List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ប្រជាពលរដ្ឋឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល លើកគ្នាមកសាលាខេត្តសួរនាំរឿងសុំធ្វើប័ណ្ណកម្មសិទ្ធិហេតុអី យូរម្លេះ តែបែរមកបែកធ្លាយអាជ្ញាធរឃុំ និង ធនធានទឹកយកលុយ១ហិកតា ១៧០០ ទៅ២៥០០ដុល្លា ទៅវិញ ?!

ខេត្តកណ្តាល : ដោយសារមិនឃើញការឆ្លើយតបណាមួយ ចេញពីមន្រ្តីសាលាខេត្តកណ្តាល ទៅលើសំណើរ របស់ប្រជាជនរស់នៅភូមិព្រែករាំង និង...
កំលាំង អហ ស្រុកជ័យសែន សហការជាមួយរដ្ឋបាលសង្កាត់រដ្ឋបាលព្រៃឈើ ឃាត់រថយន្តដឹកឈើទ្វារបង្អួច ចំនួន១គ្រឿង

ខេត្តព្រះវិហារ÷ថ្ងៃទី ០៧ /០៧ / ២០២០នៅវេលាម៉ោង ១៨,៣០ នាទី កម្លាំង អ/ហ ,ស្រុកជ័យសែនចំនួន( ពីនាក់) ដឹកនាំដោយលោក,អ,ឯក,មាឃថៃ មេបញ្ជារការរងអ/ហ/...
ក្នុងរយះពេល១ថ្ងៃភ្លៀងធ្លាក់១មេលាយឡំខ្យល់កន្ត្រាក់បានគ្របដណ្តប់លើស្រុកចំនួន០៤បណ្តាលអោយលំនៅដ្ឋានពលរដ្ឋខូចខាតមួយចំនួននិងរបួសក្មេងស្រីអាយុ០៣ឆ្នាំម្នាក់បាក់ដៃ

ខេត្តបាត់ដំបង:យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែលកម្ពុជាថ្មីទើបទទួលបាននៅរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០នេះបានបង្ហាញថាកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០ម្សិលមិញមានភ្លៀងធ្លាក់១មេលាយឡំខ្យល់កន្ត្រាក់បានគ្របដណ្តប់លើស្រុកចំនួន០៤ក្នុងខេត្តបាត់ដំបងបង្កអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនរងការខូចខាតនិងក្មេងស្រីម្នាក់ត្រូវបានរងរបួសបាក់ដៃផងដែរ។ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា:ស្រុកទី១គឺក្នុងស្រុកបាណន់នៅវេលាម៉ោ១៨និង២០នាទីនៅចំណុចភូមិក្រពើជើងមានករណីខ្យល់កន្ត្រាក់បង្កអោយផ្ទះប្រជាពលរដ្ឋ២ខ្នងរបើកដំបូល។ដោយម្ចាស់ផ្ទះទី១ឈ្មោះអ៊ុច.ពេតភេទស្រីអាយុ៦៤ឆ្នាំនៅភូមិក្រពើជើងឃុំភ្នំសំពៅរបើកដំបូលរោងម៉ាស៊ីនទំហំ៨មx២០មអស់សង្គសីប្រវែង០៤ម៉ែត្រចំនួន១០០សន្លឹក។ម្ចាស់ផ្ទះទី២ឈ្មោះយឹម.កែវភេទប្រុសអាយុ៤១ឆ្នាំនៅភូមិក្រពើជើងឃុំភ្នំសំពៅផ្ទះទំហំ៥មx៦មរបើកដំបូលអស់មួយចំហៀងស្មើស័ង្គសី៤.៥ម១០សន្លឹក។ របាយការណ៍ដដែលបន្តថា:ក្នុងថ្ងៃដដែលនៅវេលាម៉ោង១៦និង៤០នាទីនៅក្នុងស្រុករតន:មណ្ឌលនៅត្រង់ចំណុចត្រដក់ពង...
ប្រព័ន្ធធារាសាស្ត្រចាស់ៗនៅស្រុកឯកភ្នំត្រូវបានស្តាឡើងវិញជាបន្តបន្ទាប់ធ្វើអោយប្រជាកសិករមានការសប្បាយចិត្តក្នុងការប្រកបរបរកសិកម្ម

