ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

អង្គភាពរដ្ឋាករទឹកគំរូខេត្តបាត់ដំបងផ្តល់បច្ចេកទេសដល់អាជីវករផ្គត់ផ្គង់ទឹកស្អាតឯកជនជិត១០០នាក់មកពីខេត្តចំនួន០៩

អង្គភាពរដ្ឋាករទឹកគំរូខេត្តបាត់ដំបងផ្តល់បច្ចេកទេសដល់អាជីវករផ្គត់ផ្គង់ទឹកស្អាតឯកជនជិត១០០នាក់មកពីខេត្តចំនួន០៩

ខេត្តបាត់ដំបង÷ដើម្បីអោយទឹកស្អាតកាន់តែមានគុណភាពប្រកបដោយស្តង់ដាអាណាម័យខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទៅបានជំរុញអោយក្រុមអាជីករផ្គត់ផ្គង់ទឹកស្អាតឯកជនជិត១០០នាក់មកពីបណ្តាខេត្តចំនួន០៩មកស្វែងយល់ដកស្រង់បច្ចេកទេសពីអង្គភាពរដ្ឋាករទឹកដែលឈានមុខក្នុងខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តន៍។នៅក្នុងឱកាសធ្វើបទបង្ហាញនៅថ្ងៃទី២២ខែកក្តដាឆ្នាំ២០២០កញ្ញាសេង.សុរ័ត្នអនុប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបងទទួលបន្ទុកការងារផ្នែកផលិតកម្មនិងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងបានបង្ហាញពីចំណុចធំៗជាច្រើនពិសេសលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រងទឹកស្អាតដែលបាត់បង់។ដំបូងឡើយទឹកស្អាតដែលបានលេចជ្រាបបាត់នៅក្នងដីប្រមាណជាជាង៥០%ប៉ុន្តែបច្ចុប្បន្នការបាត់បង់ខាងលើនេះបានថយចុះនៅត្រឹមតែ៨%ប៉ុណ្ណោះគិតទាំងការប្រើប្រាស់លើសេវាសាធារណះផ្សេងៗបូកទាំងការប្រើប្រាស់លើរថយន្តពន្លត់អគ្គិភ័យផងដែរ។ តំណាងអង្គភាពរដ្ឋាករទឹកស្អាតបាត់ដំបងរូបនេះបន្តថា÷ទន្ទឹមនិងការពង្រីកបណ្តាញទឹកស្អាតក្នុងតំបន់សេវាផ្គត់ផ្គង់បានទូលំទូលាយស្របទៅតាមសមត្ថភាពនៃផែនការហើយអង្គភាពបានពង្រឹងក្រុមការងារប្រចាំការរុករកទឹកធ្លាយពេលយប់ពេលថ្ងៃនិងតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំដើម្បីទឹកស្អាតធានាបាននូវយ៉ាងប្រណិតមុននឹងបញ្ជូនឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។លោកសុខ.សាមឌីនាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានលើកឡើងដែរថា÷កម្មសិក្សារវាងសមាជិកក្នុងសមាគមទឹកស្អាតឯកជនជួបជាមួយអង្គភាពរបស់រដ្ឋដែលដើរលំដាប់ឈានមុខនេះបានបង្កើនទំនាក់ទំនាក់ទំនងរវាងសមាជិកជាមួយនិងថ្នាក់ដឹកនាំសមាគមនិងរវាងសមាជិកនឹងសមាជិកកាន់តែស្និតស្នាលស្វែងយល់ពីបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយថែមទាំងបានចែករំលែកចំណេះដឹងនិងបទពិសោធន៍លើអាជីកម្មផ្គត់ផ្គង់ទឹកស្អាតផងដែរ។ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានបន្តថា÷គម្រោងខាងលើនេះកំពុងបន្តអន្តវត្តនៅទូទាំងប្រទេសផងដែរម៉្យាងទៀតប្រសិនបើអាជីករណាមួយមានបញ្ហាសមាគមនិងជួយរិះរកវិធីដោះស្រាយជូនធ្វើយ៉ាងណាសម្រេចតាមគោលនយោបាយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ទូទាំងប្រទេសស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន.សែននាយករដ្ឋមន្ត្រីដែលសម្តេចតែងបានលើកលើកឡើងកន្លងមក៕សៅ... សូមអានត... »

ដើរជីកទំពាំងកេះ១រណ្តៅខំតែអរស្មានកំណប់ទាល់តែជីកចំធ្លាយកេះទើបភ្ញាក់ផ្អើលប្តឹងដល់សមត្ថកិច្ច

