ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

សម្តេចក្រឡាហោមស្នើអោយមន្ត្រីនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរក្សាសន្តិសុខអោយបានល្អជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិ

សម្តេចក្រឡាហោមស្នើអោយមន្ត្រីនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរក្សាសន្តិសុខអោយបានល្អជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិ

ខេត្តបាត់ដំបង:សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាធនធានមនុស្សដែលបានឆ្លងកាត់ការបណ្តុះបណ្តាលក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិនឹងក្លាយជាធនធានមួយប្រកបដោយវិជ្ជាជីវះរក្សាសន្តិសុខល្អប្រសើរជូនដល់ពលរដ្ឋនិងមានស្តង់ដាដូចបរទេស។ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាលជំនាន់ទី១៣និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជានៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបងសម្តេចក្រឡាហោមស.ខេងឩបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាការជ្រើសរើសមន្ត្រីនគរបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើនខែនឹងក្លាយជាធនធានមនុស្សដ៏រឹងមាំមួយជួយដល់អង្គភាពចូលរួមថែរក្សាសន្តិសុខស្ថេរភាពសណ្តាប់ធ្នាប់សាធារណះជូនដល់សង្គមជាតិទាំងមូលនិងស្ថិតក្នុងកម្រិតស្តង់ដារដូចបណ្តាប្រទេសនានាលើសកលលោកដើម្បីមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខទាំងក្របខណ្ឌ័ជាតិនិងអន្តរជាតិ។ សម្តេចក្រឡាហោមក៏បានចង្អុលបង្ហាញផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យដល់សិស្សនគរបាលនាយនគរបាលរងជ័យលាភីទាំង២៨៩នាក់ផងដែរត្រូវប្រឹងប្រែងបន្ថែមទៀតនៅក្នុងអង្គភាពសាមីដោយត្រូវធ្វើការសិក្សាស្វែងយល់និងពង្រឹងសមត្ថភាពលើកិច្ចការងារជំនាញសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវះក្នុងជួរកងកម្លាំងនគរបាលជាតិអោយឆ្លើយតបទៅតាមការវិវឌ្ឍន៍របស់សង្គមដែលវាជាសក្ខីភាពថ្មីមួយទៀតបង្ហាញកាន់តែច្បាស់ពីការកសាងការរីកចម្រើននៃវិស័យធនធានមនុស្សប្រែក្លាយអោយមានសមត្ថភាពមានប្រយោជន៍ឈានទៅសម្រេចជោគជ័យតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃស្របតាមនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលនិងតម្រូវការប្រទេសជាតិដែលកំពុងតែមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ផង។ នៅក្នុងឱកាសនោះដែរសម្តេចក្រឡាហោមស.ខេងក៏បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីនាយនគរបាលរងជ័យលាភីទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីឈានទៅសម្រេចផែនការនានាអោយមានគុណភាពស្តង់ដាដែលបានកំណត់បន្តលើ់កកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលអោយកាន់តែប្រសើរឡើងថែមទៀតដើម្បីអោយកងកម្លាំងនគរបាលជាតិមានសមត្ថភាពវិជ្ជាជីវះសមស្របក្លាយជាមន្ត្រីនគរបាលល្អដែលជួយបម្រើដល់ប្រជាពលរដ្ឋមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលនិងសង្គមជាតិដែលកំពុងត្រូវបានបោះជំហ៑ានបន្តក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងបច្ចុប្បន្ននិងទៅអនាគត់៕សៅ... សូមអានត... »

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម... សូមអានត... »

ពិធីប្រកាសប្រធានថ្មីនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ពិធីប្រកាសប្រធានថ្មីនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ខេត្តស្វាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ០៩ ខែតុលាឆ្នាំ... សូមអានត... »

ស្នងការខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋអោយមកចូលរួមទស្សនាកម្សាន្តក្នុងពីធីបុណ្យអុំទូកអោយបានច្រើនដោយគ្មានការព្រួយបារម្មខណះឆ្នាំនេះគណះបញ្ជាការឯកភាពខេត្តប្រើប្រាស់កម្លាំងជាង១០០០នាក់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក។

ស្នងការខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋអោយមកចូលរួមទស្សនាកម្សាន្តក្នុងពីធីបុណ្យអុំទូកអោយបានច្រើនដោយគ្មានការព្រួយបារម្មខណះឆ្នាំនេះគណះបញ្ជាការឯកភាពខេត្តប្រើប្រាស់កម្លាំងជាង១០០០នាក់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក។

