List/Grid Author Archives: ព្រហ្ម ឥន្ទ្រ
មន្ត្រីរាជការ ដែលខិលខូច ឃុបឃិតគ្នាយកដីរដ្ឋ ធ្វើបាបប្រជាជន នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ...
ពិធីបើកការប្រកួតកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់យកប្រាក់លាន

ខេត្តបាត់ដំបង:ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដើម្បីដណ្តើមប្រាក់លាននិងឈានចូលមកដល់ហើយក្នុងឆ្នាំ២០២០នេះ។ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ប្រចាំតំបន់អោយកាន់តែភាពអធិកអធ័មនិងមានការគាំទ្រនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកឃុន.សំបូរប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់ប្រាក់លាននេះ។ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាតាគ្រាមស្ថិតនៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រធានអនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមលោកអភិបាលស្រុកអាជ្ញាធរមូលដ្ឋានរួមនិងប្អូនៗកីឡាករជាច្រើនរូបទៀតផងដែរ។ ជាកិច្ចចាប់ផ្តើមក្នុងពិធីនេះលោកអ៊ឹម.ប៊ុនយូប្រធានក្រុមប្រឹក្សាឃុំតាគ្រាមបានអានរបាយការណ៍ស្វាមគមន៍និងជម្រាបជូនអំពីលក្ខខ័ណ្ឌនៃការប្រតួតបាល់ទាត់ដើម្បីជម្រុះដណ្តើមពានរង្វាន់ដល់គណះអធិបតី។លោកងួន.រតនៈបានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដែលបានរៀបចំកម្មវិធីកីឡាករនានាក្នុងឃុំនិងបានឱ្យយុវជនចូលរួមលែងកីឡាដើម្បីបង្កើនមិត្តភាពសុខភាពរឹងមាំនិងបានជៀសផុតឆ្ងាយពីគ្រឿងញៀនផងដែរ។លោកអភិបាលក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករនិងអង្គពិធីទាំងមូលសូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាដោយស្តាប់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រោះថាជំងឺកូវីដ១៩មិនទាន់រលាយសាបសូន្យនៅឡើយនោះទេហើយបច្ចុប្បន្នប្រទេសកម្ពុជាយើងក៏មានការឆ្លងរីករាលដាលជាថ្មីទៀតដោយចំនួនតូចផងដែរដូច្នេះសូមក្មួយៗលាងសម្អាតដៃឱ្យបានញឹកញាប់និងធ្វើដំណើរទៅទីសាធារណៈផ្សេងៗត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នាដើម្បីបង្កាចំពោះរោគឆ្លងមួយនេះ។ គណះកម្មាធិការរៀបចំការប្រកួតបានអោយដឹងថាកីឡាករដែលចូលរួមក្នុងការប្រកួតនាពេលនេះមានចំនួន០៦ក្រុមដែលមានកីឡាករមកស្រុកសង្កែ១ក្រុមស្រុកឯកភ្នំ១ក្រុមនិងក្នុងស្រុកបាណន់ចំនួន០៤ក្រុមផងដែរ។ហើយការប្រកួតនេះដែរក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅក្នុងមូលដ្ឋានក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សស្រលាញ់កីឡាចូលរួមហ្វឹកហាត់ទាំងអស់គ្នាដើម្បីសុខភាពល្អទាំងផ្លូវកាយនិងផ្លូវអារម្មណ៍ស្មារតីត្រូវបំភ្លេចចោលនូវរាល់សកម្មភាពសែបគប់គ្រឿងញៀនដែលវាអាចនិងបំផ្លាញអនាគត់របស់យុវជនបានដោយមិនដឹងខ្លួននិងនាំអោយមានទោសទាន់ផងដែរ៕សៅ...
ចាក់ដីលុបត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលក្រោមលេសអភិវឌ្ឍន៍មូលដ្ធាន តែការពិតសង្ស័យលក់យកលុយចែកគ្នា

(កណ្តាល): ត្រពាំកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ស្ថិតក្នុងភូមិព្រែកតាកែវ២...
កិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពនិងផ្តល់ប័ណ្ណសរសើរដល់រដ្ឋបាលឃុំសង្កាត់ណាដែលបានអនុវត្តការងារបានល្អប្រសើរកន្លងមក

