ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

ឯកឧត្តម ហ៊ុយ ពិសិដ្ឋ បដិសេធព័ត៌មាន “ខេត្តកណ្តាល ពាក់ស្បែកខ្លា មកបំពានដីបឹងធម្មជាតិ “

ឯកឧត្តម ហ៊ុយ ពិសិដ្ឋ បដិសេធព័ត៌មាន “ខេត្តកណ្តាល ពាក់ស្បែកខ្លា មកបំពានដីបឹងធម្មជាតិ “

ដោយ ៖ ព្រះនរាយណ៍ ខេត្តកណ្តាល ៖ បន្ទាប់ពីការផ្សាយរបស់អង្គភាព វេបសាយ ទូរទស្សន៍ព្រះនរាយណ៍ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ... សូមអានត... »

សាខាកាំកុងត្រូលបានចុះពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារ និងផលិតផលដែលគ្មានគុណភាព នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង !

សាខាកាំកុងត្រូលបានចុះពិនិត្យ និងទប់ស្កាត់ការនាំចូលចំណីអាហារ និងផលិតផលដែលគ្មានគុណភាព នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ ការចុះពិនិត្យ និងទប់ស្កាត់ការនាំចូល នូវមុខទំនិញ ផលិតផល និងចំណីអាហារ ដែលគ្មានគុណភាពនោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៤មិថុនាម្សិលមិញ... សូមអានត... »

ក្លឹបអ្នកកាសែតកម្ពុជា បើកសិក្ខាសាលាក្រោមវិធានបទ “ពង្រឹងការអនុវត្តន៍ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហឹង្សាលើស្ត្រី”

ក្លឹបអ្នកកាសែតកម្ពុជា បើកសិក្ខាសាលាក្រោមវិធានបទ “ពង្រឹងការអនុវត្តន៍ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហឹង្សាលើស្ត្រី”

ភ្នំពេញ ៖ នៅព្រឹ ថ្ងៃ២កើត ខែបឋមមាសាធ ឆ្នាំច សំរិទ្ធស័ក្ក ព ស ២៥៦២ ត្រូវថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែ មិថុនា ឆ្នាំ៣០១៨នេះ ក្លឹបអ្នកកាសែតកម្ពុជា... សូមអានត... »

ក្រុមបច្ចេកទេសជំនាញអគ្គិសនីចុះពិនិត្យប្រអប់កុងទ័រភ្លើងខុសពីប្រក្រតីជូនពលរដ្ឋប្រើប្រាស់ក្នុងខេត្តបាត់ដំបង

ក្រុមបច្ចេកទេសជំនាញអគ្គិសនីចុះពិនិត្យប្រអប់កុងទ័រភ្លើងខុសពីប្រក្រតីជូនពលរដ្ឋប្រើប្រាស់ក្នុងខេត្តបាត់ដំបង