ដើរជីកទំពាំងកេះ១រណ្តៅខំតែអរស្មានកំណប់ទាល់តែជីកចំធ្លាយកេះទើបភ្ញាក់ផ្អើលប្តឹងដល់សមត្ថកិច្ច

ខេត្តបាត់ដំបង÷គ្រាប់កាំភ្លើងប្រភេទk477ជាច្រើនកេះត្រូវបានប្រជាកសិករប្រទះឃើញខណះដែលកសិកររូបនេះបានដើរជីកទំពាំងតាមបន្ទាន់ព្រំដែនកម្ពុជា.ថៃក៏ប្រទះឃើញតែម្តងហើយស្មានតែកំណប់ខំត្រេកអរដល់ពេលជីកចំកេះធ្លាយទើបមានការភ្ញាក់ផ្អើលរាយការណ៍ដល់សមត្ថកិច្ចតែម្តង។សមត្ថកិច្ចបានអោយដឹងថាការប្រទះឃើញគ្រាប់របស់កសិករនេះបានកើតឡើងកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៣:៣០នាទីនៅចំណុចក្រុមទី៦ភូមិស្រឡៅជ្រុំឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តអោយដឹងថាប្រជាពលរដ្ឋដែលជាអ្នកប្រទះឃើញកេះគ្រាប់មានឈ្មោះប៊ូ.ម៉ៅភេទប្រុសរស់នៅភូមិឃុំខាងលើខណះដែលគាត់បានដើរជីកទំពាំងតាមមាត់អូរព្រំដែនកម្ពុជា.ថៃក៏បានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទK477ចំនួន១៩០០គ្រាប់(ខូចគុណភាព)ផលិតនៅប្រទេសចិន។ក្រោយពីសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីកសិករសមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍សេរីមានជ័យក៏បានចុះទៅពិនិត្យបានសន្និដ្ឋានថាគ្រាប់ទាំងនេះបានខូចគុណភាពហើយ។បច្ចុប្បន្នសមត្ថកិច្ចបានយកគ្រាប់ទាំងនេះមករក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលស្រុក៕សៅ... សូមអានត... »

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគាររធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)÷ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី... សូមអានត... »

កសិករថារបរចិញ្ចឹមក្រពើក្នុងស្ថានភាពទីផ្សារជួបវិបត្តិកូវីដ.១៩ក៏នៅតែមានដំណើរការល្អដដែល

កសិករថារបរចិញ្ចឹមក្រពើក្នុងស្ថានភាពទីផ្សារជួបវិបត្តិកូវីដ.១៩ក៏នៅតែមានដំណើរការល្អដដែល

ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០នេះលោកហេង.ខុនជាប្រជាពលរដ្ឋចំណូលថ្មីរស់នៅក្នុងភូមិស្លាកែតក្រុងបាត់ដំបងបានរៀបរាប់ឲ្យដឹងថានៅ:ការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមសត្វក្រពើដំបូងនេះគឺជារបរបន្តវេនពីឳពុករបស់លោកបែបលក្ខណះគ្រួសារនៅលើផែបឹងទន្លេសាប។លោកថាក្រោយមកលោកក៏បានកែប្រែទីតាំងពីការចិញ្ចឹមពីលើផែដែនទឹកមកចិញ្ចឹមនៅតំបន់ដែនគោកវិញ។ហើយក្នុងដំណាក់កាលចិញ្ចឹមផ្តាច់មុខផ្ទាល់ខ្លួនរបស់លោកពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានលក្ខណះល្អប្រសើរជាមួយនឹងភាពជោគជ័យរបស់លោកជាង៣០ឆ្នាំមកនេះក៏ជាកម្លាំងចិត្តបានជម្រុញឲ្យលោកពង្រីកទំហំកសិដ្ឋានបង្កើនចិញ្ចឹមក្រពើបន្ថែមទៀតដែលមានសត្វក្រពើប្រភេទធំមានរហូតដល់ជាង១០០០ក្បាលក្នុងនោះក្រពើមេមានចំនួនជាង៧០០ក្បាលនិងក្រពើឈ្មោលមានចំនួន៣០០ក្បាល។ លោកបន្តថា:បច្ចុប្បន្នលោកបានចិញ្ចឹមតាមរបៀបភ្ញាស់លក់កូនវាបានហុចផលក្នុងមួយសារស្មើនិងមួយឆ្នាំក្រពើមេមួយក្បាលពងបានចាប់ពី២០ដល់៣០ក្បាលហើយក្នុងមួយឆ្នាំលោកទទួលបានកូនក្រពើសរុបចាប់ពី៩០០០ទៅដល់១០០០០ក្បាល។ចំពោះកូនក្រពើដែលបានហុចផលទាំងអស់ក៏ទទួលបានទីផ្សារធំទូលាយផងដែរលោកមិនបារម្មនោះទេដោយសាមានម៉ូយបញ្ជាទិញអស់ភ្លាមៗមិនដែលសល់នោះទេ។ចំពោះតម្លៃលើទីផ្សារវិញកូនក្រពើមួយក្បាលលក់បានតម្លៃចាប់ពី២២ទៅ២៣ដុល្លាអាមេរិកក្នុងនោះទូទាត់សេវាកម្មករនិងការចំណាយលើនុយឬចំណីរាប់សិបតោនក្នុងមួយឆ្នាំៗអាចផ្តល់ប្រាក់ចំណូលបានច្រើនសមរម្យបានផ្លាស់ប្តូកម្រិតជីវភាពគ្រួសាររបស់លោកឲ្យប្រសើរឡើងជាបន្តបន្ទាប់ក្នុង១ឆ្នាំៗ។ លោកបន្តថា:បើទោះបីនាពេលបច្ចុប្បន្ននេះមានទីផ្សារទើបតែបានល្អឡើវិញក្តីក៏បានជួបវិបត្តិខ្លះដែរខណះវិបត្តិសេដ្ឋកិច្ចពិភពលោករយះពេល៣ឆ្នាំចុងក្រោយនេះបានធ្វើឲ្យទីផ្សារក្រពើធ្លាក់ទាបយ៉ាងខ្លាំងដែលមិននឹកស្មានដល់រហូតដល់ដើមឆ្នាំ២០២០កន្លងទៅនេះកូនក្រពើចាប់ផ្តើមលែងមានទីផ្សារលក់ដោយបង្ខំកូនក្រពើមួយក្បាលលក់បានតម្លៃត្រឹមតែជាង១ដុល្លាអាមេរិកប៉ុណ្ណោះធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមដែលធ្លាប់ជោគជ័យបែរជាខកចិត្តព្រោះបង់ខាតថវិការជាច្រើនទូទាត់តែលើសេវាកម្មករនិងចំណីក៏មិនរួចខ្លួនផង។លោកថាចុងក្រោយពួកលោកក៏បានអំពាវដល់ក្រសួងឬមន្ទីរដែលពាក់ព័ន្ធទាំងអស់ជួយជំរុញនិងជួយរកទីផ្សារឲ្យពួកគាត់ផងពុំនោះទេប្រជាពលរដ្ឋអាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលឬក៏បោះបង់មុខរបរបុរាណខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធនឹងមុខរបរខាងលើលោកជួង.សុភានាយខណ្ឌជលផលបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷បច្ចុប្បន្នក្នុងខេត្តបាត់ដំបងប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើមានកសិដ្ឋានសរុបចំនួន៤៤ក្នុងនោះកសិដ្ឋានចិញ្ចឹមរបស់រដ្ឋមានចំនួន០១ទីតាំងនិងកសិដ្ឋានចិញ្ចឹមឯកជនមានចំនួន៤៣ទីតាំង។លោកថាចំពោះតម្លៃក្នុងទីផ្សារធ្លាក់ទាបមានកត្តាច្រើនពាក់ព័ន្ធដូចជាបញ្ហាកូវីដ.១៩បញ្ហាទីផ្សារប្រទេសថៃបិទរោងចក្រផលិតចំណីអាហារបណ្តោះអាសន្ននិងមួយផ្នែកទៀតដោយសារបញ្ហាទំនាក់ទំនងទីផ្សារធំក្រៅប្រទេសរវាងប្រទេសវៀតណាមនិងប្រទេសចិនតែបច្ចុប្បន្នអ្នកចិញ្ចឹមមានសន្ទុះទីផ្សារល្អឡើងវិញហើយ៕សៅ... សូមអានត... »

ពិធីបញ្ចុះបឋម​សិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង​ .

ពិធីបញ្ចុះបឋម​សិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង​ .

(ខេត្តស្វាយរៀង​)៖ ព្រឹកថ្ងៃទី ២០​ ខែកក្កដា​ ឆ្នាំ២០២០​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក... សូមអានត... »

តើមេមាន់ជល់ មានរិទ្ធិអំណាចប៉ុណ្ណា បានជាប៉ូលីសខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្រ្កាបមិនរាងចាលសោះចឹង ?

តើមេមាន់ជល់ មានរិទ្ធិអំណាចប៉ុណ្ណា បានជាប៉ូលីសខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្រ្កាបមិនរាងចាលសោះចឹង ?

