ព័ត៌មានថ្មីៗបំផុត
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេង និងទំនិញរាយ ចុះ MOU ជាមូយគ្នា ក្នុងការ បង្កើនភាពខ្លាំង និង ពង្រីកប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ : នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេង...
គ្រួសារពលរដ្ឋក្រីក្រក្នុងឃុំតាលាស់ស្រុកមោងឫស្សីចំនួន២៨០គ្រួសារទទួលបានអំណោយពីសម្តេចក្រឡាហោមស.ខេងនិងលោកជំទាវ

ខេត្តបាត់ដំបង÷តាមរយះឯកឧត្តមនួន.សានបានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំតាលាស់បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោមស.ខេងនិងលោកជំទាវញ៉ែម.សាខនយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៨០គ្រួសារក្នុងឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបង។នៅក្នុងឱកាសនោះដែរឯកឧត្តមនួន.សានក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនឹងផ្ញើការនឹករឭកពីប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចក្រឡាហោមស.ខេងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងជំរាបដល់បងប្អូនប្រជាពលរដ្ឋផងដែរអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ទាំងនាំដល់ប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកខ្លះៗ។ក្នុងនោះក៏មានឯកឧត្តមអង្គវង្ស.វឌ្ឍនាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សីដែលមានឧត្តមកើត.រិទ្ធអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សីផងដែរ។ ក្រោយពីឯកឧត្តមបានសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើថែមទៀតដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យរីករាលដាលដល់សហគមន៍ខណះដែលអាជ្ញាធរខេត្តរួមនិងមន្ត្រីពាក់ព័ន្ធកំពុងត្រូវបានពង្រឹងតាមបន្ទាត់ព្រំដែនស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអំពីលំហូរពលករខ្មែរនៅប្រទេសថៃវិលមកស្រុកកំណើតវិញខណះកន្លងមកមានពលករមួយចំនួនបានគេចវេះពីការធ្វើចត្តាឡីស័ក។ ក្នុងនោះឯកឧត្តបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ត្រូវប្រកាន់ភ្ជាប់នូវអនាម័យស្អាតជានិច្ចដោយលាងសម្អាតដៃនឹងអាកុលឬជែលដោយរក្សាគម្លាតសង្គមពាក់ម៉ាសការពារនឹងចៀសវាងចូលទីប្រជុំជនដែលមានមនុស្សច្រើន។ជាមួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់ផងប្អូនប្រជាពលរដ្ឋឲ្យមានការសហការជាមួយអាជ្ញាធរឬសមត្ថកិច្ចផងដែរបើសិនជាមានបងប្អូនសាច់ញាតិឬអ្នកភូមិផងបានវិលពីប្រទេសថៃហើយគេចវេះពីការធ្វើចត្តាឡីស័កសូមរាយការជូនអាជ្ញាធរឬសមត្ថកិច្ចជាបន្ទាប់ដើម្បីសេចក្តីសុខនៅក្នុងសហគមន៍របស់បងប្អូនក៏ដូចជារក្សាក្តីសុខដល់មនុស្សទូទៅផងដែរ៕សៅ...
ទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា នឹងត្រូវបង្កើតឡើងក្រោមវត្តមានក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនូន៣ បានរួមកិច្ចសហការគ្នា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា...
ការកាប់ឈើជាច្រើនកន្លែង លក់អោយតាហៃនៅក្រុមហ៊ុន ជាប់ក្រុមហ៊ុនស៊ីបាយអូតិក ត្រូវសមត្ថកិច្ចរកឃើញ

ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ (ឈើច្បោះ) ។ សមត្ថកិច្ចឱ្យដឹងថា ឈើទាំងនោះត្រូវបានគេកាប់រំលំ នៅចំណុចអូរឈ្លីកលើ (590652-1456894) អូរខ្សាចស្វា (...
ប្រជាជន១គ្រួសារ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រកាសដល់អាជ្ញាធរករណីបាត់ច្បាប់ដើមប្លង់ដី

ភ្នំពេញ : លោកស្រី អន សុផានី ភេទស្រី អាយុ ៦៤ឆ្នាំ កាន់អត្តសញ្ញាប័ណ្ណលេខ ០១០៨៩០៣៧៨ មានទីលំនៅបច្ចុប្បន្នភូមិចំរើនផល សង្កាត់បឹងទំពុន...
ប្រជាជន១៣គ្រួសារ នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតែមិនយល់ដីរដ្ឋជាង ៣ហិកតា ត្រូវបានគេធ្វើប្លង់លក់អោយឈ្មួញបានយ៉ាងរំភើយ ។