បាត់ដំបង:ក្រោយពីមានពលរដ្ឋប្រើប្រាស់អគ្គិសនីតែងនាំគ្នារអ៊ួររទាំលើបញ្ហាភ្លើងអគ្គិសនីរបស់ពួកគាត់ដើរខុសពីប្រក្រតីអាជ្ញាធរអគ្គិសនីនិងអង្គភាពអគ្គិសនីកម្ពុជាបានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុុនJICAបានចុះពិនិត្យបណ្តាញនិងថ្លឹងគីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងខេត្តបាត់ដំបងអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយការសង្ស័យរបស់ពួកគាត់ទៅលើកុងទ័រថាដើរខុសប្រក្រតី។លោកទូច.វុធ្ធីនាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានប្រាប់អោយដឹងនៅថ្ងៃទី១៣ខែមិថុនាថ្មីៗនេះថាការចុះត្រួតពិនិត្យបណ្តាញភ្លើងនិងថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋនេះធ្វើឡើងមិនមែនតែខេត្តបាត់ដំបងនោះទេគឺវិលជុំទូទាំងប្រទេសដែលក្នុងនោះក៍មានការពិភាក្សាគ្នាជុំវិញវិស័យអគ្គិសនីជាមួយអាជ្ញាធរខេត្ត.ក្រុងរួមទាំងថ្នាក់មូលដ្ឋាននិងតំណាងអ្នកប្រើប្រាស់ទាំងអស់លោកបន្តថាពិសេសជាងនេះទៀតគឺការចុះពិនិត្យបណ្តាញភ្លើងនិងថ្លឹងគីឡូនាឡិកាកុងទរជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលសេវាកម្មប្រើប្រាស់អគ្គិសនីផ្ទាល់ផងដែរ។លោកថាប្រតិបត្តការចុះថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រភ្លើងនេះអនុវត្តឡើងក្នុងគោលបំណងរកភាពត្រឹមត្រូវជូនដល់អ្នកប្រើប្រាស់តាមរយះជញ្ជីងទំនើបចំនួន២គ្រឿងហើយមានក្រុមការងារនិងអាជ្ញាធរអគ្គិសនីកម្ពុជានិងភ្នាក់ងារសហប្រតិបត្តិករអន្តរជាតិជប៉ុុនJCAជាអ្នកបញ្ជាការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។នាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានបន្ថែមថាប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បានមកចូលរួមយកកុងទ័ររបស់ពួកគាត់មកពិនិត្យនេះភាគច្រើនជាអ្នកមានមន្ទិលសង្ស័យលើកុងទ័ររបស់ខ្លួនថាដើរលឿនខុសពីប្រក្រតីចំណាយលុយច្រើនក្នុង១ខែៗ។លោកបន្តថាការត្រួតពិនិត្យកុងទ័រនេះដែរបើប្រជាពលរដ្ឋមានសំណូមពរអោយក្រុមជំនាញជួយចុះពិនិត្យមើលបណ្តាញអគ្គិសនីនៅតាមផ្ទះរបស់ពួកគាត់ទៀតនោះក្រុមបច្ចេកទេសជំនាញនឹងចុះពិនិត្យដល់មូលដ្ឋានតាមសំណូមពររបស់ពួកគាត់ផងដែរ។ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម្នាក់ឈ្មោះឆយ.ភឿតរស់នៅភូមិឈូងតាដក់ឃុំតាប៉ុនស្រុកសង្កែបានលើកឡើងថាចំនួនលេខគីឡូកុងទ័ររបស់គាត់មានការប្រែប្រួលខុសពីប្រក្រតីដែលពេលខ្លះបានកើនឡើងខ្ពស់ហើយពេលខ្លះក៏ធ្លាក់ទាបធម្មតាវិញទើបគាត់មានការសង្ស័យហើយអោយជំនាញជួយពិនិត្យ។ក្រោយពីក្រុមជំនាញធ្វើការផ្ទៀងផ្ទាត់នឹងស្ទង់រួចរាល់ក្រុមការងារអះអាងថាកុងទ័ររបស់គាត់ពិតជាខុសស្តង់ដានិងត្រូវបានក្រុមការងារប្តូរកុងទ័រថ្មីអោយដោយមិនគិតកម្រៃឡើយ៕ពាយ័ព្យ សូមអានត... »

ពលរដ្ឋឆ្ងល់ថាម្ចាស់ដេប៉ូឈើឈ្មោះម៉ាប់អាងអំណាចអីបានដាក់ឈើលក់លើចិញ្ចើមផ្លូវទាំងសងខាងបានយូរឆ្នាំម្លេះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរហើយគ្មានអាជ្ញាធរមកហាមសោះចឹង

ពលរដ្ឋឆ្ងល់ថាម្ចាស់ដេប៉ូឈើឈ្មោះម៉ាប់អាងអំណាចអីបានដាក់ឈើលក់លើចិញ្ចើមផ្លូវទាំងសងខាងបានយូរឆ្នាំម្លេះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរហើយគ្មានអាជ្ញាធរមកហាមសោះចឹង

