ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

ការដេញថ្លៃឈ្នួលដាយត្រី សំរាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទ ឆ្នាំ ២០១៧-២០១៨ និង ឆ្នាំ ២០១៨-២០១៩ នៅខេត្តកណ្តាល មានការកើនឡើងជាង ៤០០ %

ការដេញថ្លៃឈ្នួលដាយត្រី សំរាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទ ឆ្នាំ ២០១៧-២០១៨ និង ឆ្នាំ ២០១៨-២០១៩ នៅខេត្តកណ្តាល មានការកើនឡើងជាង ៤០០ %

ខេត្តកណ្តាល ៖ យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ចុះថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៧ នេះ បានបង្ហាញថា ការដេញថ្លៃឈ្នួលដាយត្រី... សូមអានត... »

លោក ស៊ឹម សំអាត នឹងលោក សែម មករា កំពុងធ្វេីសកម្មភាពមិនប្រក្រតី

លោក ស៊ឹម សំអាត នឹងលោក សែម មករា កំពុងធ្វេីសកម្មភាពមិនប្រក្រតី

លោក សុឹម សំអាត និង លោក សែម មករា កំពុងតែឃុបឃិតគ្នា ជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ ក្នុងការធ្វើប័ណ្ណ ឆ្លងដែន និង បង្កឲ្យគ្មានសណ្តាប់ធ្នាប់... សូមអានត... »

ដោយការអនុវត្តន៍ច្បាប់នៅធូររលុង ពិសេសលើត្រួតពិនិត្យ និងការចរាចរទឹកបរិសុទ្ធ នៅលើទីផ្សារកម្ពុជា

ដោយការអនុវត្តន៍ច្បាប់នៅធូររលុង ពិសេសលើត្រួតពិនិត្យ និងការចរាចរទឹកបរិសុទ្ធ នៅលើទីផ្សារកម្ពុជា

ប្រជាជនខ្មែរមួយចំនួនធំ នៅមិនទាន់យល់ដឹងអោយច្បាស់នៅឡើយ ពីលក្ខណៈសម្បិត្តរបស់ទឹកសុទ្ធ ។តើ ត្រូវទិញទឹកសុទ្ធប្រភេទណា... សូមអានត... »

មហាជនសាទរចំពោះការបង្ក្រាបទីតាំងស្តុកឈើ២កន្លែងក្នុងស្រុកសឡូតតែលោកឆាយ.ណារ៉េតអត់សប្បាយចិត្ត

មហាជនសាទរចំពោះការបង្ក្រាបទីតាំងស្តុកឈើ២កន្លែងក្នុងស្រុកសឡូតតែលោកឆាយ.ណារ៉េតអត់សប្បាយចិត្ត