ខេត្តបាត់ដំបង÷ប្រជាកសិករក្នុងស្រុកឯកភ្នំជាច្រើនបានអោយកម្ពុជាថ្មីដឹងនៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០នេះប្រហាក់ប្រហែលគ្នាថាបច្ចុប្បន្ននេះពួកគាត់លែងបារម្មណ៍រឿងខ្វះប្រព័ន្ធទឹកស្រោចស្រប់លើដំណាំស្រូវរបស់ពួកគាត់ទៀតហើយដោយសាតែអាជ្ញាធរជួយស្តាប្រឡាយចាស់ៗប្រែក្លាយអោយទៅជាប្រឡាយប្រើការបានដូចកាលពីដើមឡើងវិញហើយ។ការថ្លែងបែបនេះរបស់ប្រជាកសិករស្របពេលដែលលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីពេលថ្មីៗកន្លងទៅនេះបានដឹកនាំក្រុមការងារនិងក្រុមហ៊ុនចុះត្រួតពិនិត្យការស្តារប្រឡាយ(ចាន់ប៉ែន)ដើម្បីស្តាឡើងវិញនិងការស្ថាបនាផ្លូវក្រាលគ្រួសក្រហម១ខ្សែរ៉បមាត់ប្រឡាយ(ចាន់ប៉ែន)ផងដែរ។ដែលប្រឡាយនេះឋិតនៅក្នុងភូមិសំរោងតាកុកឃុំសំរោងក្នងស្រុកឯកភ្នំដែលទើបស្ថាបនារួចរាល់ជាស្ថាពររយះពេលថ្មីៗនេះហើយដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរទៅមកក្នុងការប្រកបមុខរបរកសិកម្មរបស់ពួកគាត់។ មន្ត្រីសាលាស្រុកបានអោយដឹងថាប្រឡាយ(ចាន់ប៉ែន)នេះដើមឡើយមានសភាពជ្រៅមានទឹកហូរចេញចូលបានប៉ុន្តែក្រោយមកក៏មានសភាពរាក់ទៅវិញហើយកន្លែងខ្លះត្រូវបានប្រជាពលរដ្ឋភ្ជូរលប់យកតួរប្រឡាយនិងផ្លូវធ្វើជាកម្មសិទ្ធីរបស់ខ្លួនដែលជាហេតុធ្វើឱ្យបាត់បង់តួរប្រឡាយនិងផ្លូវស្ទើរទាំងស្រុង។ហេតុដូចនេះកាលពីថ្ងៃទី០៦ខែកក្កដាកន្លងទៅលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកក៏បានចុះសិក្សាវាយតម្លៃនិងប្រជុំប្រជាពលរដ្ឋដែលមានដីជាប់ប្រឡាយនិងផ្លូវនេះដើម្បីអោយពលរដ្ឋយល់ស្របក្នុងដំណើរការស្តារនិងបើកផ្លូវឡើងវិញហើយជាលទ្ធផលក៏មានការអបអរសាទ័រនិងឯកភាពពីប្រជាពលរដ្ឋក៏ចាប់ផ្តើមឱ្យក្រុមហ៊ុនចុះអនុវត្តគម្រោងតែម្តង។ លោកមិុល.សុផលអភិបាលស្រុកឯកភ្នំបានអោយដឹងនៅថ្ងៃទ០៨ខែកក្កដាឆ្នាំ២០២០នេះដែរថា:សព្វថ្ងៃនេះស្រុកឯកភ្នំមានប្រព័ន្ធធារាសាស្ត្រចាប់ផ្តើមរីកចំរើនសារឡើងវិញដូចពីដើមហើយដោយមានប្រព័ន្ធប្រឡាយខ្វាត់ខ្វែងមានលូរំដោះទឹកជាច្រើនកន្លែងទៀតដែលជាហេតុបង្ករការងាយស្រួលដល់ការប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ។លោកមិុល.សុផលបន្តថា:ដើម្បីគិតគូដល់ប្រយោជន៍ប្រជាកសិករក៏ដូចជាអនុវត្តតាមគោលការរបស់រាជរដ្ឋាភិបាលគិតមកដល់ពេលនេះតាមរយះមូលនីធិស្រុកបានស្តាប្រឡាយបាន០៣ខ្សែរួចហើយជាផលប្រយោជន៍របស់ប្រជាកសិករដើម្បីងាយស្រួលក្នុងការប្រកបរបរកសិកម្មរបស់ពួកគាត៕សៅ...
សូមអភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ មេត្តារហ័សរហួនពិនិត្យមើល ការដោះដូរត្រពាំងរដ្ឋ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ព្រោះលេចចេញនូវភាពមិនប្រក្រតី ជាច្រើន។

