំមកពីបាត់ដំបង(រងរបួស)១០/ឈ្មោះឃឿត.សំណាងប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបឹងធ្មួយឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង(រងរបួស)។ តាមការបញ្ជាក់ពីអ្នកជិតខាងកន្លែងកើតហេតុបានអោយដឹងថា÷មុនកើតហេតុគេឃើញក្រុមគ្រួសារជនរងគ្រោះ(ម្ចាស់ផ្ទះ)មានបងប្អូនមកពីខេត្តបាត់ដំបងក្នុងគោលបំណងមកជួបជុំបងប្អូនក្នុងរដូវបុណ្យភ្នំបិណ្ឌ។លុះដល់វេលាកើតហេតុខាងលើក្រុមគ្រួសារជនរងគ្រោះ(ម្ចាស់ផ្ទះ)រួមនឹងបងប្អូនមកពីខេត្តបាត់ដំបងក៏បានជួបជុំគ្នាស្រស់ស្រូបអាហារពេលល្ងាចនៅក្រោមផ្ទះហើយស្របពេលមានភ្លៀកធ្លាក់១មេធំលាយឡំផ្គររន្ទះផងដែរពេលនោះក៏ស្រាប់តែមានរន្ទះបាញ់តែម្តង។ប្រភពដដែលបន្តថា÷ក្រោយគេឃើញមានរន្ទះបាញ់ចំផ្ទះជនរងគ្រោះរួចមកអ្នកជិតខាងក៏ឮសម្លេងស្រែកយំក៏បានរត់មកមើលក៏ស្រាប់តែមានមនុស្សដេកដួលទាំងអស់ក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរនឹងសមត្ថកិច្ចតែម្តងចំណែកអ្នកខ្លះនៅលើផ្ទះមិនមានបញ្ហាអ្វីទេ។ សមត្ថកិច្ចបញ្ជាក់ដែរថា÷បច្ចុប្បន្នអ្នករងរបួសទាំង៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំណែកសពជនរងគ្រោះ១គ្រួសារត្រូវបានសាច់ញ្ញាតិនឹងអាជ្ញាធរកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកសពបងប្អូនដែលមកលេងពីខេត្តបាត់ដំបងសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញ្ញាតិឬកូនចៅដែលរស់នៅខេត្តបាត់ដំបងដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ...
ឃាត់ខ្លួនបានកូនប្រុសនាយរងប៉ុស្ថិ៍ន.បសង្កាត់យក្សឡោម ពាក់ព័ន្ឋករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ក្នុងក្រុងបានលុង.

ខេត្តរតនគិរី: កម្លាំងជំនាញ អ.ហក្រុងបានលុងដឹកនាំដោយលោកវរះសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអ.ហក្រុងបានលុងនិងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង...
ចាស់ជរាជាមូលដ្ធានមនុស្សដំបូងនៃប្រទេសជាតិក្នុងការកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍

ខេត្តកណ្តាល : លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៅក្នុងពិធីជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយ...
#សូមរាយការណ៍ មួយរយ:នេះល្បីឈើចេញតាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ ច្រកទ្វេភាគីឡាប៉ាខេ ខែត្តមណ្ឌលគិរី ។

ឈ្មួញឈើត្រូវបានគេស្គាល់ឈ្មោះម៉ាប់ ឈ្មោះ តាឌី និងឈ្មោះ ឃុនជាដើម។ តាំងពីពាក់កណ្តាលខែសីហា ត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុក១ចំនួនបាន...
អភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្ត

(កណ្តាល)….. ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល។ដែលពិធីនេះបានប្រារព្វធ្វើឡើងនារសៀលថ្ងៃទី១១...