ព័ត៌មានថ្មីៗបំផុត
ផ្លូវជនបទ១ខ្សែប្រវែងជិត១២គីឡូម៉ែត្រដែលបានខូចខាតដោយទឹកជំនន់រដ្ឋបាលខេត្តត្រៀមក្រាលកៅស៊ូតាមសំណើរបស់ប្រជាពលរដ្ឋក្រោយពីធ្វើការជួសជុលរួចរាល់

ខេត្តបាត់ដំបង÷កាលពីរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១លោងួន.រតនៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធរួមមាន:មន្ទីរសាធារណ:ការ,មន្ទីរអភិវឌ្ឍជនបទនិងមន្ទីរធនធានទឹកដើម្បីចុះពិនិត្យមើលផ្លូវលំមួយខ្សែដែលខូចខាតដោយទឹកជំនន់មានប្រវែងប្រមាណ១១,៥០០ម៉ែត្រស្មើនិង១១គីឡូម៉ែត្រកន្លះស្ថិតក្នុងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងដែលបច្ចុប្បន្នកំពុងដំណើរការក្នុងការឈូសឆាយពង្រីកកែលម្អរឡើងវិញនិងមានក្រាលកៅស៊ូផង។ដែលគម្រោងនេះរដ្ឋបាលខេត្តបានធ្វើឡើងតាមសំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅទីនោះដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទំនាក់ទំនងគ្នានិងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ ជាមួយគ្នានេះដែរលោកអភិបាលខេត្តរួមនិងមន្ត្រីពាក់ព័ន្ធក៏បានបន្តពិនិត្យមើលស្ពានអូរព្រែកអំបិលមួយកន្លែងដែលស្ពាននេះបានតភ្ជាប់សម្រាប់២ភូមិមានភូមិបាក់រទេះនិងភូមិដូនឥន្ទស្ថិតក្នុងឃុំព្រែកហ្លួងស្រុកឯកភ្នំដើម្បីសាងសង់ទ្វារទឹកផងដែរសម្រាប់ការពារកុំឲ្យដំណាំស្រូវប្រមាណជិត២០០០ហិកតាជនលិចទឹកខូចខាតនារដូវវស្សាហ៍ខាងមុខដោយក្នុងឱកាសនោះក៏មានពលរដ្ឋជាច្រើនបានចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់អាជ្ញាធរស្រុកឃុំត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ឲ្យចូលរួមអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ១៩និងផ្សព្វផ្សាយ...
គណបក្សមួយ ប្តឹងក្រុមហ៊ុនសម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ទៅក្រសួងសុខាភិបាល- ក្រសួងពាណិជ្ជកម្ម-ក្រសួងមហាផ្ទៃ ខណៈ ក្រសួងពាណិជ្ជកម្ម ក៏បានប្តឹងអោយមានវិធានផ្លូវច្បាប់ផងដែរ

រាជធានីភ្នំពេញ ៖ គណបក្ស កសិករ បានធ្វើលិខិតជាច្រើនច្បាប់ប្តឹងក្រុមហ៊ុនសម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ទៅក្រសួងសុខាភិបាល...
ដីជិត៣០០០ហិកតា នៅស្រុកគៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល ដែលប្រមុខរាជរដ្ឋាភិបាលកាត់ពីឯកឧត្តម ឡោក ហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង អោយទៅប្រជាជនតាំងពីឆ្នាំ២០១៧នោះ ពេលនេះហាក់មិនទាន់បានដល់ដៃប្រជាជននៅឡើយនោះទេ ។

ខេត្តកណ្តាល : បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ិន សែន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ បានសំរេចនិរាករណ៍ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន២៩ប័ណ្ណ...
ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ចំនុចពយតាឃុន ក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មន្រ្តីបានត្រឹមធ្វើកិច្ចសន្យាអោយឈប់ចាក់ តែប៉ុណ្ណោះ ។

ខេត្តកោះកុងៈ ឆ្នេរសមុទ្រមួយកន្លែងស្តិតនៅចំនុចពយតាឃុន ក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង...
ដីព្រៃលិចទឺកជាច្រើនហិកតា ដែលជាជម្រក ក្ដាម បង្កង បង្គា មឹក បន្តពូជ នៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង ពេលនេះត្រូបាន ក្រុមឈ្មួញចាក់ដីលុបទ្រុងទ្រាយធំ លើសពីប្រជាជនរស់នៅជាក់ស្តែង

ខេត្តកោះកុង : ដីព្រៃលិចទឹកជាជម្រកមច្ឆាជាតិ ហើយត្រូវជាដីតំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅក្នុង...
ប្រជាជន២ស្រុក ស្មើ៤ឃុំ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននាំគ្នាមកសាលាខេត្តកណ្តាល ដើម្បីអោយជួយរកដំណោះស្រាយ ពិសេសស្នើអោយបើកការទិញលក់វិញ ។

ខេត្តកណ្តាល៖ តំណាងប្រជាពលរដ្ឋ៩៨គ្រួសារ លើប្រជាជនសរុប ៤០០គ្រួសារ រស់នៅឃុំបឹងខ្យាង, ឃុំអំពៅព្រៃ និងឃុំព្រែកស្លែង...
ប្រជាជន១៣គ្រួសារ នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតែមិនយល់ដីរដ្ឋជាង ៣ហិកតា ត្រូវបានគេធ្វើប្លង់លក់អោយឈ្មួញបានយ៉ាងរំភើយ ។

ខេត្តកណ្តាល : នៅរសៀលថ្ងៃទី ១៥ ខែគុម្ភ: ឆ្នាំ ២០២១ នេះតំណាងគ្រួសារម្នាក់ ក្នុងចំណោម១៣គ្រួសារ រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង...
អភិបាលខេត្តស្វាយរៀង ផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

(ខេត្តស្វាយរៀង) ÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩...
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងគេហទំព័រហ្វេសបុកឈ្មោះ De TimeNews 24h បានបង្ហោះវីដេអូករណីលួច(ឆក់ទូរសព្ទ) នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅមុខរោងចក្រ ញូអាកឃីត។

ខេត្តកណ្តាល : ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល...
លោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋជាង ៥០០ហិកតា ពេលនេះចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន

ខេត្តស្ទឹងត្រែង ៖ លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យរបស់តុលាការខេត្តស្ទឹងត្រែង...