ខេត្តកណ្តាល : ការដោះដូរត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ក្នុងភូមិព្រែកតាកែវ២...
លោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងប្តេជ្ញាចិត្តបន្តភារ:កិច្ចអោយកាន់តែប្រសើឡើងក្រោយពីលោកទទួលបាននូវការតែងតាំងតួនាទីថ្មី១បន្ថែម

ខេត្តបាត់ដំបង÷នៅក្នុងពិធីតែងតាំងផ្លាស់ប្តូរគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងនាថ្ងៃទី០៦ខែខកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្តេជ្ញាចិត្តនៅក្នុងអង្គពិធីថានិងបន្តភារ:កិច្ចថ្មីនេះអោយកាន់តែល្អប្រសើដែលថ្នាក់ដឹកនាំបានប្រគល់ជូននិងទុកចិត្តដល់លោក។ដោយក្នុងពិធីនោះបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក.ឃ្នួចមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងដែលត្រូវផ្លាស់ប្ដូរភារកិច្ចថ្មី។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងរួមនិងលោកស្នងការខេត្តនិងមន្ត្រីរាជការជាច្រើនផងដែរ។ដោយអង្គពិធីនេះក្រោមអធិបតីភាពពីសំណាក់លោកនាយឧត្តមសេនីយ៍គន់.គីមទេសរដ្ឋមន្រ្តីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាដែលប្រារព្វឡើងនៅសាលាខេត្តបាត់ដំបង។ ក្នុងពិធីនេះដែរអ្វីដែលគូអោយកត់សម្គាល់នោះគឺមានចលនាជួយឧបត្ថម្ភផ្ទះបានចំនួន៤១ខ្នងផងដែរពីសប្បុរសជនក្នុងនោះរួមមាន៖លោកនាយឧត្តមសេនីយ៍គន់.គីមទេសរដ្ឋមន្រ្តីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាឧបត្ថម្ភផ្ទះចំនួន៣០ខ្នង។លោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជាប្រធានកិត្តិយសស.អ.កខេត្តឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ទោអ៊ុក.ឃ្នួចមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងជាប្រធានស.អ.កខេត្តឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ទោអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាអនុប្រធាន...
អាជ្ញាធរឃុំគគីរធំដោះស្រាយសម្របសម្រួលរឿងពលរដ្ធសំណូមពរ4ចំណុចពីម្ចាស់អគ្គីសនីឯកជន…..

