List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ពិធីសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំដែននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង÷ព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចនគរបាល...
ឯកឧត្តម មាស បូពៅ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សកសិករ ឧបត្ថមថវិកា ដល់កម្មវិធីអំទូក

ខេត្តកំពង់ធំ ៖ ថ្ងៃទី២៤ ខែកញ្ញា ២០១៩ ឯកឧត្តម មាស បូពៅ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សកសិករ និងតំណាងឲ្យ សមាជិក សមាជិកាគណបក្សកសិករ...
ទីបំផុតមានអ្នកសើច និងមានអ្នកយំ បន្ទាប់ពីតុលាការខេត្តកណ្តាលសំរេចចោទប្រកាន់ លើជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន

ខេត្តកណ្តាល ៖ ជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ...
គន្លងផ្លូវសាធារណះជុំវិញផ្សារធំថ្មីហៅផ្សារណាត់ត្រូវបានក្រុមហ៊ុនដេញផាសីុរំលោភយកមួយចំណែកដាក់ផ្ញើម៉ូតូដើម្បីផលប្រយោជន៍រាប់ឆ្នាំធ្វើអោយមហាជនតាមរោងកាហ្វេនិយាយរិះគន់តៗគ្នាគ្រប់កន្លែង

ខេត្តបាត់ដំបង:មហាជនតាមតុកាហ្វេស្ទើរពេញក្រុងចាប់ផ្តើមរិះគន់យ៉ាងកក្រើកទៅលើក្រុមហ៊ុនដេញភាស៊ីផ្សារធំថ្មីហៅផ្សារណាត់ដែលមានទីតាំងនៅចំកណ្តាលបេះដូងក្រុងបាត់ដំបងថាកំពុងរំលោភបំពានដោយមិនមានការកោតក្រែងលើគន្លងផ្លូវសាធារណះដែលនាំអោយប៉ះពាល់ដល់វិស័យទេចរណ៍យ៉ាងធ្ងន់ធ្ងរពិសេសធ្វើអោយប៉ះពាល់ចំណាត់ថ្នាក់ផ្ការំដួល៣ទងទៀតផងដែលមហាជនយល់ថាអាជ្ញាធរមានសមត្ថកិច្ចបានបណ្តែតបណ្តោលើបញ្ហានេះរាប់សិបឆ្នាំកន្លងមកហើយពេលនេះគួមានចំណាត់ការក្តៅទើបមានរបៀបរៀបរយមិនប៉ះពាល់ដល់ផ្លូវសាធារណះដែលយកទៅបំរើផលប្រយោជន៍ក្រុមឈ្មួញមួយចំនួនតូច។ បើយោងតាមមតិពីប្រភពអ្នកវិភាគតាមតុកាហ្វាជាច្រើនកន្លែងបានវិភាគដូចៗគ្នាដាក់ការសង្ស័យថាអ្វីដែលក្រុមហ៊ុនឯកជនទទួលសិទ្ធដេញថ្លៃវិនិយោគផ្សារណាត់ក្រុងបាត់ដំបងនេះប្រហែលជាបានចែកចាយផលប្រយោជន៍ដល់សមត្ថកិច្ចពាក់ព័ន្ធទើបហ៊ានរំលោភបំពានលើចំណែកផ្លូវសាធារណះជុំវិញផ្សារអស់រយះពេលរាប់សិបឆ្នាំបានយ៉ាងរលួនបែបនេះហើយបង្កការកកស្ទះពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋពិសេសភ្ញៀវទេសចរណ៍អន្តរជាតិជារៀងរាល់ថ្ងៃផង។ ចំណែកមតិមហាជនខ្លះក៏បានអោយដឹងដែរថាដោយសារតែចំណែកតូចនៃវិស័យឯកជនមួយនេះមិនមានមនសិការចូលរួមចំណែកលើសណ្តាប់ធ្នាប់សាធារណះហើយសម្ងំបិតភ្នែកព្រោះតែផលប្រយោជន៍ទើបបំពានវាតទន្រ្ទានទីយកទ្រូងផ្លូវមួយចំណែកដាក់ផ្ញើរម៉ូតូរហូតដល់ទៅពីរជួរហើយរៀបចំអោយក្រុមអាជីករលក់ដូរលើផ្លូវថ្នល់ថែមទៀតដោយមិនបានជួយសម្រួលក្នុងការធ្វើដំណើរដូចជាម៉ូតូ,រទេះម៉ូតូឬរថយន្តរបស់ភ្ញៀវដែលជាអ្នកចូលទិញទំនិញដែលឈប់ថតទុកចោលដោយគ្មានសណ្តាប់ធ្នាប់បណ្តាលអោយចង្អៀតស្ទើរធ្វើដំណើរមិនរួចជាប្រចាំរាល់ថ្ងៃរាល់នោះទេ។ម្យ៉ាងទៀតពេលសមត្ថកិច្ចចុះរៀបចំនិងសម្រួលរបៀបរៀបរយលើដងផ្លូវម្តងៗក្រុមហ៊ុនដេញភាស៊ីផ្សារខាងលើតែងដាក់បន្ទុកទំលាក់កំហុសទៅលើក្រុមអាជីករហាក់មិនទទួលខុសត្រូវឡើយក្នុងការគ្រប់គ្រងរបស់ខ្លួន។ ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានបញ្ជាក់ប្រាប់ដែរថាបញ្ហានេះអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តមិនគួរបណ្តែតបណ្តោយអោយក្រុមហ៊ុនដេញភាស៊ីផ្សារណាត់រំលោភបំពានយកចំណែកផ្លូវសាធារណះរបស់រដ្ឋស្ទើរពាក់កណ្តាលទ្រូងផ្លូវបែបនេះដើម្បីដាក់ផ្ញើរម៉ូតូទាញយកផលប្រយោជន៍សម្រាប់តែវិស័យឯកជនខ្លួនបន្តឡើយធ្វើអោយបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យទេសចរណ៍និងកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានជ័យលាភីផ្ការំដួល៣ទងរួមទាំងការប្រកួតប្រជែងថ្នាក់អន្តរជាតិជាច្រើនផ្សេងៗទាំងបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតថែមទៀតផង។ ពាក់ពន្ធ័ជាមួយនឹងបញ្ហាដ៏រាំុរ៉ៃខាងលើនេះលោកផែង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានបញ្ជាក់អោយដឹងដែរថាបញ្ហានេះលោកពិតជាទទួលស្គាល់ហើយខាងរដ្ឋបាលសាលាក្រុងក៏កំពុងតែយកចិត្តទុកដាក់ផងដែរលើរឿងនេះ។លោកថាកន្លងមកក្រុមអ្នកលក់ដូរស្តាប់តាមការណែនាំរបស់សមត្ថកិច្ចតែមួយរយះពេលខ្លីប៉ុណ្ណោះម៉្យាងទៀតលោកថាដោយសារតែខាងរដ្ឋបាលក្រុងមិនមានកម្លាំងប្រចាំការនិងមិនមានសម្ភារះគ្រប់គ្រាន់ដូចនេះបច្ចុប្បន្នកំពុងតែជជែកជាមួយលោកស្នងការខេត្តដើម្បីសហការគ្នាអនុវត្តវិធានការរៀបចំឬត្រូវស្ទួចយកយានយន្តដែលល្មើសបង្កការកកស្ទះដល់សាធារណះជនដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យាឬពិន័យអោយមានការរាងចាលថ្ងៃក្រោយ។ដោយឡែកជុំវិញបញ្ហាដ៏ចាក់ស្រេះរាប់ឆ្នាំនេះទូរទស្សន៍ព្រះនរាយហ៍មិនអាចសុំការបំភ្លឺពីខាងភាគីក្រុមហ៊ុនទទួលបន្ទុកដេញថ្លៃភាស៊ីផ្សារណាត់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី២០ខែកញ្ញានេះព្រោះស្វែងរកមិនជួបនិងមិនមានប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទ៕សៅ...
អភិបាលខេត្តស្វាយរៀង សំណេះសំណាលជាមួយមាតាបិតានិងសិស្សទទួលបាននិទ្ទេស A