ខេត្តបាត់ដំបង:មុនពិធីបុណ្យអុំទូកឈានមកដល់ក្នុងរយះពេលដ៏ខ្លីខាងមុខនេះលោកស្នងការខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តផ្សេងអោយមកចូលរួមទស្សនាកម្សាន្តសប្បាយរីករាយអោយបានច្រើនកុះករខណះដែលផ្នែកសន្តិសុខសាធារណះកំពុងត្រូវបានរៀបចំបានយ៉ាងល្អប្រសើសម្រាប់ការពារក្នុងពិធីបុណ្យជាតិដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការដើរកម្សានគ្រប់គោលដៅនិងទីកន្លែងដោយគណះបញ្ជាការកងឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងស្ទឹងសង្កែខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយអ្នកសារពត៌មានលោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនស្នងការខេត្តបាត់ដំបងបានអោយដឹងថាពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅរយះ២ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាខាងមុខនេះគណះបញ្ជាការឯកភាពខេត្តបាត់ដំបងត្រៀមប្រើប្រាស់កម្លាំងជាង១០០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ពិសេសគ្រប់គ្រងតាមដាននិងចាត់វិធានការបង្ការទប់ស្កាត់មុខសញ្ញាប្រព្រឹត្តបទល្មើសនានាជូនប្រជាពលរដ្ឋដែលចូលរួមទស្សនាកម្សាន្តសប្បាយក្នុងកម្មវិធីប្រណាំងទូករហូតដល់បញ្ចប់នៃកម្មវិធី។ការត្រៀមកម្លាំងការពារនេះគណះបញ្ជាការកងឯកភាពខេត្តបានបែងចែកជា២តំបន់តំបន់គឺតំបន់Aនិងតំបន់Bដោយកំណត់យកតំបន់Aជាវេទិការអុំទូកនិងតំបន់Bក្នុងភូមិសាស្ត្រតាមបណ្តោយសងខាងស្ទឹងសង្កែត្រើយខាងលិចខាងកើតនិងទីកន្លែងក្រុមអាជីករលក់ដូរដោយឡែកគោលដៅធំៗមួយចំនួនទៀតកម្លាំងជំនាញត្រៀមរៀបចំបង្វែរទិសចរាចរណ៍រួមទាំងកម្លាំងអន្តរាគមន៍ល្បាតក្នុងភូមិសាស្ត្រជុវិញស្រុកក្រុងក្នុងនិងក្រៅទីប្រជុំជននានាហើយនឹងមានបិតរូបថតមុខសញ្ញាឆក់លូកហោប៉ៅអោយប្រជាពលរដ្ឋបានស្គាល់ផងដែរសំដៅត្រៀមបង្ការការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗខណះដែលពលរដ្ឋកំពុងតែសប្បាយក្នុងពិធីក្រៅពីនេះប្រជាពលរដ្ឋដែលចូលមកលេងកម្សាន្តគប្បីចូលរួមថែរក្សារបៀបរៀបរយអនាម័យបរិស្ថាននិងត្រូវសរសេលេខទូរសព្ទ័របស់ខ្លួនដាក់ក្នុងហោប៉ៅក្មេងៗជាកូនចៅងាយស្រួលសមត្ថកិច្ចទាក់ទងពេលកូនដើរវង្វែងគ្នា។លោកឧត្តមសេនីយ៍ទោអ៊ុជ.សុខុនបានបន្ថែមថាក្រៅពីការដាក់ពង្រាយកម្លាំងតាមគោលដៅនីមួយៗដោយចំហរនិងសម្ងាត់គណះបញ្ជាការឯកភាពខេត្តក៏បានត្រៀមរថយន្តនាំក្បួនជាច្រើនគ្រឿងដូចជារថយន្តពន្លត់អគ្គិភ័យ៣គ្រឿងរថយន្តពេទ្យសង្គ្រោះបឋមចំនួន៧គ្រឿងនិងអូប័រចល័តសង្គ្រោះដើម្បីសង្គ្រោះកីឡាករចំនួន២គ្រឿងទៀត។ នៅក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាឆ្នាំនេះដែររដ្ឋបាលខេត្តបាត់ដំបងក៏បានរៀបចំនូវកម្មវិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែលើកទី១៩ចំនួន២ថ្ងៃនៅក្នុងស្ទឹងសង្កែចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩រដ្ឋបាលខេត្តគ្រោងនិងរៀបចំសន្តិសុខស្ថេរភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយអោយមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅរួមជាមួយការតុបតែងភ្លើងបំភ្លឺលើដើមឈើសួនច្បារសាធារណះនិងបំពាក់កូមបំភ្លឺប្របតាមមាត់ស្ទឹងសង្កែទាំងត្រើយខាងកើតខាងលិចរៀបចំអោយមាននូវការប្រគុំដន្ត្រីបុរាណសម័យខ្នាតយក្សល្បែងប្រជាប្រិយគ្រប់ប្រភេទពិសេសការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាថៃជាច្រើនស្តង់បង្ហោះគោមប៉ារ៉ាម៉ូទ័រហៅម៉ូតូឆត្រ័ហោះក៏ដូចជាការបាញ់កាំជ្រួចរាប់ពាន់គ្រាប់ទៀតផង។ ក្រៅពីនេះលោកអ៊ុច.សុខុនស្នងការខេត្តក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋផងដែរអោយមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាអាគ្គីភ័យមុននិងចេញកម្សាន្តត្រូវមើលអោយបានគ្រប់ជ្រុងជ្រោយដូចជាភ្លើងធូបទៀតកុំដុតទុកចោលក្រែងវាបង្កជាបញ្ហាណាមួយដែលយើងមិននឹកស្មានដល់ដោយយថាហេតុជាពិសេសលោកក៏សុំអោយបងប្អូនប្រជាពលរដ្ឋកុំយកពេលវេលាបុណ្យជាតិមួយនេះឈ្លៀតយកល្បែងសីុសងគ្រប់ប្រភេទមកប្រព្រឹត្តបើសិនជាសមត្ថកិច្ចរកឃើញនោះហ្នឹងមិនអត់អោនអោយឡើយ៕សៅ​... សូមអានត... »

