List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
ឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ ដឹកតាមរថយន្ត១គ្រឿង ត្រូវមន្រ្តីជំនាញស្រុកឆែប ខេត្តព្រះវិហារ ធ្វើការឃាត់ទុកអនុវត្តផ្លូវច្បាប់

ខេត្តព្រះវិហារ÷ រសៀលថ្ងៃទី១៣.ខែកក្តដា ឆ្នាំ ២០២០ វេលាម៉ោង១២និង៤០នាទី សង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន នឹងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប...
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់ចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង÷នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ម្សិលមិញក្រសួងបរិស្ថាននិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានបើកនូវកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះធ្វើអត្តសញ្ញណកម្មមនុស្សនិងអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូតដើម្បីធ្វើការពិនិត្យស្ថានភាពជាក់ស្តែងនិងស្តាប់នូវមតិយោបល់មួយចំនួនដើម្បីធ្វើការពិចារណាខិតខំស្វែងរកនូវដំណោះស្រាយវិធានផ្លូវច្បាប់លើបញ្ហាដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំឡូតរបស់ខេត្តបាត់ដំបង។ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកសំឡូតខេត្តបាត់ដំបងដឹកនាំដោយលោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថាននិងឯកឧត្តមសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តទទួលបន្ទុកនិងជាតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបង។ក្នុងនោះក៏មានលោកឧត្តមសេនីយទោអេង.ហុងមេបញ្ជាការងនៃយោធភូមិភាគទី៥ព្រមទាំងលោកប្រធានមន្ទីរបរិស្ថានខេត្តលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោកនាយករងរដ្ឋបាលខេត្តលោកនាយកស្តីទីនៃទីចាត់ការអន្តរវិស័យនិងអស់លោកដែលជាអភិបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមេឃុំមេភូមិអនុមេភូមិនិងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។ លោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងកិច្ចប្រជុំថា៖កិច្ចប្រជុំនេះគឺក្នុងគោលបំណងដើម្បីធ្វើឲ្យសម្រេចបាននូវការរៀបចំការប្រើប្រាស់ដីធ្លីក្នុងស្រុកសំឡូតនេះឲ្យបានចប់ជាស្ថាពរតាមរយះគោលនយោយបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល។លោកបានបន្តទៀតថាៈការដោះស្រាយនេះធ្វើយ៉ាងណាឲ្យបានឆាប់រហ័សហើយមានប្រសិទ្ធភាពភាពត្រឹមត្រូវនិងសុច្ចរិតភាពដើម្បីឆ្លើយតបតាមតម្រូវការរបស់រាជរដ្ឋាភិបាល។លោកសឿម.ប៊ុនរិទ្ធក៏បានលើកឡើងដែរថា:ពាក់ព័ន្ធនិងបញ្ហាដីធ្លីនេះអាជ្ញាធរខេត្តក៏បានធ្វើការស្នើសុំជាគោលការណ៍ដល់ក្រសួងបរិស្ថានផងដែរដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទន្ទឹមនឹងនោះអាជ្ញាធរខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្ថែមទៀតក្នុងការទប់ស្កាត់ពីការទន្រ្ទានដីព្រៃឬដីគម្របបរិស្ថានផ្សេងៗទៀតក្នុងស្រុកសំឡូត។ត្រូវមានវិធានការនូវក្នុងការរៀបចំគម្រោងបោះបង្គោលព្រំដីរដ្ឋសម្រាប់ធ្វើការគ្រប់គ្រងលើដីរដ្ឋទាំងនោះឲ្យបានដើម្បីជៀសវាងកុំឱ្យមានការរំលោភបំពានបន្តទៀតពីសំណាក់ជនណាម្នាក់។លោកសឿម.ប៊ុនរិទ្ធិក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកុំឲ្យមានការឃុបឃិតគ្នាដើម្បីកេងប្រវ័ញ្ចទាញយកនូវផលប្រយោជន៍ដោយប្រការណាមួយឲ្យសោះ។ដោយលោកព្រមានថា៖បើសិនជារកឃើញថាមានមន្ត្រីណាមានការឃុបឃិតគ្នាលាក់បាំងក្នុងការប្រព្រឹត្តនូវទង្វើណាមួយរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេ៕សៅ...
រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើជនក្រីក្រនិងអ្នកងាយរងគ្រោះដោយសាជម្ងឺកូវីដ១៩អោយមានតម្លាភាពក្នុងការផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល

ខេត្តបាត់ដំបង÷ថ្លែងនៅក្នុងពិធីតែងតាំងនិងផ្លាស់ប្តូរមុខតំណែងជាអភិបាលរងខេត្តបាត់ដំបងថ្មីនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០នេះលោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់ចំពោះការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រនិងអ្នកងាយរងគ្រោះដោយជម្ងឺកូនវី១៩អោយមានភាពស្មោះត្រង់និងតម្លាភាពកុំប្រកាន់បក្ខពួកដែលនាំអោយខូចកិត្តិយសដល់រាជរដ្ឋាភិបាល។ដោយពិធីនេះឋិតក្រោមគណះអធិបតីពីសណាក់លោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីបណ្តាមន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនផងដែរ។ នៅក្នុងឱកាសនោះដែរលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានជំរាបជូនគណះអធិបតីពាក់ព័ន្ន្ធនិងស្ថានភាពកូវីត១៩ផងដែរថា:គិតត្រឹមថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ក្នុងចំណោមគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ១៩(ចាប់ពីដំណើរការមក)មានបណ្ណសរុបចំនួន៦៦.៣៩៤គ្រួសារក្នុងនោះបានផ្តល់ប្រាក់រួចចំនួន៩២,៩១%ស្មើនឹង៦១.៦៨៩គ្រួសារដែលបានចំណាយជាប្រាក់សរុបចំនួន១១.៦៤៣.២៣២.០០០រៀល។បើទោះបីបែបណាក្នុងនាមរដ្ឋបាលសាលាខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅលើប្រជាពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់ពីប្រទេសថៃក៏ដូចជាភ្ញៀវបរទេសដែលមកកម្សាន្តក្នុងខេត្តផងដែរ៕សៅ...
ច្រកទ្វារអន្តរជាតិគីឡូ១៣(ច្រកភ្នំដី)ភាគីថៃត្រៀមនឹងបើកអោយដំណើរការឡើងវិញក្នុងរយះពេលខ្លីខាងមុខនេះ

ខេត្តបាត់ដំបង÷ច្រកទ្វារអន្តរ:ជាតិគីឡូ១៣(ភ្នំដី)ឋិតក្នុងស្រុកសំពៅលូនរវាងព្រំប្រទល់ខេត្តស្រះកែវភាគីថៃនិងខេត្តបាត់ដំបងភាគីកម្ពុជាខាងភាគីថៃត្រៀមនឹងបើកអោយដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះឡើងវិញហើយ។នេះបើយោងតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃលេខ១៧៤៤/២៥៦៣ស្តីពីការបន្ធូរបន្ថយការប្រើប្រាស់ច្រកទ្វារចូលព្រះរាជាណាចក្រថៃឡើងវិញដើម្បីដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិ(ខៅឌីនឃុំខ្លងហាត)ស្រុកខ្លងហាត។ពាក់ព័ន្ធនិងការបើកច្រកពីសំណាក់ភាគីថៃនេះលោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងបានអោយដឹងដែរថា:ភាគីថៃត្រៀមនឹងបើកអោយដំណើរការចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅអោយមានការដឹកជញ្ជូនចេញចូលនូវទំនិញរវាងខេត្តទាំង២ចាប់ពីម៉ោង០៦:០០ព្រឹករហូតដល់ម៉ោង១៨:០០នាទី(០៦ល្ងាច)ជាធម្មតាវិញ។ ចំពោះខ្លឹមសារលំអិតនៅក្នុងលិខិតជូនដំណឹងរបស់ភាគីថៃបានបញ្ជាក់ថា:អនុញ្ញាតអោយឆ្លងកាត់តែរថយន្តដឹកជញ្ជូនទំនិញតែប៉ុណ្ណោះដោយឱ្យមានអ្នកគ្រប់គ្រងរថយន្តនិងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស២នាក់ចាប់ពីម៉ោង០៦:០០នាទីដល់ម៉ោង១៨:០០នាទីជារៀងរាល់ថ្ងៃដោយត្រូវអនុវត្តតាមវិធានការនៃការការពាររោគឆ្លងកូវីដ១៩។ហើយគ្រប់កម្លាំងសមត្ថកិច្ចប្រចាំការមាត់ច្រកទ្វារដែលទទួលខុសត្រូវក្នុងតំបន់គ្រប់គ្រងការធ្វើដំណើរចូលឬចេញរបស់បុគ្គលនិងរថយន្តត្រូវអនុវត្តតាមច្បាប់អោយបានត្រឹមត្រូវបំផុតដើម្បីទប់ស្ងាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩សាជាថ្មីម្តងទៀតក្រោយពីត្រូវបានបិទច្រកទ្វារនាពេលកន្លងទៅ។ ទាក់ទិនពីការបើកច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ឲ្យដំណើរការចេញចូលនូវរថយន្តដឹកជញ្ជូនទំនិញនៅច្រកទ្វារខាងលើចាប់ពីថ្ងៃទី១៥ខែកក្កដាខាងមុខនេះ។លោកឃឹម.ទិព្វមុនីប្រធានច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង...
តំណាងសហគមន៍បួនភូមិក្នុងឃុំសេដា ស្រុកលំផាត់បានច្រានចោលការចោទប្រកាន់ករណីផ្ទុះការវាយប្រហារទៅលើលោកឆនផល្លាក្នុងពិធីបើកវេទិកាសាធារណ:…

ខេត្តរតនគិរី.. តំណាងសហគមន៍ចំនួន4ភូមិរួមមាន: ទីមួយ: ភូមិសាមុតលើទីពីរ: ភូមិសាមុតគ្រោម . ទីបី: ភូមិថ្មី និងទីបួន: ភូមិកែងសាន់...
ប្រជាសហគមន៍កសិកម្មចំនួន០៨បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវអោយទៅក្រុមហ៊ុន(AMRU Rice)

ខេត្តបាត់ដំបង÷នៅក្នុងពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)ជាមួយក្រុមហ៊ុនAMRURiceនិងសហគមន៍កសិកម្មខេត្តបាត់ដំបង។កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះលោកឈឹម.វជិរាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបាត់ដំបងបានលើកឡើងថា÷អង្ករពូជសែនក្រអូបដាំដុះនៅក្នុងទឹកដីខេត្តបាត់ដំបងមានលក្ខណះអំណោយផលល្អប្រកបដោយឱជារសឈ្ងុយឆ្ងាញ់តាមបែបធម្មជាតិដែលតំណាងឲ្យស្រូវក្រអូបរបស់កម្ពុជា។ លោកបានបន្តថា÷ដើម្បីបង្កើនគុណភាពស្រូវប្រភេទនេះក្នុងខេត្តបាត់ដំបងឆ្នាំនេះមន្ទីរជំនាញសហការជាមួយរដ្ឋបាលមូលដ្ឋានបានជម្រុញឲ្យកសិករផលិតស្រូវត្រូវសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់និងមានលទ្ធភាពកាន់តែច្រើនតម្រូវតាមទីផ្សារ។ដោយចំពោះមុននេះក្រុមហ៊ុនបានចុះអនុវត្តក្នុងការចុះផលិតកម្មកសិកម្មកិច្ចសន្យាមានរហូតដល់ចំនួន៦២គម្រោងដែលក្នុងនោះមានដូចជា:កិច្ចសន្យាទិញស្រូវSRP,មាន់ស្រែនិងកិច្ចសន្យាទទួលទិញបន្លែសុវត្ថិភាពទូទៅពីកសិករជាដើម។ លោកឈឹម.វជិរាបញ្ជាក់បន្ថែមថា÷តំបន់ដែលអំណោយផលសម្រាប់ដាំដុះពូជស្រូវសែនក្រអូបក្នុងទឹកដីខេត្តបាត់ដំបងមានដូចជាចាប់ពីចំណុចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យប៉ែកខាងលើផ្លូវជាតិលេខ៥រហូតដល់ព្រំប្រទល់ស្រុកម៉ោងឬស្សីខេត្តបាត់ដំបងដែលជាប្រភេទដីមាសសម្រាប់ផលិតអង្ករក្រអូបមានសារធាតុចិញ្ចឹមយ៉ាងសំបូរតាមបែបធម្មជាតិ។ លោកគង់.ភាជប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷តាមរយ:កិច្ចសន្យាផលិតកម្មកសិកម្មនេះគឺជាស្ពានសម្រាប់ចាប់ផ្តើមការកសាងទំនុកចិត្តរវាងសហគមន៍កសិកម្មនិងរោងម៉ាស៊ីនកិនស្រូវដើម្បីបង្កើនទីផ្សារមួយមាននិរន្តភាពពិតប្រាកដរបស់កសិកររួមទាំងម្ចាស់រោងម៉ាស៊ីនទទួលបាននូវប្រភេទស្រូវមានគុណភាពខ្ពស់ជម្រុញដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសអោយបានកាន់តែមានកំណើនខ្ពស់។លោកបន្តថា:បច្ចុប្បន្នខេត្តបាត់ដំបងមានសហគមន៍ចំនួន៦២បានបំពេញលក្ខន្តិកជាមួយវិស័យឯកជនដែលវាពិតជាមានសក្តានុពលខ្ពស់សម្រាប់រោងម៉ាស៊ីនកិនស្រូវផ្សេងៗទៀតចាប់ដៃគូរផលិតកម្មផ្គត់ផ្គង់និងការទិញស្រូវពីសហគមន៍កសិកម្មទាំងអស់។លោកក៏បានសំណូមពរដល់អង្គការCIRDនិងអង្គការFAECបន្តសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដើម្បីជ្រើសរើសរោងម៉ាស៊ីនកិនស្រូវសហគមន៍កសិកម្មបង្កើនឲ្យមានកិច្ចសន្យាកសិកម្មកាន់តែច្រើនហើយសហព័ន្ធស្រូវអង្ករកម្ពុជាប្រចាំតំបន់រងចាំសហការសម្របសម្រួលជួយជានិច្ចជាមួយប្រជាកសិករ៕សៅ...
ក្រុមកាងឆ្នោត យីហោ888 កំពុងប្រើឈ្មោះថ្នាក់ដឹកនាំ និងសមត្ថកិច្ច ប៉ូលិស,អហ មកប្រើប្រាស់

ភ្នំពេញ ៖ ជនស៊ីវិលមួយក្រុម ដែលជាកូនចៅនិងជាក្រុមការងារ របស់មេកាងឆ្នោតខុសច្បាប់ ដែលមានយីហោ ឬ នាមសម្ងាត់ 888 នៅតែបន្តអុកឡុកនៅក្នុងរាជធានីភ្នំពេញ...
ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទួលឧត្តម

ព្រះវិហារ : នៅព្រឹកថ្ងៃសុក្រ០៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី...