បាត់ដំបង:មតិមហាជនបានដាក់ការសង្ស័យតៗគ្នាទៅលើលោកឆាយ.ណារ៉េតនាយរដ្ឋបាលព្រៃឈើប្រចាំស្រុកសំឡូតមានការពាក់ព័ន្ធជាមួយឈ្មួញឈើទាំងពីរកន្លែងអាចនិយាយថាជាឆ្នាំងបាយរបស់លោកឆាយ.ណារ៉េតការរិះគន់និងដាក់ការសង្ស័យរបស់មហាជនទៅលើលោកឆាយ.ណារ៉េតនេះនូវខណះដែលលោកឧត្តមសេនីយ៍ទោរស់.សុខធឿនជាអនុប្រធាននាយកដ្ឋាននគបាលការពារព្រំដែនទឹកនៃសមាជិកគណះកម្មការនិងជាប្រធានក្រុមការងារជំនាញចុះពិនិត្យសន្តិសុខសណ្តាប់ធ្នាប់បង្ការបង្ក្រាបការសាងសង់សំណង់ប៉ុស្តិ៍អាណាធិបតេយ្យតាមបន្ទាត់ព្រំដែនទឹកនិងព្រំដែនគោកនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ខែកក្កដាថ្មីៗនេះបានដឹកនាំកម្លាំងចម្រុះចុះបំបែកទីតាំងឈ្មួញស្តុកឈើដ៏ចាស់វស្សាទាំងពីរកន្លែងនេះក្នុងស្រុកសំឡូត។កម្លាំងចម្រុះដែលបានចូលរួមមានចំនួនសរុប៣៦នាក់មកពីអង្គភាពនិងស្ថាប័ន្ធផ្សេងៗគ្នាក្នុងការសហការណ៍ដោយឡែកលោកឆាយ.ណារ៉េតនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកសំឡូមិនចូលរួមទេទោះមានការអញ្ជើញឲ្យចូលរួមក៏លោកឬមន្ត្រីរបស់លោកមិនទៅដែរ។ម្យ៉ាងទៀតមុនពេលកម្លាំចម្រុះចុះទៅឈ្មួញឈើដ៏ចាស់វស្សាហ៍នេះហាក់ដូចជាបានដឹងមុនទើបជញ្ជួនឈើយកទៅបោះទុកតាមដុបព្រៃក្រោយផ្ទះរប៉ាត់រប៉ាយហើយឈ្មួញទាំងនោះក៏គេចខ្លួនបាត់ដែរធ្វើឲ្យកម្លាំងសមត្ថកិច្ចដើរប្រមូលបែកញើសរហាម។ចំពោះទីតាំងស្តុកឈើទាំងពីរផ្សេងគ្នាដែលបានបង្ករាបនោះរួមមាន:១/នៅចំណុចផ្ទះឈ្មោះធុក.វណ្ណាស្ថិតនៅក្នុងភូមិវាលរលឹមនិងទីតាំងទីពីរស្ថិតនៅផ្ទះរបស់មេឈ្មួញឈ្មោះយាយ(មាន់)ក្នុងឃុំតាតោងស្រុកសំឡូតខេត្តបាត់ដំបងរីឯម្ចាស់ផ្ទះបានដាក់មេផាយបាត់ស្រមោល។ចំពោះវត្ថុតាងដែលបានរឹបអូសរួមមាន:រថយន្តកាម៉ារីបាឡែន០១គ្រឿង,រថយន្តកាម៉ារីហើមចង្កូតស្តាំ០១គ្រឿង,ឈើប្រណិតប្រភេទក្រញូងសរុប៥០០គីឡូក្រាមស្មើរនិង៧៦ដុំនិងឈើប្រភេទឈើថ្នង់០៥ដុំរួមនិងឈើនាងនួនចំនួន០២ដុំផងដែរ។ក្រោយពីបង្ក្រាបនិងរឹបអូសវត្ថុតាងពីឈ្មួញហើយនោះកម្លាំសមត្ថកិច្ចចំរុះបានយកវត្ថុតាងទាំងនោះយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថានការពារដែនជំរកភ្នំសំកុសស្រុកសំឡូតដើម្បីចាត់ការបន្តតាមច្បាប់។គួររំលឹកផងដែរថា:នៅពេលថ្មីៗនេះសម្តេចតេជោបានប្រមានដល់មន្ត្រីជំនាញពាក់ព័ន្ធព្រៃឈើថាបើមន្ត្រីដែលការពារព្រៃឈើត្រូវរូវជាមួយអ្នកបំផ្លាញរួចហើយនោះតើពលរដ្ឋទៅប្តឹងអ្នកណាទៀតពេលដែលពួកគាត់បានដឹង។ពាក់ព័ន្ធនិងការរិះគន់និងដាក់ការសង្ស័យរបស់មហាជនទៅលើលោកឆាយ.ណារ៉េតថាបានឃុបឃិតជាមួយឈ្មួញឈើទាំងពីកន្លែងនោះទូរទស្សន៍ព្រះនរាយមិនអាចសុំការបកស្រាយពីលោកឆាយ.ណារ៉េតបានថាយ៉ាងណាទេពាក់ព័ន្ធនិងការមិនចូលរួមសហការណ៍បង្ក្រាបខាងលើនេះព្រោះទូរស័ព្វលោកមិនអាចទំនាក់ទំនងបាន។តែទោះយ៉ាងនេះក្តីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាលោកឆាយ.ណារ៉េតធ្លាប់ចាប់ពួកគាត់ដែលរកឈើកំប៉ឹចកំប៉ុកខ្លាំងណាស់សូម្បីតែគាត់ទិញចំនៀតូចតាចយកមកដឹកនិងម៉ូតូយកមកកែឆ្នៃប្រើក៏អត់យោគយល់ដែរចុះពេលបង្ក្រាបទ្រុងទ្រាយធំរបស់ឈ្មួញមិចបានគេចមិនចូលខ្លួនសហការណ៍បង្ក្រាប។ពួកគាត់បន្តថាតិចលោកឆាយ.ណារ៉េតគឺជាមន្ត្រីប្រភេទសម្តេចបានមានប្រសាសន៍នថ្មីៗនោះទេដឹងបើដូច្នោះមែនព្រៃឈើស្រុកសំឡូតពិតជារងគ្រោះដោយសាមន្ត្រីជំនាញបែបនេះមិនខាន៕សៅ... សូមអានត... »