ពិធីប្រកាសលទ្ធផលឆ្នោតអនុស្សាវរីយ៍លើកទី ២៤ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ពិធីប្រកាសលទ្ធផលឆ្នោតអនុស្សាវរីយ៍លើកទី ២៤ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង÷នៅរសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០១៩ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង... សូមអានត... »

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៥០០ម៉ែត្រផ្លូវចូលរមណីយដ្ឋាន ព្រៃបាសាក់ ស្ថិតក្នុង ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ១ ខ្សែ ប្រវែង ៣៥០០ម៉ែត្រផ្លូវចូលរមណីយដ្ឋាន ព្រៃបាសាក់ ស្ថិតក្នុង ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ÷លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា... សូមអានត... »

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់អាជ្ញាធរ សមាជិកគណបក្ស និង ប្រជាពលរដ្ឋរួមគ្នាហូបអំបុក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ វិច្ឆិកាក្នុងពិធីបុណ្យអុំទូក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវ ដល់អាជ្ញាធរ សមាជិកគណបក្ស និង ប្រជាពលរដ្ឋរួមគ្នាហូបអំបុក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ វិច្ឆិកាក្នុងពិធីបុណ្យអុំទូក

ខេត្តស្វាយរៀង ÷ តបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យនាំគ្នាហូបអំបុកនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន... សូមអានត... »

ទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រគូបត្រីគុណ ត្រូវសមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះចាប់

ទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រគូបត្រីគុណ ត្រូវសមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះចាប់

ខេត្តរតនគិរី: ទីតាំងស្តុកឈើប្រណិតដោយខុសច្បាប់នៅក្នុងដីឡូមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង... សូមអានត... »

កម្មកររាប់រយនាក់ផ្ទុះការតវ៉ា ទៀមទារបើកប្រាក់ខែពីក្រុមហ៊ុន ស្វិហ្វ រ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូខេត្តរតនគិរី

កម្មកររាប់រយនាក់ផ្ទុះការតវ៉ា ទៀមទារបើកប្រាក់ខែពីក្រុមហ៊ុន ស្វិហ្វ រ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូខេត្តរតនគិរី

ខេត្តរតនគិរី: កម្មករប្រុសស្រីជាងបីរយនាក់បំរើឨ្យក្រុមហ៊ុនចំការកៅស៊ូ សិ្វហ្វ រ៉ាប់ប៊ើរលីមីតធិត នៅក្នុងភូមិពីរសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី... សូមអានត... »

ឧកញ៉ា ជឹម សុខ ឈ្មួញគោ ក្របី ដឹក ពីថៃតាមច្រកអូរបីជាន់ មិនញញើតនរណា ទាំងអស់ ទោះច្រកនេះ បានប្រកាសបិទក៏ដោយ

ឧកញ៉ា ជឹម សុខ ឈ្មួញគោ ក្របី  ដឹក ពីថៃតាមច្រកអូរបីជាន់ មិនញញើតនរណា ទាំងអស់ ទោះច្រកនេះ បានប្រកាសបិទក៏ដោយ

ខេត្តបន្ទាយមានជ័យ៖ ប្រជាជននៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឆ្ងល់ថា តើលោកឧកញ៉ា ជឹមសុខ មានអាជ្ញាប័ណ្ណ ទិញគោក្របី... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com