បាត់ដំបង:មតិសាធារណះជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចភូមិចិនសង្កាត់ព្រែកព្រះស្តេចបានសម្តែងក្តីព្រួយបារម្មណ៍ពីការគ្រោះថ្នាក់ដោយសារដេប៉ូលក់ឈើ១កន្លែងក្នុងក្រុងបាត់ដំបងស្តុកឈើលក់លើចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ខណះផ្លូវតូចចង្អៀត។ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបងសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់កម្ពុជាថ្មីអោយដឹងកាលពីថ្ងៃទី១២ខែមិថុនាថ្មីៗនេះថាដេប៉ូលក់ឈើមួយកន្លែងដែលឋិតនៅចំណុចផ្លូវភូមិចិនត្រើយខាងកើតស្ទឹងសង្កែក្នុងភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនោះម្ចាស់ដេប៉ូឈើមានឈ្មោះ(ម៉ាប់)បានស្តុកឈើជាច្រើនម៉ែត្រគូបនៅលើសងខាងចិញ្ចើមផ្លូវដ៏តូចចង្អៀតនេះពិសេសពេលរថយន្តយ៉ីឌុបទំលាក់ឈើម្តងៗមានកម្មករលីសែងឈើឆ្លងកាត់ផ្លូវចុះឡើងៗជាការរំខានដល់ពួកគាត់ធ្វើដំណើរខណះផ្លូវតូចចង្អៀតផងនោះបានបង្កអោយមានការកកស្ទះយ៉ាងខ្លាំងដោយពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជាយួរឆ្នាំមកហើយ។ពីប្រភពមូយផ្សេងទៀតបានអោយដឹងដែរថាចំណុចដេប៉ូលក់ឈើខាងលើតែងបង្កការគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នាំអោយខូចខាតយានយន្តឬម៉ូតូនិងបង្ករបួសស្នាមដល់ក្មេងចាស់ជាច្រើននាក់ទៀតផងកន្លងមក។ឆ្លើយតបជាមួយក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះលោកតោ.ហុនចៅសង្កាត់ព្រែកព្រះស្តេចបានលើកឡើងដោយទទួលស្គាល់ថាបញ្ហាដេប៉ូឈើខាងលើពិតជាបានបង្កការលំបាកដល់អ្នកធ្វើដំណើរទៅមកពិតប្រាកដមែនពិសេសពេលឡានដាក់ឈើម្តងៗ។លោកបន្តថាបញ្ហានេះលោកនឹងចុះទៅពិនិត្យហើយលោកនិងធ្វើការសម្រួលជាមួយម្ចាស់ដេប៉ូឈើ។ចំណែកលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងមិនមានការឆ្លើយតបថាយ៉ាងណានោះទេពាក់ព័ន្ធនិងដេប៉ូឈើខាងលើនេះខណះដែលកម្ពុជាថ្មីយើងបានទូរស័ព្ទសាកសួរនៅថ្ងៃទី១៣ខែមិថុនានេះដោយទើបតែផ្តើមសំណួរពាក់ព័ន្ធលោកបានបិទទូរស័ព្ទតែម្តងបើទោះបីព្យាយាមម្តងទៀតក៏លោកមិនលើកទូរស័ព្ទដែរ។បើទោះបីយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយចុះពិនិត្យដេប៉ូឈើខាងលើនេះផងចៀសវាងគ្រោះថ្នាក់ណាមួយបន្តដោយយថាហេតុនៅពេលខាងមុខទៀត៕ពាយព្យ សូមអានត... »

ក្រុមយុវជនខេត្តបាត់ដំបងគ្រោងបង្ហាញទិដ្ឋភាពថ្មីៗដែលបានអភិវឌ្ឍន៍លើទឹកដីខេត្តបាត់ដំបងតាមរយះផលិតបទចម្រៀងបង្ហាញដល់ពិភពលោក

ក្រុមយុវជនខេត្តបាត់ដំបងគ្រោងបង្ហាញទិដ្ឋភាពថ្មីៗដែលបានអភិវឌ្ឍន៍លើទឹកដីខេត្តបាត់ដំបងតាមរយះផលិតបទចម្រៀងបង្ហាញដល់ពិភពលោក