លោកលន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន និងក្រុមការងារគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវអញ្ចើញ ចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សឧទ្យានជាតិ

លោកលន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន និងក្រុមការងារគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវអញ្ចើញ ចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សឧទ្យានជាតិ

ខេត្តរតនគិរី ) នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកលន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន... សូមអានត... »

ឯកឧត្ដម ថង សាវុន​ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តនិងប្រព័ន្ធធារាសាស្ត្រនៅស្រុកវើុនសៃ

ឯកឧត្ដម ថង សាវុន​ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តនិងប្រព័ន្ធធារាសាស្ត្រនៅស្រុកវើុនសៃ

(រតនគិរី,) ឯកឧត្ដមថង​ សាវុន​ អភិបាលគណះអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៧​ បានដឹកនាំប្រធាន​ –... សូមអានត... »

មន្ទីរជំនាញចុះផ្អាកការសាង់សង់អសន្នះជាសំណង់រឹងមាំតម្កល់ព្រះចិន២អង្គលើភ្នំសំពៅរងចាំពិនិត្យច្បាប់

មន្ទីរជំនាញចុះផ្អាកការសាង់សង់អសន្នះជាសំណង់រឹងមាំតម្កល់ព្រះចិន២អង្គលើភ្នំសំពៅរងចាំពិនិត្យច្បាប់

បាត់ដំបង៖ក្រោយពីមានការបែករឿងប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមិនពេញចិត្តនូវបញ្ហាដែលម្ចាស់បរិច្ចាករូបព្រះនាងគង់សីុអីុមនិងរូបតាកាប៉ោងបានសាងសង់ធ្វើជាអសន្នះដើម្បីតំកល់រូបទាំងពីរអង្គខាងលើនៅលើភ្នំសំពៅរួចមកនៅរសៀលម៉ោង២:០០នាទីនាថ្ងៃទី២០ខែកក្កដាថ្មីៗនេះមន្ទីរជំនាញបានចុះណែនាំនិងផ្អាកដំណើរការការសាងសង់អសនៈតម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅជាបណ្តោះអាសន្នដើម្បីពិនិត្យមើលច្បាប់អនុញ្ញាតិសិន។លោកគុណសម្បត្តិ.មុន្នីរត្ន័ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២១កក្តដានេះថា:ក្រោយពីទទួលបាននូវពត៌មានទាក់ទងនិងការសាងសង់អាសនះរឹងមាំសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅវេលាម៉ោងជាង២.០០រសៀលថ្ងៃទី២០កក្ដដាឆ្នាំ២០១៧នេះលោកបានចុះពិនិត្យនិងផ្អាកក្នុងការសាងសង់បន្តហើយឲ្យម្ចាស់បរិច្ចាករូបខាងលើចូលខ្លួនដើម្បីបង្ហាញច្បាប់ពាក់ព័ន្ធដែលអនុញ្ញាតិឲ្យសាងសង់ដល់មនទីរដើម្បីពិនិត្យ។លោកបន្តថាការចុះទៅណែនាំនិងបញ្ឍប់ដំណើរការការសាង់សង់ទីអាសនះខាងលើជាបណ្តោះអាសន្ននេះលោកសង្ឃឹមថាម្ចាស់បរិច្ចាករូបសំណាកនិងចូលខ្លួនអនុវត្តតាមផ្លូវច្បាប់តាមការណែនាំរបស់មន្ទីរ។លោកបន្តថាការចុះផ្អាកដំណើរការការសាងសង់នេះដែរអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការនិងកិច្ចការសាសនាក្នុងគោលបំណងពិនិត្យមើលច្បាប់អនុញ្ញាតិពុំនោះទេអាចកើតមានឡើងនូវសំណង់អាគាផ្សេងៗបែបអាណាធិបតេយ្យដូចហេតុការណ៍នៅលើកំពូលភ្នំបូកគោកាលពីប៉ុន្នានឆ្នាំមុនជាក់ជាមិនខាន។គួរបញ្ជាក់ថាការចុះផ្អាកដំណើរការសាងសង់អាសនះសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅឋិតក្នុងខេត្តបាត់ដំបងនេះដោយសារមានការមិនពេញចិត្តពីសំណាក់ភ្ញៀវក្នុងនិងក្រៅប្រទេសជាច្រើនរួមទាំងព្រះសង្ឃដែលបានគង់នៅលើភ្នំសំពៅផងដែរ។ចំណែកអភិបាលស្រុកលោកជុំ.ញ៉រនិងមន្ត្រីនគរបាលទេសចរណ៍ប្រចាំតំបន់នោះបានត្រឹមឆ្លើយយករួចខ្លួនតែប៉ុណ្ណោះក្នុងនាមជាអាជ្ញាធរនិងអ្នកគ្រប់គ្រង់តំបន់ទេសចរណ៍ធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថាមន្ត្រីពីររូបខាងលើដែលជាម្ចាស់ដែនសមត្ថកិច្ចបានប្រចាំការនៅទីនោះទំនងជាអ្នកជួយលាក់បាំងនិងឃុបឃិតក្នុងសកម្មភាពនេះទើបឆ្លើយយករួចខ្លួនបើសិនជាមន្ទីររកឃើញថាគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ៕សៅ... សូមអានត... »