គ្រឿងញៀនដែលបានបង្ក្រាបនិងចាប់យកសរុបទាំង០៤ខេត្តត្រូវបានដុតបំផ្លាញចោលក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនាឆ្នាំ២០២០ដែលប្រារព្វឡើងក្នុងទឹកដីខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះក្នុងខេត្តបាត់ដំបងបានប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនាឆ្នាំ២០២០ដែលបានប្រព្រឹត្តឡើងក្នុងបរិវេណទីលានបាល់ទាត់ឋិតក្នុងភូមិរំចេក៤សង្កាត់រតន:ក្រុង/ខេត្តបាត់ដំបង។ដោយក្នុងពិធីនេះឋិតក្រោមអធិបតីភាពពីសំណាក់លោកកើត.រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួមនិងប្រតិភូមិអមដំណើរផងហើយក្នុងនោះក៏មានអភិបាលរងខេត្តមន្ត្រីរាជាមកពីបណ្តាមន្ទីរអង្គភាពស្ថាប័ន្ធផ្សេងៗគ្នាជុំវិញខេត្តព្រមទាំងលោកស្នងការស្នងការរងកងកម្លាំងទាំង៣អង្គភាពនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានសិស្សានុសិស្សជាច្រើនផងដែរ។ជាកិច្ចចាប់ផ្តើមក្នុងអង្គពិធីលោកស្នងការរងបានឡើងអានរបាយការណ៍ជូនគណះអធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនាពេលកន្លងមកដែលសម្រេចបានជាលទ្ធផលរហូតមកដល់ពេលនេះ។ក្រោយពីលោកស្នងការរងអានរបាយការណ៍ចប់លោកអភិបាលរងខេត្តបានឡើងអានសារលិខិតរបស់សម្តេចតេជោហ៊ុន.សែនជូនគណះអធិបតីនិងកងកម្លាំងទាំង៣ស្ថាប័នសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋសណ្តាប់ក្នុងអង្គពិធីទាំងមូលដែលមានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនិងសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការបណ្តាសមត្ថកិច្ចខិតខំអនុវត្តបន្តក្នុងទិសដៅបំរើដល់សង្គមក៏ដូចជាសេចក្តីសុខរបស់ប្រជាពលរដ្ឋផងដែរ។ក្រៅពីនេះសម្តេចក៏បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងនិសិស្សានុសិស្សតាមរយះពិធីនេះដែរ។ លោកកើត.រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ក៏បានធ្វើការកោតសសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនាពេលកន្លងទៅក្នុងទិសដៅលើកកម្ពស់សន្តិសុខសង្គមតាមរយះក្នុងការទប់ស្កាត់ការរីករាលដាលនូវសារធាតុញៀននៅក្នុងមូលដ្ឋានឬសហគមន៍។ក្នុងនោះលោកក៏បានព្រមានដល់អ្នកដែលចេញមុខដើម្បីសម្របសម្រួលឬធ្វើអន្តរាគមចំពោះអ្នកដែលពាក់ព័ន្ធឬប្រព្រឹត្តអំពើខុសច្បាប់ពាក់ព័ន្ធនិងគ្រឿងញៀននេះផងដែរហើយបើសិនជារកឃើញថាមន្ត្រីតុលាការមួយណាពាក់ព័ន្ធលោកនឹងមិនអត់ឱនអោយជាដាច់ខាតហើយអនុវត្តតាមផ្លូវច្បាប់។ដោយឡែកចំពោះសារធាតុញៀនដែលបានយកមកដុតបំផ្លាញចោលសរុបទាំង០៤ខេត្តក្នុងពិធីនេះដោយអនុវត្តតាមដីកាសម្រេចលេខ:១៨៧៩អក២០របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ដោយសារធាតុញៀនទាំងនេះបានប្រមូលយកមកពីបណ្តាសាលាដំបូងខេត្តចំនួន០៤រួមមាន:១/ខេត្តបាត់ដំបងមានសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចំនួន១៦៩រឿងបានរឹបអូសថ្នាំញៀនបានដូចជា:១/ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ទម្ងន់១៦,១១០.