ព័ត៌មានថ្មីៗបំផុត
ឱកាសចូលឆ្នាំចិន២០២១នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បង្ហាញចំណងមិត្តភាពកម្ពុជា ចិន និងពាណិជ្ជកម្ម វែងឆ្ងាយ ។

រាជធានីភ្នំពេញ : យោងតាមភេកហ្វេសបុក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសសេរនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ...
លោក ប៉ោ សេង ធ្វើនំអត់ ម្សៅ រំលោភយកផ្លូវ សាធារណៈ ធ្វើអាជីវកម្ម ឲ្យអាជីវករ លក់ដូរ យ៉ាងអាណាធិបតេយ្យ លើផ្លូវបេតុងរបស់រដ្ឋ ក្នុងឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល , ផ្លូវលំបេតុងសាធារណៈចំនួន៣ខ្សែនៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានលោក ប៉ោ...
ក្រុមគ្រួសារសិស្សានុសិស្សក្រីក្រចំនួន៥០០នាក់បានថ្លែងអំណរគុណដល់ក្រុមអ្នកម្តាយមនុស្សធម៌ក្រោយទទួលអំណោយកង់និងស្បៀងមួយចំនួន

ខេត្តបាត់ដបង÷ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សានុស្សក្រីក្រទាំងអស់បានថ្លែងអំណរគុណនឹងដឹងគុណបំផុតចំពោះក្រុមអ្នកម្តាយមនុស្សធម៌ដែលបានជួយផ្តល់មធ្យោបាយធ្វើដំណើរទៅសាលារៀនដល់កូនៗរបស់ពួកគាត់ខណះដែលពួកគាត់ខ្វះខាតសម្រាប់ទំនុកបំរុងដល់កូនៗរបស់ពួកគាត់នូវមធ្យោបាយជាកង់ដើម្បីធ្វើដំណើរទៅក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូរបស់ពួកគេនៅឯសាលារៀនរៀងខ្លួន។ពិធីចែកកង់រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនផងនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ដែលមានលោកជំទាវញ៉ែមសាខន.សខេងប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌អញ្ជើញជាអធិបតីដែលប្រព្រឹត្តឡើងនៅក្នុងស្រុកបាណន់។ ក្នុងពិធីនេះក៏មានវត្តមានមន្ត្រីជាប្រតិភូសំខាន់ៗជាច្រើនរូបផងដែររួមនិងលោកគ្រូអ្នកគ្រូព្រមទាំងអាណាព្យាបាលសិស្សានុស្សទាំងអស់ផងដែរ។សិស្សានុសិស្សក្រីក្រដែលបានមកទទួលកង់រួមនិងគ្រឿងឧបភោគបរិភោគទាំងចំនួន៥០០នាក់ក្នុងនោះ២៥០នាក់នៅក្នុងស្រុករតន:មណ្ឌលនិង២៥០នាក់ទៀតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងដើម្បីចូលរួមរំលែកការខ្វះខាតនិងផ្តល់ក្តីស្រឡាញ់ដោយមិនរើសអើងរបស់ក្រុមអ្នកម្តាយមនុស្សធម៌នោះទេ។ អំណោយនាពេលនេះគឺជាសប្បុរសធម៌របស់សម្តេចក្រឡាហោមស.ខេងនិងលោកជំទាវដែលបាននាំយកមកចែកសិស្សានុសិស្សក្រីក្រដែលជួបការខ្វះមធ្យោបាយធ្វើដំណើរទៅសិក្សាទាំង៥០០នាក់។ដោយសិស្សម្នាក់ៗទទួលបានកង់១,អង្ករ២០គ.ក្រ,ត្រីខ១យួរនិងសម្ភារ:សិក្សាមួយចំនួនផងដែរ៕សៅ...
ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យស្ថានភាពតាមបណ្តាច្រកទ្វាព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១

(ខេត្តស្វាយរៀង)÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩...
មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយ

ខេត្តបាត់ដំបង÷មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោកជំទាវនៅរសៀលថ្ងៃទី៥ខែកុម្ភះនេះបានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។នៅក្នុងពិធីនេះលោកជំទាវញ៉ែម.សាខនសម្តេចក្រឡាហោមស.ខេងបានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។ ក្នុងពិធីនេះក៏មានវត្តមានលោកស.សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាព្រមទាំងលោកជំទាវលោកចន្ទ.សុផលអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងលោកខាន់.ម៉ាណេររដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំងអស់លោកលោកជំទាវមន្រ្តីរាជការអ្នកមុខអ្នកការតាមមន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធក្នុងខេត្តបាត់ដំបងកងកម្លាំងនគរបាលព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនអង្គរូបផងដែរ។ជាមួយគ្នានេះដែរលោកជំទាវញ៉ែម.សាខនក៏បានថ្លែងអំណរគុណចំពោះអស់លោកលោកជំទាវលោកស្រីមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធអាជីវករសប្បុរសជនក្នុងខេត្តនិងក្រៅខេត្តដែលបានជួយឧបត្ថមជាបន្តបន្ទាប់កន្លងមក។ ក្នុងឱកាសនោះលោកជំទាវក៏បានប្រគេនទយ្យវត្ថុចំពោះព្រះសង្ឃនិងប្រគល់សម្ភារៈបរិក្ខាប្រេីប្រាស់និងឱសថដល់មន្ទីរពេទ្យព្រមទាំងបានចែកអំណោយមួយចំនួនដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផងដែរ។បច្ចុប្បន្នមន្ទីរពេទ្យមួយនេះក៏ត្រូវបានរៀបចំបំពាក់ដោយឧបករណ៍សម្ភារៈវេជ្ជសាស្រ្តទំនើបៗទាន់សម័យនិងមានក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ទទួលបានការបណ្តុះបណ្តាលទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ទន្ទឹមនិងនេះក៏បានទទួលពិនិត្យនិងព្យាបាលជម្ងឺទាំងកងកម្លាំងនគរបាលមន្រ្តីរាជការនិងប្រជាពលរដ្ឋទូទៅ២៤ម៉ោងលើ២៤ម៉ោងទៅតាមតម្រូវការ៕សៅ...
ឡានដឹកខ្សាច់ខ្នាតយក្ស សម្រុកដឹកចេញពី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទៅតំបន់ព្រលានយន្តហោះថ្មីកំពុងអង្រួនទ្រូងផ្លូវ នឹងទ្រូងប្រជាជន អោយគ្រាំគ្រា

ឡានដឹកខ្សាច់ខ្នាតយក្សសម្រុកដឹកចេញពី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទៅតំបន់ព្រលានយន្តហោះថ្មីកំពុងអង្រួនទ្រូងផ្លូវ...
ពិធីបុណ្យផ្កាប្រាក់និងបញ្ចុះបឋមសិលាកសាងកុដិ ក្នុងមណ្ឌលវិបស្សនាធុរៈវត្តក្រញូង ភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង

(ខេត្តស្វាយរៀ) ÷ ឯកឧត្តម នាង សុជីវី ប្រធានក្រុមការងារចុះជួយឃុំមុខដា ព្រមទាំងក្រុមការងារ លោកស៊ូ មុ៉ល អភិបាលស្រុករមាសហែក...
អ្នកឧកញ៉ា គិត ម៉េង រម្លឹកសមិទ្ធិផល និង វិបុលភាព វិសេសវិសាលនៅក្នុងឆ្នាំ ២០១៩

រាជធានីភ្នំពេញ : វិលទៅមើលឆ្នាំ២០១៩ គឺជាឆ្នាំដែលសម្រេចបានសមិទ្ធផល និងវិបុលភាពជាច្រើន។ ខ្ញុំពិតជាមានសេចក្តីរំភើបឥតឧបមាដែលបានឃើញពីភាពរីកចម្រើនលូតលាស់គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។...
លោកស្រី អន សុផានី រស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រកាសដល់អាជ្ញាធរករណីបាត់ច្បាប់ដើមប្លង់ដី

ភ្នំពេញ : លោកស្រី អន សុផានី ភេទស្រី អាយុ ៦៤ឆ្នាំ កាន់អត្តសញ្ញាប័ណ្ណលេខ ០១០៨៩០៣៧៨ មានទីលំនៅបច្ចុប្បន្នភូមិចំរើនផល សង្កាត់បឹងទំពុន...
អភិបាលខេត្តបាត់ដំបងចុះសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ នៅឃុំកោះជីវាំងស្រុកឯកភ្នំ

ខេត្តបាត់ដំបង÷ដោយការយកចិត្តទុកដាក់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១បានដឹកនាំប្រតិភូរួមជាមួយសប្បុរសជនមួយចំនួនចុះសំណេះសំណាលនិងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៦០០គ្រួសារស្ថិតក្នុងឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តអភិបាលស្រុកប្រធានមន្ទីរអង្គភាពមួយចំនួន...