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ស្នើសុំអ្នក តំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីអោយ ជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ស្នើសុំអ្នក តំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីអោយ ជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប

រតនគិរី៖ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូជុំ ខេត្តរតនគិរី បានលើកគ្នាមកតវ៉ានៅមណ្ឌលតំណាងរាស្ដ្រខេត្តស្នើសុំជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូបដែលបានតុលាការចាប់ ខ្លួនកាលពីរសៀលថ្ងៃទី១៤... សូមអានត... »

កម្ពុជា-វៀតណាម បើកសម្ពោធការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវណរថយន្ត៤០គ្រឿងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកនេះ

កម្ពុជា-វៀតណាម បើកសម្ពោធការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវណរថយន្ត៤០គ្រឿងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកនេះ

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ... សូមអានត... »

បែកធ្លាយរឿងមន្ត្រីគយតំបន់ច្រកអូររំដួលឃុបឃិតគ្នានាំចូលគ្រឿងចក្រស្ងាត់ៗធ្វើឲ្យប្រជាពលរដ្ឋរិះគន់

បែកធ្លាយរឿងមន្ត្រីគយតំបន់ច្រកអូររំដួលឃុបឃិតគ្នានាំចូលគ្រឿងចក្រស្ងាត់ៗធ្វើឲ្យប្រជាពលរដ្ឋរិះគន់