បាត់ដំបង:ដោយសាតែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើទឹកដីខេត្តបាត់ដំបងបានប្រែក្លាយជាខេត្តដ៏គូចាប់អារម្ម្មពីសំណាក់ភ្ញៀវជាតិនិងអន្តរ:ជាតិជាពិសេសយុវជនកម្ពុជាសម័យថ្មីក្នុងខេត្តបាត់ដំបងដែលកំពង់ត្រូវបានជំរុញអោយពួកគេជាអ្នកជំនាន់ក្រោយរស់នៅក្នុងខេត្តបាត់ដំបងគ្រោងផលិតបទចម្រៀងនិងចម្រៀងកាយវិការផ្តិតយករូបភាពលើទឹកដីស្រុកកំណើតរបស់ខ្លួនពិសេសសមិទ្ធិផលថ្មីៗក្នុងខេត្តដើម្បីបង្ហាញដល់ពិភពលោកអោយស្គាល់កាន់តែច្បាស់។ក្នុងឱកាសចុះពិនិត្យមើលចម្ការសណ្តែកផ្កាយក្នុងស្រុកសំឡូតកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះយុវជនឈ្មោះអ៉ី.រ៉េនបានអោយកម្ពុជាថ្មីដឹងថាតាមនិស្ស័យពីកំណើតរបស់លោកលោកស្រឡាញ់វិស័យសិល្បះតាំងពីក្មេងចំណង់ចំណូលចិត្តនេះជាហេតុនាំអោយលោកប្រឹងប្រែងរហូតក្លាយជាអ្នកចម្រៀងអាជីព។លោកបន្តថាដោយសារលោកស្រលាញ់ទឹកដីខេត្តបាត់ដំបងស្របពេលនិងមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយច្បាស់លាស់របស់គណ:បក្សប្រជាជនកម្ពុជាផងនោះដូចនេះលោកបានសម្រេចបំណងផលិតជាបទចម្រៀងរៀបរាប់ពីលក្ខណះភូមិសាស្ត្រលើទឹកដីដ៏ចំណាស់មួយនេះ។ជាងនេះទៀតតាមការគ្រោងទុកនៅពេលខាងមុខលោកនិងផលិតជាMVដើម្បីផ្តិតយកទិដ្ឋភាពតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្ររួមទាំងសមិទ្ធិផលថ្មីៗដែលមានសក្តានុពលជាច្រើនផងដែរ។ចំណែកយុវជនលួម.ផល្លីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងសណ្តែកផ្កាយសាន់នីKTMLMខេត្តបាត់ដំបងបានអោយដឹងដែរថាក្រៅពីការងារបច្ចុប្បន្នលោកបានបន្ថែមអាជីពថ្មីមួយទៀតលើវិស័យសិល្បះចម្រៀងផងដែរ។លោកថាតាមរយះស្នាដៃចេញជាបទចម្រៀង១បទដំបូងមានចំណងជើងថា(ប្តីខូចម្នាក់នេះដឹងខ្លួនខុសហើយ)ដោយស្នាដៃចាប់ផ្តើមនេះមានមិត្តភក្ត្រ័និងយុវវ័យជាច្រើនពិសេសនៅក្នងបណ្តាញសង្គមហ្វេសប៊ុកផេកទទួលបានការគាំទ្រយ៉ាងខ្លាំងគួរអោយគាត់សម្គាល់។លោកលួម.ផល្លីបានអោយដឹងបន្តថាការបង្កើតឡើងទាក់ទងជាមួយនិងវិស័យសិល្បះចម្រៀងនិងMVនេះដែរដើម្បីរំលឹកដល់វីរ:សិល្បះជាច្រើនដែលមានកំណើតចេញពីខេត្តបាត់ដំបងម៉្យាងទៀតបានចូលរួមថែរក្សាមរតកចម្រៀងរបស់ជាតិខ្មែរនិងចង់រំលេចនូវទិដ្ឋភាពនៃតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងដែលត្រូវបានអភិវឌ្ឍន៍ផងដែរដើម្បីបង្ហាញដល់ពិភពលោកអោយបានស្គាល់កាន់តែច្បាស់ពីខេត្តបាត់ដំបងជាខេត្តចំណាស់មានវប្បធម៌ដ៍ល្អផូរផង់រួមនិងស្នាដៃនៃការអភិវឌ្ឍន៍បន្ថែមក្នុងសម័យនេះផងដែរ... សូមអានត... »

មេធាវីរបស់ឧកញ៉ា លី ហួរ ច្រានចោលព័ត៌មានថា ទីតាំងលួចដំឡើងរថយន្ដខុសច្បាប់ .

មេធាវីរបស់ឧកញ៉ា លី ហួរ ច្រានចោលព័ត៌មានថា ទីតាំងលួចដំឡើងរថយន្ដខុសច្បាប់ .

(ភ្នំពេញ)៖ មេធាវី ឡុង សុធា ជាសមាជិក នៃក្រុមមេធាវីហ្គ្រេនដ៍ និងជាមេធាវីតំណាងដោយអាណត្ដិឲ្យលោកឧកញ៉ា លី ហួរ នៅថ្ងៃទី០៩... សូមអានត... »

នៅលើទីផ្សារនៅតែមានទំនិញខូចគុណភាពខណះមន្ត្រីជំនាញចុះពិនិត្យស្ទើរគ្រប់ទីផ្សារក្នុងខេត្ត

នៅលើទីផ្សារនៅតែមានទំនិញខូចគុណភាពខណះមន្ត្រីជំនាញចុះពិនិត្យស្ទើរគ្រប់ទីផ្សារក្នុងខេត្ត