ខេត្តកណ្តាល : នៅរសៀលថ្ងៃទី ១៥ ខែគុម្ភ: ឆ្នាំ ២០២១ នេះតំណាងគ្រួសារម្នាក់ ក្នុងចំណោម១៣គ្រួសារ រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង...
ព្រោះតែឆ្លៀតឱកាសធ្វើរឿងមិនល្អរថយន្តប្រភេទធុនតូចដឹកទំនិញឆ្លងកាត់តាមច្រកព្រំដែនអន្តជាតិដូងក្នុងស្រុកកំរៀងអាជ្ញាធរខេត្តសម្រេចប្រកាសផ្អាកបណ្តោះអាសន្ន

ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធបញ្ហាពលករឆ្លងដែនមកពីថៃបានគេចវេសមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាល។លោកសឿម.ប៊ុនរឹទ្ធអភិបាលរងខេត្តបាត់ដំបងបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះកាលពីរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ថា÷សមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិនិងច្រកតំបន់តាមស្រុកជាប់ព្រំដែនមានដូចជាស្រុកកំរៀងភ្នំព្រឹកនិងសំពៅលូនត្រូវតែបង្កើនការប្រុងប្រយ័ត្នធ្វើការត្រួតពិនិត្យដោយរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុតពាក់ព័ន្ធលំហូការវិលត្រឡប់របស់ពលករមកពីប្រទេសថៃតាមច្រកនានានិងឆ្លងអូរព្រំដែនក្នុងដែនសមត្ថកិច្ចកំពុងទទួលខុសត្រូវដោយមិនត្រូវឲ្យមានពលករគេចវេសពីការធ្វើចត្តាឡីស័កបានជាដាច់ខាត។ កិច្ចប្រជុំបន្ទាន់ខាងលើធ្វើឡើងខណៈដែលមានរថយន្តដឹកទំនិញធុនតូចមួយចំនួនមិនបានសហការជាមួយសមត្ថកិច្ចការពារព្រំដែនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នឹងបានឃុបឃិតជាមួយមេខ្យល់លួចនាំពលករពីប្រទេសថៃឆ្លងដែនមកស្រុកកំណើតដោយមានការគេចវេសពីការធ្វើចត្តាឡីស័កទើបអាជ្ញាធរខេត្តបាត់ដំបងបានសម្រេចប្រកាសផ្អាកមិនឲ្យរថយន្តប្រភេទធុនតូចដឹកទំនិញឆ្លងកាត់ព្រំដែនច្រកអន្តរជាតិដូង(ឡែម)ជាបណ្តោះអាសន្នសិន។ លោកបានបន្តថា÷បើទោះបីកន្លងទៅអាជ្ញាធរខេត្តដែលដឹកនាំដោយលោកងួន.រតនះបានចុះធ្វើការផ្តាំផ្ញើដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនហើយក៏ដោយចុះក៏ពលរដ្ឋទាំងនោះនៅតែផ្សំរួមគំនិតនិងឃុបឃិតជាមួយពលករមួយចំនួនក្នុងការបិទបាំងលាក់បំពួនដើម្បីឲ្យពលករគេចវេសពីការត្រួតពិនិត្យនូវវិធានសុខាភិបាលការដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលដដែល។ ស្របជាមួយគ្នានេះដែរលោកសឿម.ប៊ុនរឹទ្ធអភិបាលខេត្តរងក៏បានព្រមានដល់គ្រប់កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការឃុបឃិតនិងបន្តឲ្យមានពលករនៅតែបន្តគេចវេសដោយប្រើមធ្យោបាយក្នុងការឃុបឃិតបង្វែងដានលួចលាក់ដឹកពលករមិនបានធ្វើចត្តាឡីស័កត្រូវទទួលខុសត្រូវនិងប្រឈមចំពោះមុខច្បាប់ផងដែរបើសិនជារកឃើញថាមានបែបនេះ។ តាមរយៈកិច្ចប្រជុំនេះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញនូវវិធានរឹងរឹងបំផុតក្នុងការផ្អាកធ្វើចរាចរណ៍របស់រថយន្តធុនតូចដែលបានចូលទៅដឹកទំនិញឆ្លងចេញចូលទៅមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងដោយបញ្ឈប់ជាបន្ទាន់ក្នុងការអនុញ្ញាតឲ្យរថយន្តខាងលើទាំងនោះបន្តសកម្មភាពចេញចូលនិងឆ្លងកាត់ទៅដឹកទំនិញនៅក្នុងផ្សារថៃបន្តទៀតចាប់ពីចេញបទបញ្ជានេះតទៅរងចាំការសម្រេចពីអាជ្ញាធរខេត្តជាថ្មីម្តងទៀតនៅពេលក្រោយតាមដែលអាចធ្វើបាន៕សៅ...
លោក ហាក់ លី (ហៅពៅ)ចូល ច្រៀងKTVឱបថើបស្រវឹងធ្លាក់ភ្នែក.ខឹងនារីដៃគូ.មិនទៅដេកជាមួយ!អុកឡុកវ៉ៃម្ចាស់ហាងឱ្យរបួស