ខេត្តស្វាយរៀង ÷ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣...
សឹករងយោធាស្រុអង្គរបុរី ខេត្តតាកែវ ឃុបឃិតគ្នាកាត់ដីបន្ទាយលក់អោយឈ្មួញសង់ស្តង់ជួលឱ្យអាជីវករលក់ដូរ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋស្រុកអង្គរបុរី ខេត្តតាកែវបានរាយការណ៍ថា មេទាហានខេត្តតាកែវនិងមេទាហានស្រុកអង្គរបុរីបានឃុបឃឹតគ្នាកាត់យកដីបន្ទាយទាហានលក់អោយឈ្មួញអស់មួយកំណាត់ដោយឈ្មួញយកមកសង់តូបជួលលក់ដូរយ៉ាងរំភើយ...
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីយុទ្ធនាការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្ដាលព្រំដែន និង កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើត ភូមិ ឃុំ សង្កាត់ (ស)នៅតាមព្រំដែន (កម្ពុជា,វៀតណាម )

ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩នេះ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរង...
ចេះធ្វើទៅរួច ៖ ប្រជាពលរដ្ឋស្រុកស្អាង ខេត្តកណ្តាល ខកចិត្តនឹងការសម្ពោធផ្លូវ ចូលកន្លែងកំសាន្តរបស់បុគ្គលម្នាក់ ដែលប៉ះពាល់ដីប្រជាជន !

ខេត្តកណ្តាលៈ កញ្ញា ធី សុវណ្ណថា អនុប្រធានក្រុមការងារចុះជួយឃុំត្រើយស្លាកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅឃុំប្រាសាទ...
ពលរដ្ឌស្រុកអង្គរបុរីរិះគន់ថាចៅហ្វាយស្រុកនិងជលផលឃុបឃិតគ្នាលក់ដីត្រពាំងអណ្តើកនិងទីទួលបុរាណ ?

ខេត្តតាកែវ ៖តាមប្រភពពីប្រជាពលរដ្ឌរសនៅភូមិកំពង់ពោធិ៍ ឃំុព្រែកផ្ទោលស្រុក អង្គរបុរី ខេត្តតាកែវបានអោយដឹងថាលោក ឌឹម គឹមសានអភិបាលនៃគណះអភិបាលស្រុកអង្គបុរីបានត្រូវគ្នាជាមួយមន្រ្តីជលផលលក់ដីបឹងត្រពាំងអណ្តើកនិងដីទីទួលបុរាណជាច្រើនហិកតាអោយទៅពួកឈ្មួញហើយបានធ្វើប្លង់កម្មសិទ្ទផ្តាច់មុខយកតែម្តងបើទោះបីពួកគេបានដឹងថាដីទាំងនេះជាដីសម្បត្តិរបស់រដ្ឌក៏ដោយ។ ពលរដ្ឌភូមិព្រែកផ្ទោលបានបន្តអោយដឹងថាដីតបន់ខាងលើនេះមូួយចំនួនជាដីព្រៃលេចទឹកជាជម្រកត្រីពងកូននារដូវទឹកឡើងមួយនិងចំនួនទៀតជាទីទួលបុរាណដែលជាទីជម្រកនៃហ្វូងបក្សាបក្សីជ្រកកោននៅដែលមានដើមឈើធំៗចម្រុះគ្នាមានដូចជាដើមគគីដើមចង្រៀកដើមរាំងទឹក។ល។ ឥលូវពេលនេះរលាយរលត់អស់ហើយដោយសារចៅហ្វាយស្រុកនិងជំនាញជលផលបើកដៃអោយក្រុមឈ្មួញមានប្រាក់មានអំណាចដាក់គ្រឿងចក្រធ្វើការឈួសឆាយតាមអំពើចិត្តទន្រ្ទានយកដីទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអណាធិបតេយ្យ។ ប្រជាពលរដ្ឋ...
ជិត ៦ខែ ទៅហើយដែល លោកឧកញ៉ា គិត ធាងម្ចាស់ក្លឹបកម្សាន្ត រ៉ក់ បងប្រុសលោកឧកញ៉ា គិត ម៉េង ដែលជាប់ចោទពីបទសម្រួលឲ្យមានការ ប្រើប្រាស់គ្រឿងញៀននោះ បន្តរស់នៅក្រៅពន្ធនាគារ នៅឡើយ!

ភ្នំពេញ ៖ ម្ចាស់ក្លឹបកម្សាន្ត រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឲ្យមានការ ប្រើប្រាស់គ្រឿងញៀននោះ បានបន្តរស់នៅក្រៅពន្ធនាគារអស់រយៈជិត៦ខែ...