រាជធានីភ្នំពេញ : បន្ទាប់ពីការបង្រ្កាបហាក់ក្តៅគគុក របស់ប៉ូលីសនៃអធិការនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ... សូមអានត... »

ភ្នំបាណង់ក្នុងស្រុករតន:មណ្ឌលត្រូវបានឈ្មួញកាយរាបដល់ដីដោយសាលោកចៅហ្វាយស្រុកអនុញ្ញាតិដោយគ្មានច្បាប់ទម្លាប់

ភ្នំបាណង់ក្នុងស្រុករតន:មណ្ឌលត្រូវបានឈ្មួញកាយរាបដល់ដីដោយសាលោកចៅហ្វាយស្រុកអនុញ្ញាតិដោយគ្មានច្បាប់ទម្លាប់

ខេត្តបាត់ដំបង÷សកម្មភាពឈ្មួញកាយភ្នំបាណង់នេះលោកឥន្ទ.សៅរិទ្ធចៅហ្វាយស្រុករតន:មណ្ឌលបានឆ្លើយប្រាប់អ្នកសារពត៌មាននៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០នេះថាលោកមិនបានសុំច្បាប់ទៅណាទេព្រោះលោកបានដាក់អោយក្រុមហ៊ុនហុង.ឆាយកាយយកទៅធ្វើផ្លូវ២ខ្សែក្នុងឃុំតាមរយះមូលិធិឃុំ។តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងថាភ្នំបាណង់គឺជាភ្នំមួយដែលសំបូរទៅដោយព្រៃឈើធម្មជាតិចម្រុះតូចធំគួអោយគយគន់ហើយវាមានផលប្រយោជន៍ទប់ខ្យល់បានមួយចំណែកហើយក៏ជាភ្នំមួយដែលមានឈ្មោះបោះសំឡេងតាមរយះបទចម្រៀងរបស់អធិរាជសម្លេងមាសសិុន.សីុសាម៉ុតផងដែរក្នុងទឹកដីអាណាចក្រខេត្តបាត់ដំបង។ ឆ្លើយតបទៅនឹងសម្តីរបស់លោកចៅហ្វាយស្រុករតន:មណ្ឌលលោកអ៊ាន.មាឃប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អោយដឹងនៅថ្ងៃទី១៦ខែកក្កដានេះដែរថារឿងកាយភ្នំបាណង់នេះលោកមិនបានដឹងទេហើយលោកនឹងអោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើលបើសិនដូចអ្នកសារពត៌មានផ្តល់ដំណឹងមែនលោកនិងអោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ បើទោះជាយ៉ាងណាប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់អាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធជួយពិនិត្យនិងទប់ស្កាត់ទៅលើក្រុមឈ្មួញដែលកំពុងធ្វើអាជីវកម្មទន្រ្ទានភ្នំដែលជាសម្បត្តិសាធារណះអោយបានទាន់ពេលវេលាផងបើមិនដូច្នោះលោកអភិបាលស្រុករូបនេះនិងបណ្តោយអោយឈ្មួញកាយតាមអំពើចិត្តដោយគ្មានការឯកភាពពីថ្នាក់ខេត្តឬថ្នាក់មន្ទីរពាក់ព័ន្ធក្នុងខេត្តនោះឡើយ៕សៅ... សូមអានត... »

រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារបើកកិច្ចប្រជុំ ផ្តោតសំខាន់ការទប់ស្កាត់ការទន្រ្ទានដីព្រៃ

រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារបើកកិច្ចប្រជុំ ផ្តោតសំខាន់ការទប់ស្កាត់ការទន្រ្ទានដីព្រៃ

ខេត្តព្រះវិហារ : ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប... សូមអានត... »

អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ន្ធចុះពិនិត្យការឈូសឆាយដីព្រៃដោយចាប់បានគ្រឿងចក្រ១គ្រឿង

អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ន្ធចុះពិនិត្យការឈូសឆាយដីព្រៃដោយចាប់បានគ្រឿងចក្រ១គ្រឿង

អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ខេត្តព្រះវិហារ : ក្រោយទទួលបទបញ្ជាពីសំណាក់លោកអភិបាលស្រុក ព្រឹកថ្ងៃទី១៣ ខែកក្កដា... សូមអានត... »

អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការ (ការិយាល័យច្រកចេញចូលតែមួយស្រុករមាសហែក)

អបអរសាទរពិធីសម្ពោធដាក់ឲ្យដំណើរការ (ការិយាល័យច្រកចេញចូលតែមួយស្រុករមាសហែក)

ខេត្តស្វាយរៀង ÷ព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅបរិវេណសាលាស្រុករមាសហែក... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com