បាត់ដំបង:មន្ត្រីគយប្រចាំច្រកទ្វាអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបត្រូវបានប្រជាកសិករក្នុងស្រុកមួយនេះធ្វើការរិះគន់ខ្លាំងៗថាបានឃុបឃិតគ្នាជាមួយឈ្មួញបានាំចូលគ្រឿងចក្រប្រភេទសាស័រ១គ្រឿងស្ងាត់ៗដែលជាទង្វើសីុដាច់ថ្នាក់លើគេងក្រវ័ញ្ញថវិការជាតិជាប្រយោជន៍ផ្ទល់ខ្លួន។ការរិះគន់របស់ប្រជាកសិករនេះខណះពេលដែលពួកគាត់ជាកសិករគ្រាន់តែយកសាស័រចេញចូលឈូសឆាយក្នុងដីថៃដែលជាប់ព្រុំនិងដីចំការពួកគាត់នោះគឺមន្ត្រីគយតម្រូវឲនយពួកគាត់ត្រូវបង់រាប់សែនបាតដោយគ្មានការយោគយល់ដល់ប្រជាកសិករ។ប្រភពព៌តមានពីប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វាអូររំដួលស្រុកភ្នំព្រឹកបានអោយដឹងនៅថ្ងៃទី១៨កក្តដាឆ្នាំ២០១៧នេះថា:កាលពីយប់ថ្ងៃទី៣មិថុនា២០១៧កន្លងទៅពួកគាត់បានឃើញឈ្មួញនាំចូលនូវគ្រឿងចក្រមួយគ្រឿងប្រភេទសាស័រឈូសដីឬសម្រាប់ឈូសដំឡូងដែលគេនាំចូលពីប្រទេសថៃនៅពេលយប់តាមរបៀបត្រូវដងត្រូវផ្លែគ្នាក្រោមរូបភាពថាបានខ្ចីពីថៃយកមកប្រើប្រាស់មួយរយះពេលក្នុងសៃឡូកូនភ្នំនៅក្នុងទឹកដីស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ការនាំចូលនូវគ្រឿងចក្រនេះគេធ្វើឡើងតាមរបៀបស៊ីដាច់ថ្នាក់លើបំពានច្បាប់ហើយត្រូវបានគេដឹងយ៉ាងច្បាស់ថាឈ្មួញឈ្មោះរោង.សារឹមភេទប្រុសរស់នៅភូមិភ្នំតូចឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាអ្នករត់ការក្នុងការនាំគ្រឿងចក្រខាងលើនេះ។ប្រភេទគ្រឿងចក្រសាស័រនេះម៉ាកCAT936Eពណ៌លឿងមានលេខតួK45B02387Xនិងលេខម៉ាសីុន7N5454X។ប្រភពពត៌មានពីកសិករដោយឡែកមួយទៀតបានបញ្ជាក់ថា:ការដោះសាថាបានខ្ចីពីភាគីថៃរបស់មន្ត្រីគយនេះគ្រាន់តែជាលេសបំភាន់ការពិតប៉ុណ្ណោះដែលស្នៀតដដែលៗនេះអ្នកស្រុកគេបានដឹងច្បាស់ណាស់អំពីសកម្មភាពគេងក្រវ័ញ្ញរបស់មន្ត្រីគយប្រចាំច្រកខាងលើនោះ។ប្រភពជាប្រជាកសិករបានបន្តថា:មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកអូររំដួលអនុវត្តច្បាប់ខុសគ្នាស្រឡះរវាងក្រុមឈ្មួញជាមួយនិងពួកគាត់ជាប្រជាកសិករគ្មានការយោគយល់ខណះពេលដែលកសិករយកសាស័រទៅរុញដីចំការឬឈូសដំឡូងស៊ីឈ្នួលអោយថៃម្តងៗក្នុងទឹកដីថៃជាប់ព្រុំនោះមន្ត្រីគយច្រកអូររំដួលនេះតម្រូវឲ្យពួកគាត់បង់ចំនួន១០០០០ម៉ឺនបាតប្រាក់ថៃ(១មឺុនបាត)និងពេលវិលត្រឡប់មកពីសីុឈ្នួលថៃវិញកីត្រូវបង់អោយគយប្រចាំច្រកខាងលើចំនួន២០០០០ម៉ឺនបាតម្តងទៀតពួកគាត់សួរថាតើទង្វើរបស់មន្ត្រីគយច្រកនេះប្រជាកសិកររកចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ឬសម្រាប់ចិញ្ចឹមដល់មន្ត្រីគយច្រកនេះ?។ពួកគាត់ថានៅមានករណីផ្សេងទៀតដែលមន្ត្រីគយច្រកនេះអនុវត្តច្បាប់មិនមានភាពស្មើរគ្នាហើយត្រូវបានប្រជាពលរដ្ឋជាច្រើនត្អូញត្អែរថាកន្លងមកខណះពេលដែលពួកគាត់ចូលផ្សារថៃទិញត្រឹមឥវ៉ាន់ដូចជាការ៉ុង,និងខ្សែដេរការ៉ុងតិចតួចសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនលើដំណាំចំការខ្នាតតូចក៍ត្រូវបង់លុយអោយកម្លាំងឈរជើងប្រចាំច្រកទ្វាតំបន់នេះផងដែរហើយមន្ត្រីគយក៏មិនដែលលើកលេងឬយោគយល់ម្តងណាឡើយ។ពាក់ព័ន្ធរឿងរ៉ាវខាងលើលោកយ៉ែម.ខែមរ៉ាត់ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអូររំដួលបានលើកឡើងយ៉ាងខ្លីិនិងងាយយល់ថា:បច្ចុប្បន្ននេះគ្រឿងចក្រសាស័រខាងលើ១គ្រឿងនោះកំពុងត្រូវបានម្ចាស់បំពេញបែបបទដើម្បីបង់ពន្ធហើយ។ចំណែកប្រភពពីប្រជាពលរដ្ឋជាអាជីករនៅតំបន់ខាងលើបានអោយដឹងបន្ថែមថា:ករណីត្រូវរូវគ្នានាំចូលនូវគ្រឿងចក្រនេះក្រោយពីបែកធ្លាយដល់អ្នកសារព៌តមានត្រូវបានគេជម្រុញអោយម្ចាស់ចូលបង់ពន្ធតែម្តងពុំនោះទេនិងអាចសម្រេចផលលាភទាំងឈ្មួញម្ចាស់ទំនិញទាំងមន្ត្រីពាក់ពន្ធ័។គួរបញ្ជាក់ថាច្រកទ្វាតំបន់ព្រំដែនអូររំដួលជាច្រកធំទី២ដែលនាំចូលនូវរាល់ទំនិញនិងភេជ្ជះគ្រប់ប្រភេទរួមទាំងគ្រឿងបរិភោគយ៉ាងច្រើនសន្ធឹកសន្ធប់ផងដែរពីមួយថ្ងៃទៅមួយថ្ងៃបើធៀបទៅនិងច្រកផ្សេងតាមបន្ទាត់ព្រដែនបាត់ដំបងនិងថៃ៕សៅ... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com