(កណ្តាល) នាព្រឹកថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 អាជ្ញាធរឃុំគគីរធំ រួមមានលោក អៀម សម្បត្តិជំទប់ទី1 អស់លោក លោកស្រីក្រុមប្រឹក្សាឃុំ...
លោកជំទាវឱ.វណ្ណឌីនដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ដោយសាតែខេត្តបាត់ដំបងជាខេត្តគោលដៅក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតដែលសម្បូរទៅដោយតំបន់ទេសចរណ៍មានការទាក់ទាញជនបរទេសមកទស្សនាកម្សាន្តច្រើនដែលជាកត្តាចាំបាច់មួយត្រូវបានចាប់អារម្មក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ពីសំណាក់ជនបរទេសដែលចូលមកទស្សនា។ដោយយល់ឃើញបែបនេះកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសុខាភិបាលដែលបានដឹកនាំដោយលោកជំទាវឱ.វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវិជ្ជបណ្ឌិតAli.Ailanតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តគោលដៅផងដែរ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវឱ.វណ្ណឌីនបានធ្វើការកោតសរសើរដល់ចំណាត់ការរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ដែលជាជំងឺសកលកំពុងផ្ទុះរីករាលពេញពិភពលោកហើយក្នុងនោះខេត្តបាត់ដំបងក៏មានអ្នកជំងឺ០៨នាក់ផងដែរហើយអ្នកជំងឺទាំងនោះក៏បានជាសះស្បើយអស់ហើយនិងបានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។លោកជំទាវបន្តទៀតថា:ក្រៅពីនេះរដ្ឋបាលខេត្តក៏បានធ្វើការរៀបចំយ៉ាងល្អក្នុងការអនុវត្តការងារនិងចាត់វិធានការគ្រប់គ្រងចំនួនពលករមកពីប្រទេសថៃដូចជាការពិនិត្យកម្ដៅការដាក់ចត្តាឡីស័កជាដើមដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគម។ទន្ទឹមនិងនេះលោកជំទាវក៏បានអំពាវនាវឲ្យរដ្ឋបាលខេត្តធ្វើការបន្តកិច្ចការនេះឲ្យបានខ្ជាប់ខ្ជួនព្រោះជម្ងឺនេះនៅមិនទាន់សាបរលាបនៅឡើយ។ លោកជំទាវឱ.វណ្ណឌីនបានមានប្រសាសន៍បន្តទៀតថា:ខេត្តបាត់ដំបងគឺជាខេត្តគោលដៅទេសចរណ៍មួយសម្រាប់ប្រទេសកម្ពុជាហើយលំហូរនៃភ្ញៀវទេសចរក៏មានច្រើនផងដែរដូចនេះលោកជំទាវសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំភ្លេចអនាម័យជាប់ជានិច្ចដោយឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលពាក់ម៉ាសពេលចេញទៅក្រៅនិងរក្សាគម្លាតពីគ្នាទៅវិញទៅមកកាត់បន្ថយការជួបជុំគ្នាព្រោះថា“យើងអាចភ្លេចកូវីដតែកូវីដមិនភ្លេចយើងទេ”។លោកជំទាវក៏សុំឲ្យអាជ្ញាធរមូលដ្ឋានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការសំអាតបរិស្ថាននៅជុំវិញផ្ទះដើម្បីកម្ចាត់ចោលនូវជម្រកសត្វមូសផងដែរស្របពេលរដូវវស្សាបានឈានមកដល់បើសិនជាបរិស្ថានជុំវិញប្រជាពលរដ្ឋសំបូរទៅដោយជម្រកមូសនោះនឹងធ្វើឲ្យប្រជាពលរដ្ឋកើតជំងឺគ្រុនឈាមជាក់ជាមិនខាន។ លោកងួន.រតនៈបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាពិបាលនិងលោកជំទាវតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាព្រមទាំងគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះបេសកម្មក្នុងខេត្តបាត់ដំបងដើម្បីពិភាក្សាការងារស្ដីអំពីវិធានការការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ហើយក្នុងនាមអាជ្ញាធរខេត្តនិងខិតខំបន្តលើការងារនេះដោយយកចិត្តទុកដាក់អោយកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតផងដែរ៕សៅ...
ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកទៅប្រគេនដល់ព្រះភិក្ខុសង្ឃចំនួន៣៥វត្តទូទាំងខេត្ត

ខេត្តរតនគិរី :ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំលឹកថា : ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស

រាជធានីភ្នំពេញ : សារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៤ ខែកក្កដា...