២៣(ដប់ប្រាំមួយពាន់មួយរយដប់ក្រាមកណ្ដក់សញ្ញាម្ភៃបី)(ថ្នាំសុទ្ធ)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៦១,៣២០(ហុកសិបមួយពាន់បីរយម្ភៃគ្រាប់មានទម្ងន់៥៥១៨.៨០(ប្រាំពាន់ប្រាំរយដប់ប្រាំបីក្រាមកណ្ដក់សញ្ញាប៉ែតសិប។២/សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន១៨២២រឿងមានថ្នាំញៀន៖១/ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់២២៨,៥២(ពីររយម្ភៃប្រាំបីក្រាមកណ្ដក់សញ្ញាហាសិបពីរ)(ថ្នាំសុទ្ធ)(សូឡូក្រាមកណ្ដក់សញ្ញាដប់ប្រាំបី)។៣/សំណុំរឿងព្រហ្មទណ្ឌខេត្តពោធិ៍សាត់ចំនួន១១០រឿងមានថ្នាំញៀន៖១/ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់៩៩៣.៤២(ប្រាំបួនរយកៅសិបបីក្រាមកណ្ដក់សញ្ញាសែសិបពីរ(ថ្នាំសុទ្ធ)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៥(ប្រាំ)គ្រាប់មានទម្ងន់០,៤៥(សូន្យក្រាមកណ្ដក់សញ្ញាសែសិបប្រាំ)។៤/សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តប៉ៃលិនចំនួន៧១រឿងមានថ្នាំញៀន៖១/(ICE)៧៣៦,៨៩(ប្រាំពីររយសាមសិបប្រាំមួយក្រាមកណ្ដក់សញ្ញាប៉ែតសិបប្រាំបួន)(ទាំងសំបក)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៦៥១(ប្រាំមួយរយហាសិបមួយ)គ្រាប់មានទម្ងន់៥៨.៥៩(ហាសិបប្រាំបីក្រាមកណ្ដក់សញ្ញាហាសិប្រាំបួន)។ ក្រោយពីសមត្ថកិច្ចជំនាញបានបង្ហាញចំនួនថ្នាំញៀនសរុបទាំង០៤ខេត្តដល់គណះអធិបតីក៏ដូចជាអ្នកសារពត៌មាននៅក្នុងអង្គពិធីនេះកម្លាំងជំនាញក៏បានយកទៅដុតកំទេចចោលនូវសារធាតុញៀនទាំងនេះទៅតាមដីកាសម្រេចក្នុងរឿងព្រហ្មទណ្ឌចំនួន៥៣២សំណុំរឿងដែលមានចំនួនថ្នាំញៀនសរុបដូចខាងក្រោម៖១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)មានទម្ងន់សរុប១៨,០៦៩០៦(ដប់ប្រាំបីពាន់សូន្យរយហុកសិបប្រាំបួនក្រាមកណ្ដក់សញ្ញាសូន្យប្រាំមួយ)។២/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(w)មានចំនួន៦១.៩៧៨(ហុកសិបមួយពាន់ប្រាំបួនរយចិតសិបប្រាំបី)គ្រាប់មានទម្ងន់៥៥៧៨០២(ប្រាំពាន់ប្រាំរយចិតសិបប្រាំបីក្រាមកណ្ដក់សញ្ញាសូន្យពីរ។សរុបថ្នាំញៀនទាំងពីរប្រភេទមានទម្ងន់សរុប២៣,៦៤៧០៨(ម្ភៃបីពាន់ប្រាំមួយរយសែសិបប្រាំពីក្រាមកណ្ដក់សញ្ញាសូន្យប្រាំបី)រួមនិងឧបករណ៍និងសម្ភារៈសម្រាប់ផលិតប្រើប្រាស់និងចែកចាយគ្រឿងញៀនមួយចំនួនផង៕សៅ...
កំលាំងចម្រុះចុះបង្ក្រាបសន្និធិឈើ ចំនួន០២ទីតាំង ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ÷ ថ្ងៃទី០៩.០៧.២០២០ កម្លាំង អ.ហ.ខេត្ត និង កម្លាំង អ.ហ .ស្រុកឆែប .ស្រុកជ័យសែនចំនួន១០នាក់ រថយន្ត០៣គ្រ សហការដឹកនាំដោយលោក...