ខេត្តព្រៃវែង៖ ស្ដ្រីជាម្ចាស់ហាងKTVម្នាក់បានរបួសត្រង់ក.ជាំ និងសម្ភារៈក្នុងហាងបានរងការខូចខាត!។ បន្ទាប់ពីមានភ្ញៀវ១ក្រុមគ្នា៥នាក់...
អ្នកឧកញ៉ា គិត ម៉េង បង្ហាញក្តីស្រលាញ់ចំពោះឧត្តម ភរិយា លោកជំទាវ ម៉ៅ ចំណាន

រាជធានីភ្នំពេញ : អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី១៣ ខែគុម្ភ: ឆ្នាំ២០២១ នេះបានបង្ហោះសារប្រកបដោយ មនោសញ្ចេតនា ទៅកាន់មនុស្សជាទីស្រលាញ់បំផុត...
មន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនផ្តាំផ្ញើឲ្យមន្ត្រីបន្តរឹតបន្តឹងច្បាប់ចរាណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធិភាព

ខេត្តបាត់ដំបង÷ការថ្លែងបែបនេះនូវខណះដែលលោកស៊ុយ.សានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹងជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន.ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែតាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនថ្មីក្នុងខេត្តបាត់ដំបង។នៅក្នុងពិធីនេះក៏មានវត្តមានលោកងួន.រតន:អភិបាលខេត្តលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងលោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តនិងអស់លោកលោកជំទាវគណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រធានមន្ទីអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះលោកព្រួញ.រិទ្ធថាដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីបានឡើងប្តេជ្ញាចិត្តនៅចំពីមុខគណៈអធិបតីក្នុងអង្គពិធីទាំងមូលថានឹងខិតខំបន្តភារកិច្ចនិងសហការជាមួយស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋបាលខេត្តដើម្បីចូលរួមបម្រើការងារជំនាញរបស់ខ្លួននិងបម្រើសេវាសាធារណៈជូនប្រជាប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរឡើង។នោះលោកងួន.រតន:អភិបាលខេត្តបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវសាមគ្គីភាពផ្ទៃក្នុងដើម្បីប្រមូលផ្តុំកម្លាំងសរុបមធ្យោបាយសរុបដើម្បីផ្តល់សេវាសាធារណៈជូមប្រជាពលរដ្ឋឱ្យតែកាន់តែល្អប្រសើរផងដែរ។លោកក៏សម្តែងការកោតសរសើរចំពោះលោកចាន់.សំបូរអតីតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចនៅក្នុងរយៈពេលនៃការដឹកនាំរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងនិងបានចូលរួមសហការអនុវត្តការងារនានាដែលរដ្ឋបាលខេត្តបានប្រគល់ជូនកន្លងមក។ លោកស៊ុយ.សានបានថ្លែងថា÷ការផ្លាស់ប្តូរតួនាទីរបស់មន្ត្រីរាជការនិងកន្លែងធ្វើការរបស់មន្ត្រីគឺជាកិច្ចដំណើរការប្រព្រឹត្តទៅជាធម្មតាក្នុងជីវភាពការងាររបស់មន្ត្រីបម្រើការងាររដ្ឋហើយនេះជាការផ្តល់ឱកាសដល់មន្ត្រីក្នុងដកស្រង់នូវបទពិសោធន៍ថ្មីបន្ថែមទៀតផងដែរ។លោកបន្តទៀតថា÷ការផ្លាស់ប្តូរនេះមិនមែនថាប្រធានមន្ត្រីចាស់លោកបានប្រព្រឹត្តអំពើខុសឆ្គងឬខ្វះសមត្ថភាពក្នុងគ្រប់គ្រងនោះទេពោលគឺធ្វើឡើងក្នុងការបណ្តុះស្មារតីវប្បធម៌ចែករំលែកចំណេះដឹងនិងសាបព្រោះនូវពហុជំនាញដល់មន្ត្រីក្នុងការកំណែទម្រង់ស៊ីជ្រៅរដ្ឋសាធារណៈតាមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ។ពិសេសត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានកាន់តែមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យឋិតក្នុងអត្រាទាបបំផុតឬលុបបំបាត់ទាំងស្រុងតាមដែលអាចធ្វើបាន៕សៅ...