បាត់ដំបង:ទំនិញខូចគុណភាពនិងលើសកាលបរិច្ឆេតនៅតែមានលក់លើទីផ្សារស្ទើរគ្រប់ទីផ្សារក្នុងខេត្តបាត់ដំបងបើទោះបីតិចឬច្រើនដោយសាតែអាជីវករខិលខូចមួយចំនួនលួចលក់មិនខ្វល់ខ្វាយពីការប៉ះពាល់សុខភាពដល់អ្នកដ៏ទៃគិតតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។លើបញ្ហានេះដែរមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងក៏បានចុះដកហូតតាមបណ្តាទីផ្សារជាបន្តបន្ទាប់ហើយនៅថ្ងៃចុងក្រោយនេះមន្ត្រីកាំកុងត្រួលសាខាខេត្តក៏បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីបានចុះធ្វើការត្រួតពិនិត្យលើផលិតផលទំនិញដែលដាក់តាំងលក់នៅលើទីផ្សារស្រុកថ្មគោលដើម្បីស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថានៅក្នុងកាចុះប្រតិបត្តិការពិនិត្យស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់ខាងលើនេះបានធ្វើឡើងនៅកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះនៅចំណុចក្នុងផ្សារថ្មគោលនិងផ្សារទំនើបTKស្ថិតក្នុងស្រុកថ្មគោលខេត្តបាត់ដំបង។លោកបន្តថាក្នុងការចុះត្រួតពិនិត្យនេះដែរជាលទ្ធផលជាក់ស្តែងមន្ត្រីជំនាញបានរកឃើញនិងដកហូតបានទំនិញខូចគុណភាពចំរុះចំនួន៦៧គីឡូក្រាមដែលបាននាំយកមករក្សាទុកនៅសាខាដើម្បីរងចាំធ្វើការដុតកំទេចចោលនៅពេលក្រោយ។បន្ថែមលើនេះមន្ត្រីជំនាញក៏បានធ្វើការនែរនាំនិងអប់រំទៅដល់ក្រុមអាជីវករនិងម្ចាស់គ្រប់គ្រងផ្សារធ្វើយ៉ាងណាជួយសហការគ្នាដើម្បីទប់ស្កាត់លើបញ្ហានេះត្រូវបញ្ឈប់ការនាំយកទំនិញនិងចំណីអាហារណាដែលខូចគុណភាពនិងហួសកាលបរិច្ឆេតឬមានសារធាតុគីមីផ្សេងៗមកដាក់តាំងលក់នៅលើទីផ្សារបន្តទៀតវានាំអោយមានការប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋនិងពិសេសទៅទៀតសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការរាយការជាមួយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាននៅពេលដែលបងប្អូនជួបប្រទះការនាំចូលឬដាក់តាំងលក់នូវទំនិញខូចគុណភាពហួសកាលបរិច្ឆេតប្រើប្រាស់ឬទំនិញជាម្ហូបអាហារណាដែលមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់ផ្សេងៗដើម្បីអោយខាងមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា៕ពាយ័ព្យ សូមអានត... »

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ៣ទីតាំង រឹបអូសឈើខុសច្បាប់គ្រប់ប្រភេទ បានប្រមាណជិត៥០ម៉ែត្រគូប រួមទាំងសម្ភារៈកែច្នៃឈើជាច្រើនផងដែរ !

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ៣ទីតាំង រឹបអូសឈើខុសច្បាប់គ្រប់ប្រភេទ បានប្រមាណជិត៥០ម៉ែត្រគូប រួមទាំងសម្ភារៈកែច្នៃឈើជាច្រើនផងដែរ !

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ជា ថាវរិទ្ធ បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើស... សូមអានត... »

ប្រជាជនឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងលើកគ្នាមកដាក់ពាក្យបណ្តឹងអោយសាលាខេត្តជួយបញ្ហាដីធ្លីចាប់ពីទំនប់94ដល់96 ត្រូវបានគេរំលោភយក

ប្រជាជនឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងលើកគ្នាមកដាក់ពាក្យបណ្តឹងអោយសាលាខេត្តជួយបញ្ហាដីធ្លីចាប់ពីទំនប់94ដល់96 ត្រូវបានគេរំលោភយក

ខេត្តកណ្ដាល៖ប្រជាជនរាប់រយនាក់ នៅឃំុអំពៅ ព្រៃ ស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៥មិថុនា បាន នាំគ្នា មកសាលាខេត្តកណ្ដាល... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com