ខេត្តបាត់ដំបង:នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១នាថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរឃុំសង្កាត់ទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមផ្តល់ថវិការបស់រាជរដ្ឋាភិបាលដល់ជនក្រីក្រពិតប្រាកដដោយតម្លាភាពបំផុតចៀសវាងនិយមបក្ខពួក។ដែលនៅក្នុងពិធីនេះមានលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តនិងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានផ្តល់ប័ណ្ណសរសើរនិងលិខិតសរសើរជូនដល់រដ្ឋបាលឃុំសង្កាត់ដែលបានជាប់ចំណាត់ថ្នាក់ល្អក្នុងការអនុវត្តការងារនៅតាមមូលដ្ឋានខ្លួនបានល្អប្រសើនាពេលកន្លងមកផងដែរ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្តគណៈអភិបាលខេត្តសាលាដំបូងខេត្តមន្ទីរអង្គភាពជុំវិញខេត្តអភិបាលអភិបាលរងក្រុងស្រុកអធិការនគរបាលក្រុងស្រុកទីបញ្ជាការកងរាជអាវុធខេត្តក្រុងស្រុកមេឃុំចៅសង្កាត់ប៉ុស្តិ៍នគរបាលឃុំនសង្កាត់និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។លោកងួន.រតន:បានផ្តាំផ្ញើដល់ឣភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩”។លោកបន្តទៀតថាកិច្ចការងារទាំងនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអាជ្ញាធរមូលដ្ឋានរួមមានមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុតចំពោះជនក្រីក្រពិតប្រាកដដោយចៀសអោយផុតពីការនិយមបក្ខពួកដែលជាទម្លាប់មិនល្អ។ដោយលោកផ្តល់ជាប្រសាសន៍ថាដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ នៅក្នុងកិច្ចប្រជុំនេះដែរលោកងួន.រតនៈក៏បានប្រគល់ប័ណ្ណសរសើរនិងថវិកាដល់រដ្ឋបាលក្រុងស្រុកដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។ហើយសម្រាប់ឆមាសទី១ឆ្នាំ២០២០នេះខេត្តបាត់ដំបងបានទទួលប័ណ្ណសរសើរជ័យលាភីប្រភេទ១មានចំនួន៨១ឃុំសង្កាត់ក្នុងមួយឃុំសង្កាត់ទទួលបានថវិកា៥០០.០០០៛។លិខិតសរសើរជ័យលាភប្រភេទ២មានចំនួន១៧ឃុំសង្កាត់ថវិកា៣២៥.០០០៛និងផ្តល់ជូនលិខិតសរសើរជ័យលាភីសម្រាប់ប្រភេទ៣ដល់ឃុំសង្កាត់មួយចំនួនទៀតរួមនិងថវិកា២៥០.០០០៛ផងដែរក្នុងឃុំសង្កាត់និមួយៗដែលជាការលើកទឹកចិត្តសម្រាប់កិច្ចខិតខំបំរើដល់សង្គមជាតិក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនិងបន្តភារះកិច្ចនេអោយកាន់តែមានប្រសិទ្ធិភាពបន្តទៀត៕សៅ...
អាជ្ញាធរឃុំបាបោងនិងប្រជាពលរដ្ធជាង១០គ្រួសារ ច្រានចោលទាំងស្រុង នូវសារព៌តមានមួយអង្គភាពបានចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំថាឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធលក់អោយឈ្មួញជីកយកអាចម៌ដីលក់ចែកគ្នាជាប្រយោជន៍ផ្ទាល់

(ព្រៃវែង) បន្ទាប់ពីមានសារព៌តមានមួយអង្គភាពចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំបាបោងថាបានឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធស្ថិតនៅក្នុងភូមិពន្លៃ...
ឯកឧត្តម យុិល សុធី និង លោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ

(ខេត្តស្វាយរៀង) ÷ ឯកឧត្តម យុិល សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឧបត្ថម្ភឃុំកំពង់ចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ...
សម្តេចតេជោ ប្រកាសចាត់វិធានការណ៍ក្តៅ ប្រសិនបើរកឃើញថា ឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល

រាជធានីភ្នំពេញ :សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានផ្ញើសារតាមរយៈបណ្តាញសង្គមហ្វេសបុក ទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ...
រដ្ឋបាលខេត្តបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់និងឃុំព្រះផុសក្រោយពីគណះប្រតិភូមចុះប្រតិបត្តិការលើបញ្ហាដីធ្លីក្នុងស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង:ក្រោយពីគណះប្រតិភូរាជរដ្ឋាភិបាលជាច្រើនរូបបានចុះពិនិត្យលើបញ្ហាវិវាទដីធ្លីក្នុងស្រុកគាស់ក្រឡរវាងលោកឧកញ៉ាសង.ថនជាមួយពលរដ្ឋរហូតឈានដល់អង្គភាពប្រឆាំងអំពើពុករលួយACUបាននាំខ្លួនឈ្មួញម្នាក់ឈ្មោះសង.ថនទៅសួរនាំផងនោះកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ថ្មីៗនេះ។រដ្ឋបាលសាលាខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាមួយស្តីពីការត្រួតពិនិត្យនៃការវាស់វែងផ្ទៀងផ្ទាត់ទន្នន័យក្បាលដីដែលបានវាស់វែងនៅក្នុងភូមិសាស្ត្រឃុំឆ្នាលមាន់និងឃុំព្រះផុសដែលជាចំណុចវិវាទខ្លាំងក្លារវាងពលរដ្ឋនិងលោកឧកញ៉ាសង.ថន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកទេព.ធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ហើយក្នុងនោះក៏មានលោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តលោកប្រធានមន្ទីរពាក់ព័ន្ធរួមជាមួយគណះប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាច្រើនរូបបានចូលរួមផងដែរ។ដែលក្នុងកិច្ចប្រជុំនោះលោកអភិបាលបានលើកឡើងថាកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យនេះក្នុងគោលបំណងជំរុញកិច្ចការងារបន្ថែមនិងត្រួតពិនិត្យចំពោះលទ្ធផលនៃការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅចំណុចភូមិតានួតនិងភូមិភ្នំស្នរឋិតក្នុងឃុំឆ្នាល់មាន់និងចំណុចភូមិសំរោងនិងភូមិដំណក់ដង្គ្រងឋិតក្នុងឃុំព្រះផុសស្រុកគាស់ក្រឡខេត្តបាត់ដំបងផង។ លោកបន្តថាក្រោយពីបានពិនិត្យលើលទ្ធផលនៃការវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរួចរាល់ជំហានបន្ទាប់និងមានការបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ។ក្រៅពីនេះលោកអភិបាលខេត្តក៏បានជំរុញអោយមន្ត្រីក្រោមឱវ៉ាទទទួលបន្ទុកក្នុងស្រុកមួយនេះពិសេសលោកអភិបាលស្រុកស្តីទីដែលទើបទទួលមុខតំណែងថ្មីខិតខំបន្តកិច្ចការងារណាដែលនៅសេសសល់ពាក់ព័ន្ធនិងបញ្ហាដីធ្លីត្រូវពន្លឿនអោយបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានប្រឈមនិងក្តីកង្វល់នាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ៕សៅ...
ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ

ខេត្តបាត់ដំបង:សាច់ប្រហិតចម្រុះខូចគុណភាពរាប់ពាន់គីឡូក្រាមដែលឈ្មួញខិលខូចលួចនាំចូលហើយត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បានត្រូវបានដុតបំផ្លាញចោលភ្លាមៗផងដែរក្រោយពីការបង្ក្រាបនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះ។ពិធីដុតបំផ្លាញចោលនេះក៏មានការចូលរួមនិងដឹកនាំពីលោកគឺ.បុណ្ណរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីចេង.ឡេងស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងជំនាញដែលមានលោកវរសេនីយ៍ទោយី.យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលរួមសហការណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញសាខាកាំកុងត្រូលនិងផ្នែកពាក់ព័ន្ធជាច្រើនរូបបានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបងប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់ពេលវេលា។ ករណីនេះមិនមែនជាលើកទីមួយនោះទេដែលឈ្មួញខិលខូចតែងលួចនាំចូលដើម្បីផលប្យោជន៍ខ្លួនហើយបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។លោកអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏បានធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការលួចនាំចូលនូវប្រភេទ(ប្រហិតឬសាច់មានឬជង្គង់មាន់)ខូចគុណភាពយកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងបន្តទៀតបើមិនដូច្នោះសមត្ថកិច្ចនិងមានវិធានការផ្លូវច្បាប់បើនៅតែបន្ត។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ម៉្យាងវិញទៀតលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះវានិងនាំមនូវផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ៕សៅ...
ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ...