ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

List/Grid Author Archives: ព្រហ្ម ឥន្ទ្រ

ពិធីសម្ពោធដាក់ឲប្រើប្រាស់ទីលានបាលទាត់ថ្មី

ពិធីសម្ពោធដាក់ឲប្រើប្រាស់ទីលានបាលទាត់ថ្មី

ស្វាយរៀង ៖ ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៨ តំណាងប្រជាពលរដ្ឋក្នុងឃុំដូង ស្រុករមាសហែក ជាមួយបក្រុមការងារចុះជួយស្រុក ពេលនោះប្រជាពលរដ្ឋបានសំដែងនិងការរីករាយរំភើបចិត្តខ្លាំង... សូមអានត... »

ប្រជុំសន្និបាតផ្សព្វផ្សាយអនុសំវិច្ចរៈមន្ត្រីសង្ឃទូទាំងប្រទេស

ប្រជុំសន្និបាតផ្សព្វផ្សាយអនុសំវិច្ចរៈមន្ត្រីសង្ឃទូទាំងប្រទេស

ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានស្នើព្រះសង្ឃគណះកម្មការអាចារ្យពិសេសប្រជាពលរដ្ឋនិងយុវជនត្រូវរួមគ្នាអភិរក្សវប្បធម៍... សូមអានត... »

រត់ខ្វែងជើងខណៈល្បីខាងមន្រ្តីជំនាញចុះវ៉ាស់ដី ?

រត់ខ្វែងជើងខណៈល្បីខាងមន្រ្តីជំនាញចុះវ៉ាស់ដី ?

ដោយ ! ព្រះនរាយណ៍ កណ្តាល ៖ បន្ទាប់ពីលេចធ្លាយព័ត៌មាន ថាសម្តេចតេជោ មិនសប្បាយចិត្តទៅនឹងការគ្រប់គ្រង ដែលបានបណ្តែតបណ្តោយ... សូមអានត... »

តំណាងក្រុមហ៊ុន ផានអ៊ីមិច ថាបញ្ហាប្រជាពលរដ្ឋនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ៤៩គ្រួសារនោះ គឺមានប្រជាជនខ្លះក្រុមហ៊ុនបានទិញរួចម្តងទៅហើយ ។

តំណាងក្រុមហ៊ុន ផានអ៊ីមិច ថាបញ្ហាប្រជាពលរដ្ឋនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ៤៩គ្រួសារនោះ គឺមានប្រជាជនខ្លះក្រុមហ៊ុនបានទិញរួចម្តងទៅហើយ ។

ខេត្តកណ្តាល ៖ លោកប្រាក់ សុផល តំណាងក្រុមហ៊ុន ផានអ៊ីមិច បាននិយាយកាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ នេះថា បញ្ហា មានប្រជាពលរដ្ឋចំនួន... សូមអានត... »

ប្រជាកសិករក្នុងស្រុកឯកភ្នំមានក្តីសង្ឃឹមលើទំនប់ស្ទាក់ទឹកថ្មីនៅសាលាតាអនថានិងមានកំណើនសេដ្ឋកិច្ចលើដំណាំស្រូវក្រោយសាងសង់រួចរាល់

ប្រជាកសិករក្នុងស្រុកឯកភ្នំមានក្តីសង្ឃឹមលើទំនប់ស្ទាក់ទឹកថ្មីនៅសាលាតាអនថានិងមានកំណើនសេដ្ឋកិច្ចលើដំណាំស្រូវក្រោយសាងសង់រួចរាល់

បាត់ដំបង:ប្រជាកសិកររស់ក្នុងឃុំព្រែកនរិន្ទស្រុកឯកភ្នំកំពង់នាំគ្នាសាទរចំពោះគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកថ្មីដែលជាលើកដំបូងនៅតាមដងស្ទឹងសង្កែដែលជាសមិទ្ធិផលថ្មីកើតចេញពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយនូវភាពក្រីក្រក៏ដូចជាភាពអសកម្មផ្នែកកសិកម្មកន្លងមកផងដែរ។ប្រជាពលរដ្ឋរស់ក្នុងឃុំព្រែកនរិន្ធស្រុកឯកភ្នំបានអោយដឹងនៅថ្ងៃទី១៩ខែមិនានេះថាក្រោយពីទំនប់ស្ទាក់ទឹកសាលាតាអននេះបានសាងសង់រួចរាល់ពួកគាត់និងមានក្តីសង្ឃឹមលើផលដំណាំស្រូវរបស់ពួកគាត់អាចធ្វើបានច្រើនរដូវកាលនិងរកចំណូលសេដ្ឋកិច្ចបានល្អប្រសើជាងមុន។ឆ្លើយតបនិងក្តីសង្ឃឹមនិងសាទររបស់ប្រជាកសិករនេះដែរលោកប៉ុញ.សច្ចះអគ្គនាយកបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងក្នុងពិធីក្រុងពលីបើកការដ្ឋានស្ថាបនាជាផ្លូវការកាលពីថ្ងៃទី១៤ខែមិថុនាកន្លងទៅថា:គម្រោង​អភិវឌ្ឍន៍​ទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្ទឹងសង្កែនេះគឺជាសមិទ្ធិផលថ្មី១ដែលចំណាយលើទំហ៊ំទឹកប្រាក់​ប្រមាណ​ជា​៣៧.០៨៦.៣៦៣ដុល្លា។លោកបន្តថាប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកសាលាតាអនមួុយនេះគ្រោងនឹងសាងសង់អោយចប់រួចរាល់ក្នុងរយះពេលត្រឹម២៧ខែដែលក្នុងនោះមានទាំងស្ពានទំហំ១៣ម៉ែត្រ,សាងសង់ប្រឡាយពង្វាងទឹកតាមមាត់​ស្ទឹងសង្កែ​ប្រវែង​២៥០ម៉ែត្រ,សាងសង់​សំណង់ទ្វារទឹកមេកាត់​ស្ទឹងសង្កែ​ប្រវែង​៧៤​ម៉ែត្រ,សាងសង់​ប្រឡាយ​បេតុងចំនួន៤ខ្សែ​ប្រវែង​១៣.៧៨​គីឡូម៉ែត្រ,សាងសង់​សំណង់ទ្វារទឹក​ចំនួន​១២កន្លែង,សាងសង់​សំណង់ស្ទាក់ទឹក​ប្រឡាយ​រង​ចំនួន​២កន្លែង,សាងសង់​សំណង់លូ​ចែកចាយ​ទឹក​ប្រឡាយ​មេ​ចំនួន​៨កន្លែង,សាងសង់​ស្ពាន​ឆ្លងកាត់​និងស្ពាន​ថ្មើរជើង​កាត់ប្រឡាយមេ​សរុប​១៨កន្លែងនិងសាងសង់​ជណ្ដើរ​ចុះ​ប្រឡាយ​មេ​សម្រាប់អ្នកភូមិ​ប្រើប្រាស់​ជាច្រើន​កន្លែង​ទៀតផង​ដែរ។​លោកបានបន្តថាក្រោយពី​ស្ថាបនា​សាងសង់​រួចរាល់​ទំនប់ស្ទាក់ទឹកដ៏ធំមួយនៅក្នុង​ស្ទឹងសង្កែ​រួមទាំង​ប្រឡាយទាំងអស់​នៅក្នុងភូមិសាស្ត្រ​ឃុំព្រែកនរិន្ទស្រុក​ឯក​ភ្នំនេះនឹងជួយនាំទឹកទៅស្រោចស្របទាំង​ស្រូវប្រាំងនិងស្រូវវស្សាដែលមាន​ផ្ទៃដី​សរុប​ជាង១០.៤០០ហិកតានឹងអាចអោយ​ប្រជាពលរដ្ឋធ្វើស្រូវបានពីរទៅបីដងក្នុងមួយឆ្នាំផងដែរ។លោកបានបន្ថែមទៀតថាប្រព័ន្ធធារាសាស្ត្រនេះរាល់ការបិទបើកទ្វារទឹកគឺបញ្ជាដោយប្រព័ន្ធកុំព្យូទ័រហើយក៏មានធ្វើជាជណ្ដើរ... សូមអានត... »

ពិធីតាំងពិព័រណ៍ ម្ហូបអាហារ បន្លែផ្លែឈើ និងចម្រើនព្រះជន្ម សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រោម អធិបតី ឯកឧត្តម យន្ត មីន

ពិធីតាំងពិព័រណ៍ ម្ហូបអាហារ បន្លែផ្លែឈើ និងចម្រើនព្រះជន្ម សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រោម អធិបតី ឯកឧត្តម យន្ត មីន

ខេត្តព្រះសីហនុ៖ ពិធី​​កាត់ខ្សែបូ និង​បើក​កា​រតាំង​​ពិព័រណ៍ សុវត្ថិភាព​ម្ហូបអាហារ​ បន្លែ​ និង​ផ្លែឈើ​ ខេត្តព្រះសីហនុ​... សូមអានត... »

ដោះលែងជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធនិងការទិញឈើខុសច្បាប់

ដោះលែងជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធនិងការទិញឈើខុសច្បាប់

ខេត្តរតនគិរី:តុលាការខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨បានសម្រេចដោះលែងជនជាតិវៀតណាមម្នាក់ដែលប៉ូលិសចាប់ខ្លួនករណីចូលមកទិញឈើមិនស្របច្បាប់នៅស្រុកវ៉ឺនសៃ។ខាងអយ្យការថានឹងដាក់ពាក្យប្ដឹងករណីចៅក្រមដោះលែងជនជាតិវៀតណាមនោះទៅសាលាឧទ្ធរណ៏។ ... សូមអានត... »

សម្តេចក្រឡាហោមស.ខេងសំណេះសំណាលជាមួយសាសនិកឥស្លាមក្នុងខេត្តបាត់ដំបង

សម្តេចក្រឡាហោមស.ខេងសំណេះសំណាលជាមួយសាសនិកឥស្លាមក្នុងខេត្តបាត់ដំបង

បាត់ដំបង:កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នៅសាលមហោស្រពស្ទឹងសង្កែសម្តេចក្រឡាហោមស.ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងបានជួបនិងធ្វើការសំណេះសំណាលជាមួយនិងបងប្អូនសាសនិកឥស្លាមខេត្តបាត់ដំបងដោយមានភាពស្និតស្នាលបំផុត។លោកស៊ូ.អារ៉ាហ្វាត់អភិបាលរងខេត្តនិងជាប្រធានគណចលនាឥស្លាមខេត្តបាត់ដំបងបានលើកឡើងនៅក្នុងឱកាសសំណេះសំណាលនោះថានៅក្នុងពិធីសំណេះសំណាលនាពេលនេះគឺជាថ្ងៃនៃពិធីបុណ្យបញ្ចាប់នៃការស្រាយបួសរបស់សាសនាបងប្អូនឥស្លាមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ផងដែរ។លោកបានឲ្យដឹងបន្តថាបន្ទាប់ពីបានបញ្ចប់ការស្រាយបួសរបស់បងប្អូនសាសនិកឥស្លាមចំនួន១៥០០នាក់ក៏បានមកជួបជុំគ្នាដើម្បីចូលរួមទទួលយកនូវការអប់រំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចក្រហោមជាគណះអធិបតីនាពេលនេះ។ថ្លែងទៅកាន់សាសនិកឥស្លាមចំនួន១៥០០នាក់នោះដែរសម្តេចក្រឡាហោមស.ខេងបានបញ្ជាក់ថាកម្ពុជាបានដាក់ចេញនូវគោលនយោបាយអន្តរជាសាសនាស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣ដោយក្នុងនោះព្រះពុទ្ធិសាសនាជាសាសនារបស់រដ្ឋហើយកម្ពុជាទទួលបានសេរីភាពគ្រប់បែបយ៉ាងសម្រាប់ជំនឿសាសនានីមួយៗទៅតាមការជឿរបស់បងប្អូនម្នាក់ៗដើម្បីជាប្រយោជរបស់ប្រជាពលរដ្ឋដែលបានតាំងចិត្តគោរពប្រតិបត្តិបង្កើតបាននូវសុខដុមរម្យនាក្នុងជីវិតរស់នៅ។សម្តេចលើកឡើងបន្តថាក្នុងនោះដែរប្រទេសកម្ពុជាយើងដោយសាតែមានកិច្ចខិតខំប្រឹងប្រែងរបស់គណះបក្សប្រជាជនកម្ពុជាកន្លងទៅទើបទទួលបានសុខសន្តិភាពមានរយៈពេល២០ឆ្នាំមកហើយចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ចុងក្រោយនេះ។សម្តេចបន្តថាក្នុងរយៈពេលសន្តិភាព២០ឆ្នាំនោះដែរគណបក្សប្រជាជនកម្ពុជាបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការកសាងនិងអភិវឌ្ឍប្រទេសឥត់ឈប់ឈជាបន្តបន្ទាប់រហូតឈានដល់បច្ចុប្បន្នរួមនិងកសាងធន់ធានមនុស្សរក្សាសន្តិសុខសុវត្ថភាពជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសអោយរស់ក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដ៕សៅ... សូមអានត... »

សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវកម្លាំងជំនាញចុះបង្ក្រាបនិងរឹបអូស.

សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវកម្លាំងជំនាញចុះបង្ក្រាបនិងរឹបអូស.

ខេត្តរតនគិរី ៖ កម្លាំងចម្រុះ សហការនិងជំនាញផ្នែករដ្ធបាលព្រៃឈើបានចុះធ្វើការឡោមព័ទ្ធទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមដោយខុសច្បាប់មួយកន្លែង... សូមអានត... »

ទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងក្នុងខេត្តបាត់ដំបងជាលើកដំបូង

ទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងក្នុងខេត្តបាត់ដំបងជាលើកដំបូង

បាត់ដំបង:កម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងជាលើកដំបូងក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នេះត្រង់បរិវេណមុខសាលាខេត្តបាត់ដំបង។នៅក្នុងកម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤នេះដែរត្រូវបានចូលរួមជាអធិបតីពីសំណាក់លោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងព្រមទាំងសិស្សានុសិស្សសរ៉ុបចំនួនជាង៥០០នាក់។លោកគី.សេរីរច្ឆនាអនុប្រធានផ្នែកសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានអោយដឹងថាដោយទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានផ្តើមរៀបចំទិវាយោគ:អន្តរជាតិនេះតាំងពីឆ្នាំ២០១៥ដោយទទួលបានជោគជ័យយ៉ាងធំធេង។ លោកបន្តថានៅក្នុងឆ្នាំ២០១៨នេះចាប់ពីថ្ងៃទី១៦និង១៧ខែមិថុនានេះក្រុមការងារលោកបាននិងកំពង់រៀបចំព្រឹត្តិការណ៍នេះនៅតាមគោលដៅទេសចរណ៍សំខាន់ៗចំនួន៤កន្លែងរួមមានរាជធានីភ្នំពេញ.ខេត្តព្រះសីហនុ.ខេត្តសៀមរាបនិងខេត្តបាត់ដំបង។លោកបន្តថាកម្មវិធីទិវាយោ:អន្តរជាតិនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអប់រំផ្លូវចិត្តស្ងប់អារម្មណ៍ដែលជំរុញអោយមនុស្សស្រឡាញ់សុខសន្តិភាពប៉ុណ្ណោះទេប៉ុន្តែក៏បានផ្តល់ឱកាសអោយកម្ពុជាចូលរួមអបអរទិវានេះជាមួយបណ្តាប្រទេសប្រជាជាតិនានានៅក្នុងពិពភលោកផងដែរ។លោកបន្តថាហើយអ្វីដែលសំខាន់នោះគឺគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជាទាំង៤រាជធានីខេត្តខាងលើនិងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់។លោកបន្តថាតាមរយះកម្មវិធីទិវាយោគ:អន្តរជាតិនេះដែរកម្ពុជានិងប្រែក្លាយជាគោលដៅទេសចរណ៍ស្អាតនិងបៃតងប្រកបដោយភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍តាមរយះការជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗថែមទៀតតាមរយះការបង្កើតកន្លែងកំសាន្តទេសចរណ៍អោយបានច្រើន.អភិវឌ្ឍន៍ទេសចរណ៍កីឡា.ទេសចរណ៍សាសនាជាដើម។លោកបន្តថាក្រៅពីនេះក៏នៅមានគោលដៅដែលត្រូវបន្តរួមគ្នាផងដែររួមមាន:បន្តបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រួមទាំងជំនាញនិងទាំងភាសាដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិធំៗនិងជំរុញការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានវិទ្យារួមជាមួយការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រកបដោយគុណភាពនិងសុវត្ថិភាពហើយបន្តអនុវត្តច្បាប់ស្តីពីទេសចរណ៍ជាពិសេសផ្សព្វផ្សាយីទំនៀមទម្លាប់ខ្មែរយើងអោយបានទូលំទូលាយដល់ភ្ញៀវទេសចរណ៍ដែលជាកត្តាសំខាន់។ក្រៅពីនេះលោកថាត្រូវបន្តជំរុញទេសចរណ៍ក្នុងស្រុកនិងបន្តរៀបចំសណ្តាប់ធ្នាប់អនាម័យតាមទីក្រុងទីប្រជុំជនអោយកាន់តែល្អដូចជាបន្ទប់អនាម័យស្អាតនិងរក្សាបរិស្ថានល្អនៅតាមតំបន់ទេសចរណ៍នានាដែលជាគោលដៅសំខាន់ៗដើម្បីតម្រូវការដល់ភ្ញៀវទាំងជាតិនិងអន្តរជាតិ៕សៅ... សូមអានត... »

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com